ID int64 1 14.2k | Khmer_Text stringlengths 6 56.7k ⌀ | categories stringclasses 16
values |
|---|---|---|
101 | ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសង្កេតឃើញថា នៅមានសេវាសុខាភិបាលឯកជន ដែលមិនមានច្បាប់មួយចំនួន នៅតែបន្តសកម្មភាព ប្រព្រឹត្តខុសច្បាប់ ធ្វើឲ្យប៉ះពាល់សុវត្ថិភាព និងសុខភាពសាធារណៈ។ យោងតាមសេចក្ដីជម្រាបជូន ផ្ញើទៅអភិបាលរាជធានីខេត្តទូទាំងប្រទេសរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា លោក ម៉ម... | national |
102 | មនុស្សយើងភាគច្រើន ប្រហែលជាមិនចូលចិត្ត មឺមត្រាវទេ ដោយសារតែវា ធ្វើឲ្យផោមច្រើន និងមានក្លិនមិនល្អ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមួយប្រភេទ ដែលល្អចំពោះសុខភាព ច្រើនយ៉ាង ដោយសារតែជីវជាតិ ដែលវាបានផ្តល់ឲ្យ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៣យ៉ាង ដែលមឺមត្រាវ អាចធ្វើបានចំពោះសុខភាព មនុស្សយើង៖ ១.សុខភាពពោះវៀន៖ មឺមត្រាវជាប្រភពដ៏... | health |
103 | នេះគឺជាសញ្ញា ញឹកញាប់បំផុត នៃជំងឺគាំងបេះដូង ប៉ុន្តែវាមិនមែនតែងតែ ជាការឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ វាអាចជាការមានអារម្មណ៍ មិនស្រួល ក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ អ្នកប្រហែលជាអាចច្រឡំ វាជាមួយនឹងការក្រហាយដើមទ្រូងហើយ។ វាប្រហែលជាកើតឡើង យូរបំផុត ច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។ ១ឈឺដៃ ឬខ្នង៖ បុរសច្រើនតែមានអារម្មណ៍ ឈឺចាប... | health |
104 | វ៉ាស៊ីនតោន៖ អ្នកជំនាញខាងផ្នែកសុខភាព ជនជាតិអាមេរិនិយាយថា អ្នកមិនទទួលទានសាច់រាប់លាន អ្នកបានងាកទៅទទួលទាន ទឹកដោះគោ ដែលវាជាប្រភព នៃប្រូតេអ៊ីន កាល់ស្សូម និង វីតាមីន B12។។ លោក Carolyn O’Neil បាននិយាយថា របបអាហារសម្រាប់អ្នកតមសាច់ អាចជារបបអាហារ ដែលនាំមកនូវសុខភាពល្អ ព្រមទាំងមានសារជាតិបំរុង គ្រប់គ្រាន់សម្រាប់រាងកាយ ក៏ប៉ុន្តែអ្នកទ... | health |
105 | ទីក្រុងDALLAS៖ វេជ្ជវិជ្ជាខាងរោគស្បែក សហរដ្ឋអាមេរិក ផ្តល់ដំបូន្មានថា ក្មេងជំទង់ដែលមានមុខកើតមុន មិនគួរធ្វើការលុបលាងមុខ ញឹកញាប់ពេកនោះទេ ពីព្រោះវាអាចនាំឲ្យមាន អាការៈធ្ងន់ធ្ងរជាងមុន។ លោកវេជ្ជបណ្ឌិត Kent Aftergut នៃមហាវិទ្យាល័យ នៃរដ្ឋតិចសាសបាននិយាយថា “ចូរកុំព្យាយាមលាងមុខ របស់អ្នកញឹកញាប់ខ្លាំងពេក។ ជាក់ស្តែងមុនមិនមែនកើតឡើង ដ... | national |
106 | ភាគច្រើននៃពួកយើង សុទ្ធតែធ្លាប់បានដឹងហើយ អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានផ្លែទៀបបារាំង ចំពោះសុខភាព។ ទោះជាយ៉ាងណា អ្នកដែលដឹងថា មិនត្រឹមតែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹកនៃផ្លែទៀបបារាំង ក៏មានលក្ខណៈសម្បត្តិ ជាថ្នាំដ៏មានប្រសិទ្ធិភាពខ្ពស់ មិនគួរឲ្យជឿ អាចទប់ទល់ព្យាបាល នឹងបញ្ហាសុខភាពនានា សូម្បីតែជំងឺមហារីក បានដែរនោះ គឺមានតិចណ... | health |
107 | សត្វរុយ៖ រុយជាសត្វចង្រៃតែវាខ្លាចម្ទេស ព្រោះវាមិនចូលចិត្តក្លិនឆួល របស់ម្ទេសឡើយ។ ដូច្នេះនៅពេលយើង ចង់ហាលសាច់ប្រឡាក់ ឲ្យមានអនាម័យល្អ ចៀសវាងរុយរោមនោះ អ្នកគួរតែយកម្ទេសក្រៀម ទៅដោតតាមចន្លោះ ចង្កាក់សាច់ ឬចងព្យួរជុំវិញចង្កាក់សាច់ ដើម្បីការពារ កុំឲ្យរុយមករោម។ អ្នកគួរតែយកម្រេចបុកម៉ដ្ឋ លាយជាមួយស្ករត្នោត កូរឲ្យរាវ និងឲ្យស្អិត រួចយក... | health |
108 | សត្វពីងពាង ជាសត្វមួយប្រភេទ ក្នុងចំណោមអដ្ឋបាទិកសត្វ ដែលរួមមានសត្វខ្ទួយ ចៃ (ឆ្កែ ចៀម ពពែ) និងពពួកសត្វ ដែលកាត់ខោអាវ។ សត្វទាំងនេះ មិនត្រូវបានគេចាត់ចូល ទៅក្នុងប្រភេទសត្វល្អិត ហើយវាមានលក្ខណៈ មិនដូចជាសត្វល្អិតដទៃទៀតទេ ពួកវាមានជើងប្រាំបី ភ្នែកប្រាំបី ក្នុងករណីភាគច្រើនបំផុត។ វាមិនមានស្លាប ហើយរាងកាយរបស់វា ចែកចេញជាពីរផ្នែក។ សត្វព... | health |
109 | ភ្នំពេញ៖ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៥ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ទីរពហុព្យាបាលហ... | health |
110 | មុនពេលចូលទៅកន្លែងគេង អ្នកកួរតែទទួលទានផ្លែឈើរី ឲ្យបានមួយក្តាប់។ យោងទៅតាម អ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ផ្លែឈើប្រភេទនេះ មានសារធាតុ មេឡាតូនីន ដែលជាប្រភេទអ័រម៉ូនដូចគ្នា ដែលរូបកាយបានបង្កើតឡើង សំរាប់ចួយសម្រួលដំណេក ឲ្យបានលង់លក់ស្រួល។ បន្ទាប់ពិសាររួចហើយ អ្នកគួរតែចូលទៅងូតទៅក្តៅឧណ្ណៗ ដើម្បីជួយធ្វើឲ្យសាច់ដុំ បានធូរស្រាល និ... | health |
111 | ១- កុំប្រើប្រាស់ផលិតផល ថែទាំស្បែកច្រើនពេក៖ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អ ដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វី ដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែក ក្នុងបរិមាណមួយ សមស្របសម្រាប់ស្បែក ដែលនេះ... | health |
112 | ក្រុមវេជ្ជបណ្ឌិត ជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់-នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រ... | health |
113 | ភ្នំពេញ៖ ក្នុងកំឡុងពេលកំពុងមើលថែទាំមាតាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ ម៉ោង ទឹម អាយុ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទ... | national |
114 | ខាងក្រោមនេះ ជាពេលវេលាដែលប្តីប្រពន្ធ គួរតែរួមភេទជាមួយគ្នា ទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ? -អ្នកអាចរួមភេទក្នុងពេលយប់បាន ព្រោះវាជាពេលវេលាដែលអ្នក អាចបន្ធូលអារម្មណ៍បានក្រោយ ពេលដែលបំពេញការងារពេញមួយថ្ងៃ។ ប៉ុន្តែមិនគួរយប់ពេកទេ ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក។ ដូចនេះ អ្នកអាចចាប់ផ្តើមមុនម៉ោង ១០បាន។ -អ្នកក៏អាចរួមភេទក្នុងពេលព្... | health |
115 | ភាគច្រើននៃពួកយើងប្រហែលជា ធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” ប៉ុន្តែថាតើការសើចអាច ប៉ះពាល់យ៉ាងណាខ្លះ ទោះចំពោះសុខភាពរបស់ពួកយើង? វាហាក់បីដូចជាសំណើច ជួយធ្វើឲ្យរបៀបនៃការរស់នៅ កាន់តែមានភាពប្រសើរឡើង ពោរពេញដោយភាពរីករាយ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនៃ ការសើចចំពោះសុខភាព៖ ១.ល្អសម្រាប... | health |
116 | ដើម្បីឲ្យរាងកាយ ដឹកនាំតួនាទីរបស់វា ប្រកបដោយប្រសិទ្ធភាព រាងកាយចាំបាច់ ត្រូវការថាមពល។ ថាមពលនេះត្រូវទទួល តាមរយៈដំណើរការមួយ ហៅថាចំហេះ។ សារធាតុប្រេងសម្រាប់ចំហេះនេះ គឺជាអាហារដែលយើង បានទទួលទាន។ ចំណែកឯលទ្ធផល នៃចំហេះនៅក្នុងរាងកាយ តាមពិតទៅមិនមែនជាភ្លើង ឬកម្តៅខ្លាំងក្លានោះទេ។ជាក់ស្តែងវាគឺជាកម្តៅមួយល្មម ដែលមានតុល្យាភាព នៅក្នុងរាងក... | health |
117 | ដើម្បីកាត់បន្ថយការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណា ថែទាំសុខភាពថ្លើមរបស់អ្នកអោយបានល្អ តាមការអនុវត្ត ដូចខាងក្រោមនេះ។ -បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើនជាងពីរដប ក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរអោយច្រើនជាង មួយដបក្នុ... | health |
118 | ការមានផ្ទៃពោះ គឺជាពេលវេលាដ៏អស្ចារ្យ និងកក់ក្តៅបំផុត សម្រាប់ជីវិតជាមនុស្សស្រី ហើយសម្រាប់បុរស ក៏ដូចគ្នា ពីព្រោះ វាគឺជាដំណាក់កាល មួយទៀតនៃជីវិតរបស់អ្នក។ ស្រ្តីមានផ្ទៃពោះលើកដំបូង ប្រហែលជាមានចម្ងល់ និងក្តីបារម្ភជាច្រើន ជុំវិញការរួមភេទ ពីព្រោះ ពួកគេមិនបានដឹងច្បាស់ទេ ថាតើពួកគេអាចរួមភេទបានដែរឬទេ? ហើយអាចរួមភេទដល់ពេលណា? យ៉ាងណាមិញ... | health |
119 | ជំងឺអាឡែហ្ស៊ីច្រមុះ គឺជាជំងឺដ៏រំខានមួយ ហើយក៏ធ្វើឲ្យហូរទឹកភ្នែក ហៀរសម្បោរ និងកណ្តាសមិនឈប់ដែរ ក្នុងរយៈពេលមួយទៅពីរនាទី។ រឿងនេះងាយនឹងកើតឡើងណាស់ នៅពេលប្រព័ន្ធភាពស៊ាំអ្នក មានប្រតិកម្ម ជាមួយនឹងសារធាតុបង្ក រលាកដូចជា ធូលីដី លម្អងផ្កា និងសត្វចិញ្ចឹមជាដើម។ មានមនុស្សមួយចំនួន ដែលងាយនឹងមានជំងឺនេះណាស់ ជាពិសេសនៅពេល វាកើតឡើង ជាលក្ខណៈគ្... | health |
120 | ជុំវិញបញ្ហាថែរក្សាសម្ភស្ស នៅមានបញ្ហាជាច្រើន ដែលមិនទាន់ស្រុះស្រួលគ្នា អ្នកខ្លះឲ្យដំបូន្មានថាអ្វីដែល្អ តែអ្នកផ្សេងបែរជាយល់ថា មិនល្អទៅវិញ។ ដើម្បីជាជំនួយដល់មិត្តនារីទាំងឡាយ សម្រាប់ការពិចារណា ទស្សនាវដ្តីផ្នែកសម្ភស្ស Femme Actuelle បានធ្វើការពន្យល់ថា៖ ១. កាត់សក់ដើម្បីសក់ឆាប់វែង ចំហុយសក់ ដើម្បីឲ្យសក់ជាប់បានយូរ មិនឆាប់រង្គោះឬ... | health |
121 | បរទេស៖ ដង្កូវតេនញ៉ាជាង ៧០០ក្បាល ត្រូវបានគេរកឃើញនៅក្នុងខ្លួន របស់បុរសម្នាក់រួមទាំងផ្នែកខួរក្បាល និងសួតរបស់គាត់ មួយខែបន្ទាប់ពីគាត់ បានបរិភោគសាច់ជ្រូកឆៅ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Zhu Zhongfa អាយុ ៤៦ ឆ្នាំបានលេបពងរបស់ប៉ារ៉ាស៊ីត Taenia ដែលត្រូវបានគេស្គាល់ថាជាដង្... | health |
122 | ពិតណាសថា ភាពចាស់ជរាកើតឡើង ទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ លោកអ្នកអាចធ្វើការសង្កេត ទៅលើបុគ្គលពីរនាក់ ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀត បែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការ... | health |
123 | ភ្នំពេញ៖ មាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ដើម្បីពិនិត្យសុខភាពជូនអ្នកសារព័ត៌មាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៤ នៅមន្ទីរពហុព្យាបាល ... | health |
124 | អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយ មានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids ។ ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយ ជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំង... | health |
125 | អាការឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើង កើតមានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េម... | health |
126 | ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាយថា ការរីកចំរើនខាងផ្នែកថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត បានធ្វើឲ្យអត្រា នៃការប្រឈមមុខ និងកើតជំងឺវង្វេងសម្រាប់មនុស្សចាស់ ទូទាំងពិភពលោក មានការថយចុះជាលំដាប់។ លោកវេជ្ជបណ្ឌិត Kenneth Langa នៃមហាវិទ្យាល័យខាងផ្នែកវិទ្យាពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងគ្លីនិចស្រាវជ្រា VA ព្រមទាំងលោក វេ... | health |
127 | ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះ តែងមានអារម្មណ៍ថាខ្លួន គ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួន ហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុក ដល់អ្នកដទៃ ប្រសិនបើមានអាកា... | health |
128 | ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេ ក្នុងបរិមាណមួយ សមរមជារៀងរាល់ថ្ងៃ អាចជួយការពារជំងឺខ្លាញ់ក្នុងថ្លើម។ ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុម ដែលត្រូវបានដឹកនាំដោយ មហាវិទ្យាល័យ នៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណាភាគខាងជើង និងមហាវិទ្យាល័យ នៃប្រទេសសង្ហឹបុរី បានធ្វើសេចក្តីណែនាំថា ការទទួលទាណជា... | health |
129 | ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរកការកើតស្នាមលើស្បែក នោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាស អ្នកអាចការពារកុំឲ្យកើត មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន ដោយវិធីងាយៗ ដូចខាងក្រោម៖ ១ កុំអេះឬកេះព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។២ ការពារស្ប... | health |
130 | ការសិក្សាមួយបានរកឃើញថា បុរសចំនាយពេលជាមធ្យម ៧៦នាទីក្នុងមួយថ្ងៃសំរាប់ និយាយរឿងខ្សឹបខ្សាវ ឬ និយាយដើមគេ ជាមួយនឹងមិត្តភក្តិ ឬក្រុមកាងាររបស់ពួកគេ បើធ្វើការប្រៀបធៀបជាមួយស្រ្តី ពួកគេចំនាយពេលត្រឹមតែ ៥២នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុរសទាំងនោះចូលចិត្តខ្សឹបខ្សាវ អំពីប្រធានបទមួយចំនួនដូចជា ការនិយាយដើមមិត្តភក្តិប្រសព្វផឹក មិត្តភក្... | health |
131 | លោក Edward Archer នៃមហាវិទ្យាល័យ Arnold ផ្នែកសុខភាពសាធារណ នៃរដ្ឋខារ៉ូលីណាខាងត្បូង បាននិយាយថា ស្រ្តីបានចំនាយពេល ២៥ភាគរយ ច្រើនជាងពេលធ្វើកិច្ចការផ្ទះ ដើម្បីអង្គុយលេង នៅមុខកុំព្យូទ័រ និងមើលទូរទស្សជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទង់មតិចំពោះស្ត្រី ដែលមានកូនអាយុ៥ឆ្នាំចុះ និងស្រ្តីដែលមានកូនអាយុ ៦ ដល់១៨ឆ្នាំ ដោយ... | health |
132 | • កាត់បន្ថយអាហារប្រភេទម្សៅ និងស្ករ។• ផ្អាកទទួលទានអាហារប្រភេទស្អិតជាប់ធ្មេញ និងមិនត្រូវបៀមស្ករគ្រាប់ញឹកញាប់ឡើយ។• ផ្អាកទទួលទានទឹកក្រូចកំប៉ុង ព្រោះសម្បូរទៅដោយជាតិស្ករ គួរងាកមកទទួលទាន ទឹកធម្មតាជំនួសវិញ មានប្រយោជន៍ជាង។• ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន ក្នុងមួយថ្ងៃៗ ព្រោះវាអាចជួយទ្រទ្រង់រាងកាយ បានយ៉ាងច្រើន។• ដុសធ្មេញ ១ថ្ងៃ២... | health |
133 | ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើង ចំពោះក្មេង ដែលការការហូរឈាម ចេញពីប្រមុះបែបនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាម រត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែ ការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរ ... | health |
134 | ស្បែកឡើងកន្ទួលក្រហម អាចបណ្តាលមកពី ការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យអ្នកមានការឈឺចាប់។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការរិះរកវិធី ដើម្បីដោះស្រាយនៅបញ្ហា ដ៏គួរឲ្យរំខានមួយនេះ មុនពេលវាកាន់តែធ្វើការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះ និងប... | health |
135 | ការគេងបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់ សម្រាប់សុខភាព ប៉ុន្តែបើសិនជាគេងច្រើនពេក វាអាចក្លាយទៅជាអាក្រក់ ចំពោះសុខភាពវិញបាន។ ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ អាចផ្តល់ផលវិបាកច្រើន ដល់សុខភាពណាស់។ខាងក្រោមនេះ បង្ហាញអំពីបញ្ហាមួយចំនួន ដែលអ្នកអាចនឹងប្រឈម បើសិនជាគេងច្រើនពេក លើសពីតម្រូវការ៖ •ជំងឺបេះដូងសរសៃឈាមការសិក្សាមួយដែលចុះផ្សាយ... | health |
136 | ខាងក្រោមនេះ ជារឿងដែលអ្នកមិនគួរ ធ្វើពេលចង់បានកូន។ តើមានអ្វីខ្លះទៅ? -អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម៉្យាងដែល ធ្វើឱ្យអ្នកមិនអាចមានកូន នៅពេលដែលរួមភេទ។ -ការបរិភោគខ្ទឹមសច្រើនក៏អាច ធ្វើឱ្យអ្នកពិបាកបង្កើតកូនដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ -ល្ហុងក៏ជាអាវុធដែល ធ្វើឱ្យអ្នកដែលចង់បានកូន មិនអាចទទួលបានដ... | health |
137 | សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើន កម្រិតភាពតានតឹង ក្នុងអារម្មណ៍របស់អ្នក ឲ្យកាន់តែមានលក្ខណៈ ធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវា នៅពេលមានអារម្មណ៍ តានតឹងស្មុគស្មាញនោះ។ 1) ស្តាប់ភ្លេងរ៉ុកខ្លាំងៗ៖តាមធម្មតា ភ្លេងរ៉ុកធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំង ជាងធម្មតាស្រាប់ហើយ រួចចុះទម្រាំមនុស្សកំពុងតែមាន ភាពតានតឹងក... | health |
138 | ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា និយាយថា ត្រីសេះបង្កង់ ដែលត្រូវបានគេយកទៅសិក្សា អំពីហ្សែនជាញឹកញាប់ ប្រហែលជាគន្លឺះមួយ ដើម្បីជួយព្យាបាល អាការៈភ្នែកងងឹត។ ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ Alberta ប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ថា កោសិការរបស់ត្រីម្យ៉ាង ដែលមានសម្បុរដូចសេះបង្កង់ ឬ ត្រីសេះបង្កង់ អាចជួយព្យាបាលភ្នែកឲ្យភ្ល... | health |
139 | ដើម្បីសុខភាពល្អប្រសើរ អ្នកជំនាញផ្នែកម្ហូបអាហារ បានណែនាំឲ្យមនុស្សទូទៅ បរិភោគប្រូតេអ៊ីន ដែលបានពីសាច់សត្វ ក្នុងបរិមាណស្មើគ្នា និងប្រូតេអ៊ីន បានមកពីបន្លែរុក្ខជាតិ។ ហើយអ្វីដែលជាប្រូតេអ៊ីនដ៏សំខាន់ សម្រាប់រាងកាយគឺ សណ្តែក។ សណ្តែកកួរក្នុងចំនោមសណ្តែទាំងអស់ សណ្តែកកួរត្រូវបាន គេស្គាលច្បាស់ជាងគេបំផុត។ សណ្តែកកួរនេះមានឈ្មោះថា Long B... | health |
140 | មានរាប់ពាន់វិធី ដែលអាចធ្វើឲ្យស្បែករបស់អ្នកសស្អាត តាមបែបធម្មជាតិ ដែលអ្នកអាចព្យាយាម ធ្វើវានៅគេហដ្ឋានរបស់អ្នក ហើយអ្នកអាចទទួលបាន លទ្ធផលមួយយ៉ាងមានប្រសឹទ្ធភាព។ ក្នុងអត្ថបទមួយនេះ យើងនឹងពន្យល់ អ្នកអំពីវិធីធ្វើឲ្យស្បែកស យ៉ាងឆាប់រហ័រ តាមបែបធម្មជាតិ ។ ចូរកត់សំគាល់ថា ការចាំពន្លឺពីព្រះអាទិត្យ ធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម។ ហើយនេះ គឺ... | health |
141 | ពោតបារាំង ជាបន្លែដ៏ពេញនិយមមួយ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ។ ទោះបីជាចូលចិត្តញ៊ាំក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាមិនបាន ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ នៃពោតបារាំងចំពោះសុខភាពឡើយ! ថាតើវាល្អយ៉ាងណាខ្លះ? ឥទ្ធិពលវិជ្ជមានដំបូងគេ នៃពោតបារាំងនោះ គឺវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន... | health |
142 | ខាងក្រោមនេះ ជាវិធីក្នុងការធ្វើឲ្យមនុស្ស ប្រុសស្រឡាញ់អ្នកខ្លាំង។ តើមានអ្វីខ្លះទៅ? -អ្នកអាចនៅកំដរគេដោយស្ងាត់ស្ងៀម មានន័យថានៅពេលដែលគេឈឺ គឺអាចនៅក្បែរគេហើយ មើលថែទាំគេដោយមិនរអ៊ូរទាំ ឬនៅកំដរគេនៅពេល ដែលគេជួបនឹងបញ្ហាផ្សេងៗ ។ -អ្នកមិនត្រូវឈ្លោះប្រកែកគ្នា ព្រោះតែរឿងអត់ប្រយោជន៍នោះទេ ដោយគួរតែចេះអធ្យាស្រ័យដល់គ្នា។ ជាងនេះទៅទៀត ត្រូវត... | health |
143 | ប្រសិនបើអ្នកចង់ពាក់អាវវាលក្លៀក តែបែរជាងមិនហ៊ាន ពាក់ដោយសារក្លៀកខ្មៅ ចូរអ្នកឈប់បារម្ភទៀតទៅ។ ដើម្បីឲ្យក្លៀករបស់អ្នកបាត់នូវស្នាមខ្មៅ និងមានទំនុកចិត្ត ក្នុងការពាក់អាវវាល ចូរក្រឡេកមើល វិធីខាងក្រោមនេះដូចតទៅ៖ ប្រើប្រាស់ថ្នាំស ពីធម្មជាតិសារជាតិ អាស៊ីត, សារធាតុប្រឆាំង និងបាក់តេរីផ្សេងៗ ដែលមានក្នុងបន្លែ និងផ្លែឈើអាចជួយឲ្យស្បែករប... | health |
144 | ជួនកាលអតិថិជនឆាប់រំលង នូវកាលបរិច្ឆេទផុតកំណត់ នៃវេជ្ជបញ្ជា និងឱសថគ្មានវេជ្ជបញ្ជា។ ទម្លាប់ទាំងនេះ អាចបណ្តាលមកពីការកើនឡើងថ្លៃថ្នាំ។ ជាក់ស្តែងពាក្យថា “ផុតកំណត់” ត្រូវបានកំណត់ថាជាអ្វីមួយ ដែលបានមកដល់ទីបញ្ចប់ ដែលនៅក្នុងនោះរួមមាន អាហារផុតកំណត់ និងថ្នាំផុតកំណត់ជាដើម។ ឱសថទាំងអស់មានការបង្កើតតែមួយគត់ ដែលមានធាតុផ្សំសកម្ម និងអសកម្ម... | health |
145 | ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការធ្វើឲ្យ ប្តីប្រពន្ធអ្នកមិនមានបញ្ហានឹងគ្នា។ តើមានអ្វីខ្លះទៅ? -អ្នកមិនត្រូវឈ្លោះគ្នា ព្រោះតែរឿងដដែលៗនោះទេ ត្រូវតែដោះស្រាយឱ្យចប់ ទើបបញ្ហាមួយនេះមិនកើតឡើងវិញ។ -អ្នកមិនត្រូវព្រោះតែ អារម្មណ៍មិនសប្បាយចិត្ត ហើយប៉ះពាល់ដល់ប្តីឬប្រពន្ធអ្នកទេ។ អ្នកគួរតែចាំថា អារម្មណ៍មួយនេះអាចបំផ្លាញ គ្រួសារអ្នកដោយមិ... | health |
146 | បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះ បានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់ បន្ថយហានិភ័យ នៃការព... | health |
147 | ខាងក្រោមនេះ គឺជាអាហារដែលអ្នកមិនគួរ ពិសារពេលដែលឃ្លាន ព្រោះអាចប៉ះពាល់ដល់សុខភាព ។ តើមានអ្វីខ្លះទៅ? -ចេកជាផ្លែឈើដែលអ្នក មិនអាចញ៉ាំពេលឃ្លាន ព្រោះវាមានសារធាតុម៉្យាង ដែលធ្វើឱ្យប៉ះពាល់ដល់បេះដូង ក្រពះ ឬសុខភាពអ្នកជាខ្លាំង។ -ផ្លែម្នាស់ក៏មិនគួរពិសារពេលដែល មិនទាន់បរិភោគអាហារដែរ ព្រោះវាមានអង់ហ្ស៊ីមដ៏ខ្លាំងមួយ ដែលអាចធ្វើឱ្យក្រពះអ្នកខ... | health |
148 | ប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែម បន្លែ និងផ្លែស្រស់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក នេះបើតាមប្រសាសន៍ របស់វេជ្ជបណ្ឌិតជំនាញ។ ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាវាអាចជួយដល់ ជំងឺទឹកនោមផ្អែមរបស់អ្នកទៅ? ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានផ្លែឈើស្រស់ មួយចានក្នុងមួយថ្ងៃ អាចបញ្ឈប់ ឬទប់ស្កាត់ការវិវត្តទៅជាជំងឺទឹកនោមផ្អែម ហើ... | health |
149 | ភ្នំពេញ៖ លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិកានាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី៣ នៅមន្ទីរពហុព្យាបាលហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្ដេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្... | health |
150 | ហឺត អាចកើតលើមនុស្សគ្រប់វ័យ ហើយគេរិតតែប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺក្មេងៗ ពីព្រោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ សម្រាប់អ្នកដែលមានសមាជិកកើតជំងឺហឺត ការអានអត្ថបទមួយនេះ ពិតជាមានប្រយោជន៍ច្រើនសម្រាប់អ្នក ក្នុងការគ្រប់គ្រង និងការពារផលវិបាករបស់ជំងឺនេះ។ ជំងឺហឺត ជាជំងឺរលាកទៅលើផ្លូវដង្ហើម ហើយរោគសញ្ញាជាទូទៅគឺ៖• ក្អក• ហត់• ពិបាកដកដងដង... | health |
151 | មានបញ្ហានោមឈឺមែនទេ? ខ្ញុំសូមណែនាំនូវវិធីព្យាបាល ដោយខ្លួនឯងខ្លះៗក្នុងការ ដោះស្រាយការនោមឈឺ៖ -ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ការខ្សោះជាតិទឹកគឺជាមូលហេតុ ញឹកញាប់មួយនៃការនោមឈឺ។ បើសិនវាជាមូលហេតុមែន អ្នកពិតជាអាចព្យាបាលវា ដោយងាយតាមរយៈការផឹកទឹកឲ្យបានច្រើន។ ករណីនោមឈឺបង្កឡើងដោយបាក់តេរី ការញ៉ាំទឹកបានច្រើន នឹងជួយច្រោះមេរោគចេញពីប្លោកនោម... | health |
152 | តើនឹងមានអ្វីកើតឡើងចំពោះរាងកាយទៅ នៅពេលដែលអ្នកឈប់ជក់បារី? ខាងក្រោមនេះជាចម្លើយ ចំពោះចម្ងល់របស់អ្នក ហើយបន្ទាប់ពីអានចប់ អ្នកក៏ប្រហែលជានឹងគ្មានថ្ងៃចង់ ត្រឡប់ទៅជក់បារីវិញទៀតដែរ៖ ១.បង្កើនចរន្តឈាមរត់៖ នេះ គឺជារឿងដំបូងគេបង្អស់ដែល កើតឡើងនៅពេលអ្នកឈប់ជក់បារី។ ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់... | health |
153 | ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពលនៃ សារធាតុមួយចំនួនដូចជា នីកូទីន, កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើង ដោយសារតែភាពតានតឹង ក្នុងអារម្មណ៍ផងដែរ។ បញ្ហាឆាប់ខឹងឆេវឆាវថែមទាំង អាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន ហើយវាជាអ្វីដែលធ្វើឲ្យអារម្មណ៍ របស់អ្នកដែលកំពុងមករដូវ, ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់... | health |
154 | ចិន៖ បុរសម្នាក់ដែលប្រពន្ធបាន យកកន្រ្តៃមកកាត់លិង្គនោះ គឺបានវះកាត់ជាថ្មីហើយឥឡូវអាច រួមភេទម្តងទៀតដោយ ជោគជ័យហើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បុរសខាងលើអាយុ ៣១ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានធ្វើឱ្យប្រពន្ធរបស់គាត់ផ្ទុះ កំហឹងជាខ្លាំង ដោយសារតែលួចទៅ ឡើងគ្រែជាមួយនារីផ្សេង... | health |
155 | ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរសុខាភិបាល នៅរដ្ឋ Queensland បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះថា មានភ្ញៀវជាច្រើនដែលសម្រាក និងស្នាក់នៅ រមណីយដ្ឋានដ៏ប្រណីត នៅលើដែនកោះមួយ នៃតំបន់ឆ្នេរសមុទ្រ របស់ប្រទេសអូស្ត្រាលី បានរងគ្រោះថ្នាក់ ដោយមានបញ្ហាក្រពះ ពោះវៀន ។ ទីតាំងនៃកោះន... | health |
156 | ខាងក្រោមនេះជាអត្ថប្រយោជន៍ មិនគួរឲ្យជឿមួយចំនួននៃ គ្រាប់ស្វាយចន្ទីសម្រាប់រក្សាមុខងារ នៃរាងកាយប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ៖ ១.ទប់ស្កាត់ជំងឺមហារីក៖ គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់ នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែង ដែលជួយកម្ចាត... | health |
157 | ខាងក្រោមនេះជាអាហារមួយចំនួន ដែលអ្នកគួរទទួលទានរៀងរាល់ថ្ងៃ ដើម្បីសម្អាតសសៃឈាម ហើយជៀសឆ្ងាយពីជំងឺសសៃឈាមបេះដូង ឬបញ្ហាស្ទះសសៃឈាម ៖ ១.ខ្ទឹមស៖ ខ្ទឹមមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូល... | health |
158 | ស្នាមសង្វារក្រោយ ពេលសម្រាលកូនរួច គឺជាសុបិនអាក្រក់បំផុតរបស់មនុស្សស្រី រហូតអ្នកខ្លះ បាក់ទឹកចិត្ត ហើយអាចប៉ះពាល់ជីវិតលើ គ្រែរបស់ពួកគេទៀតផង ពីព្រោះ តែពួកគេមួយចំនួន មិនពេញចិត្ត និងគ្មានទំនុកចិត្តលើខ្លួន។ ស្នាមសង្វារ គឺជាខ្សែឆ្នូតៗ រដិបរដុប ឬផុសឡើងជាពណ៌ផ្កាឈូក ស ឬខ្មៅ ដោយសារតែការឡើង ឬស្រកគីឡូលឿនខ្លាំងពេក ជាពិសេស អ្នកកំពុងមានផ... | health |
159 | មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ... | health |
160 | ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយ អង្កការឆឺជី សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង៥ពាន់នាក់ ស្ថិតនៅក្នុងភូមិព្រែក ហ្លូង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ខែ វិច្ឆកា ឆ្នាំ២០១៩ ក្រោមវត្តមាន... | national |
161 | បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខ... | health |
162 | ការឈឺក្រពះ អាចបណ្តាលមកពី ការរំលាយអាហារមិនបានល្អ។ អ្នកប្រហែលជាមានអារម្មណ៍ថា តឹងណែនក្នុងពោះ គ្រប់ពេលវេលាទាំងអស់។ ជាមួយគ្នានេះផងដែរ អ្នកអាចចង្អោរ ក្អួត ហើយភើរញឹកញាប់។ អ្នកប្រហែលជាញ៉ាំមិនឆ្ងាញ់នោះទេ ពេលអ្នកឈឺក្រពះ អឺចឹង គួរធ្វើបែបណាទៅ? បើមិនទាន់ឈឺខ្លាំង អ្នកអាចសាកល្បង របបអាហារទាំងនេះបាន ៖ ទឹកដំឡូងបារាំង៖ វាអាចជួយសម្អាតប្រព... | health |
163 | ភ្នំពេញ៖ លោក លីវ ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មាន ប្រមាណ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី២ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះពិនិត្យសុខភ... | national |
164 | ជំងឺរលាកសន្លាក់ ត្រូវបានសម្គាល់ដឹង តាមរយៈការកើនឡើង នៃជាតិអាស៊ីតអ៊ុយរិក ក្នុងរាងកាយ ដែលនាំឲ្យសន្លាក់ទៅជាហើម និងឈឺចាប់ខ្លាំង ។ កត្តាប្រឈមមុខញឹកញាប់បំផុត នៃជំងឺរលាកសន្លាក់ ដែលអ្នកគួរតែស្វែងយល់ អាចបណ្តាលមកពីកត្តាវ័យចាស់ជរា ទាក់ទងវ័យចាស់ជរា សុទ្ធតែអាចប្រឈមនឹងបញ្ហា ជំងឺសន្លាកជង្គង់ កែងដៃ ជាពិសេសផ្នែកជើង ចាប់ផ្តើមស្ពឹក និងឈឺជ... | health |
165 | មនុស្សមួយចំនួន ធ្លាប់បានគិតថា ការព្យាបាល លើជំងឺឈឺសន្លាក់ នឹងត្រូវចំណាយខ្ពស់ ព្រមទាំងប្រើប្រាស់ពេលវេលាយូរ អាចត្រូវធ្វើការវះកាត់ ទៅតាមសភាពធ្ងន់ឬស្រាល ខណៈមានប្រភេទជំងឺសន្លាក់ខ្លះ ធ្វើការវះកាត់ ដោយគ្រាន់តែអាចបំបាត់ការឈឺចាប់ មួយរយៈពេល តែត្រូវរងសម្ពាធការឈឺចាប់ជាថ្មី ក្រោយពីធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ។ ដោយមើលឃើញពីការវិវឌ្ឍន៍... | health |
166 | វាជាការពិតដែលអ្នកមិនអាច ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ឲ្យជាសះស្បើយតែម្ដងបាន ដោយគ្រាន់តែទទួលទានអាហារ ឬផ្លាស់ប្ដូររបបអាហារ ប៉ុន្តែទោះជាយ៉ាងណាអាហារមួយចំនួន មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំង ការរលាកក្នុងរាងកាយ រួមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងឆ្អឹង គឺមានមែន! ខាងក្រោមនេះជាប្រភេទ អាហារដ៏ល្អបំផុត ដែលអ្នកគួរទទួលទានដើម្បី ជួយសម្រាលស... | health |
167 | ការឈឺចាប់ក្នុងសាច់ដុំខ្លាំង ហៅថារមួលក្រពើកើតឡើង នៅពេលដែលអ្នកមិនបានធ្វើការពុតពែនខ្លួន គ្រប់គ្រាន់មុនពេលហាត់ប្រាណ។ ដើម្បីកុំឲ្យមានបញ្ហារមួលក្រពើនេះ អ្នកគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖ -ឈប់រាល់សកម្មភាព ទាំងឡាយណា ដែលនាំឲ្យរមួលក្រពើ-ចូរធ្វើការពុតពែនសាច់ដុំ ថ្នមៗ និងយឺតៗ។ ចូរពុតពែនហើយទបសិន រហូតដល់ការរមួលក្រពើ នោះស្រាកស្រាន្... | health |
168 | សុខភាព៖ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ ថាតើស្ត្រីមានផ្ទៃពោះអាច ញ៉ាំផ្លែឈើនេះបានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញ កំពុងបារម្ភថាការទទួលទានឪឡឹក អាចបង្កគ្រោះថ្នាក់គួរឲ្យ ព្រួយបារម្ភចំពោះទារកក្នុងផ្ទៃឬ? ទោះជាយ៉ាងណា វេជ្ជបណ្ឌិតមួយចំនួនធំនឹងប្រាប់ថា ការទទួលទានឪឡឹក កំឡុងពេលមានផ្ទ... | health |
169 | ភ្នំពេញ៖បើលោកអ្នកមានបញ្ហា ចុករោយស្មា ឈឺឆ្អឹងខ្នង ស្រុញឆ្អឹងករ ឈឺរោយកជាប្រចាំ ឈឺចង្កេះ កៀបសសៃ ចុករោយសាច់ដុំ ឈឺ សន្លាក់ លានទ្រនាប់ឌីសឆ្អឹងកង សឹកទ្រនាប់ ឬសន្លាក់ឆ្អឹងកង ឆ្អឹងកងដុះបន្លា ដុះឆ្អឹងខ្ចី ឈឺចុកចាប់ឆ្អឹងកងខ្នង ឆ្អឹងកងក ដោយសារវ័យជរា ដោយគ្រោះថ្នាក់ប៉ះទង្គិច នាំឲ្យឆ្អឹងខ្នងប្រេះស្រាំ ក្រឡាច់ឆ្អឹងកង ឬមានបញ្ហាដទៃ ពាក់... | health |
170 | មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ... | health |
171 | ភ្នំពេញ៖មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធី នៃខែផ្សព្វផ្សាយការយល់ដឹង អំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការ សុខភាពអន្តរជាតិប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីជ... | health |
172 | សុខភាព៖សេរ៊ី ជាផ្លែឈើមួយប្រភេទដែលមានទំហំ និងគ្រាប់នៅក្នុង ហើយមានរសជាតិផ្អែម ឆ្ងាញ់ដូចផ្លែប៉ោមដែរ ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះ តែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានផ្លែឈើមួយនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់បាន ចាប់អារម្មណ៍ដឹងថា វាអាចផ្ដល់ផលល្អ... | health |
173 | សុខភាព៖ ការងារវេនយប់ អាចទទួលបានប្រាក់ខែ ល្អជាងការងារវេនថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកគិតទៅលើសុខភាពវិញ ការងារវេនយប់ ពិតជាគ្រោះថ្នាក់ ហើយអាចធ្វើឲ្យអ្នក ប្រឈមនឹងបញ្ហាជាច្រើន។ រំខានដល់ដំណេក៖ ខួរក្បាលរបស់មនុស្សយើង មានផ្នែកមួយដែលហៅថា “ម៉ោងមួយថ្ងៃៗ”។ ផ្នែកនេះជាអ្នករ៉ាប់រង វដ្តនៃការវិលជុំរបស់រាងកាយ ដូចជា ការគេង ការរំលាយអាហារ អត្រាប... | health |
174 | ភ្នំពេញ៖ ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម កើតឡើងពីសំពាធឈាម លើសកំរិតធម្មតា ដែលយើងអាចដឹងបាន តាមរយៈម៉ាស៊ីនវាស់សម្ពាធឈាម ហើយវាអាចផ្តល់ផលប៉ះពាល់ ទៅលើជញ្ជាំងសសៃឈាម នៃសរីរាង្គផ្សេងៗ ជាពិសេស សរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ចាត់ទុកថាជាឃាតករសំងាត់ អាចសម្លាប់មនុស្សគ្រប់ពេលវេលា និងនៅលើពិភពលោក ជំងឺនេះបានសម្លាប់មនុស្ស ជារៀ... | health |
175 | ភ្នំពេញ៖ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងជាទស្សនៈចំនួន៥ចំនុច ក្នុងការឈ្វេងយល់ ពីគោលនយោបាយការបរទេសកម្ពុជា រវាងចិននិងសហរដ្ឋអាម៉េរិក។ ទស្សនៈទាំង៥ចំនុចរួមមាន៖ ១.មានទស្សនៈមួយចំនួន ចង់ឱ្យអាម៉េរិក ដាក់មូលដ្ឋានយោធានៅលើទឹកដីកម្ពុជា ! ឆ្លងតាមបទពិសោធសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ នូវខ... | national |
176 | ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនលោក ឌឿក ឆាន អនុប្រធានគណៈកម្មាធការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់មានជ័យទី១ មិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ។ បើតាមសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន របស់អ្នកនាំព... | national |
177 | តាកែវ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន ៦រូប នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្រេចចិត្តផ្តាច់ខ្លួន ចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ ។ | politic |
178 | ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយព... | national |
179 | ភ្នំពេញ៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៩រូប នៅភូមិថ្មកែវ ឃុំត្រាំកក់ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ ។ ពួកគាត... | national |
180 | ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងដោយចោទជាសំនួរថា តើមានសកម្មជនប៉ុន្មាននាក់ទៀត នឹងត្រូវរងគ្រោះដោយសារ “ក្រុមប្រឹក្សាជាតិតស៊ូ” បង្កើតឡើងដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលតុលាការកាត់ទោសជាជនក្បត់ជាតិ។ តាមរយៈគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សយ សុភាព ... | politic |
181 | ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថាក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស មិនដែលមានសេចក្តីសុខនៅក្នុងខ្លួននោះទេ ។ មិនមានសេចក្តីសុខនៅក្នុងខ្លួនដែលលោកប៉ែន បូណា បាននិយាយនោះដោយសារ ក្រុមជ្រុលនិយមមិនគោរពច្បាប់នាំឲ្យមានទុក្ខទោសផ្នែកច្បាប់ និងម្យ៉ាងទៀតគិតតែពីដើរញុះញង់ឲ្យប្រជាពលរដ្ឋ មានកំហ... | national |
182 | ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឆ្លើយតបទៅនៅសំដីរបស់លោក សម រង្ស៊ី ដែលបានប្រៀបធៀបពីករណីលោករ៉ូទ្រីហ្គោល ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងមានវាសនាដូចគ្នានោះ គឺបុគ្គលសម រង្ស៊ីនេះ គ្មានអ្វីធ្វើក្រៅព... | national |
183 | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំ របស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាស ជាមុនដល់ប្រជាពលរដ្ឋ ស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹក នារដូវប្រាំង។ នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និង ស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅ... | politic |
184 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្មឬចំណាប់ខ្មាំងនោះទេ គ្រាន់តែជាអ្នកពិគ្រោះនយោបាយ។ នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញពីទីក្រុងវៀងចន្ទ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្... | politic |
185 | ថៃ៖ ក្រុមមេប៉ូលិសថៃបាន កោះប្រជុំមួយ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រ ប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិន ពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ បញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត dailynews របស់ថៃ ។ ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោ... | national |
186 | អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពី ត្រូវបាន ឃ្មាន់កាំភ្លើង ជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្ត Bowonniwet Vihara ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាម ការចុះផ្សាយ របស់កាសែតបាំងកកប៉ុស្តិ។ សមត្ថកិច្ចបានឲ... | national |
187 | ភ្នំពេញ៖ ការបង្កើតចលនាតស៊ូនៅក្រៅប្រទេស របស់ក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានអ្នកវិភាគនិងអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយកម្ពុជា បង្ហាញនូវទស្សនៈស្រដៀងៗគ្នាថា គ្មាននាំចំណេញដល់ជាតិ ធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុ... | politic |
188 | ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតពិតប្រាកដទី២របស់ខ្មែរ ក្រោមការដាក់ចេញទស្សនៈវិជ្ជា «នយោបាយ ឈ្នះ ឈ្នះ» របស់វីរៈបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន។ ការលើកឡើងនេះ ស្របពេលដែលអ្នកនយោបាយនិងអ្នកវិភាគគ្រប់និន្នាការ កំពុងជជែកវែកញ៉ែក យ៉ាងផុសផុល អំពីស្មារតីនៃកិច្ច... | national |
189 | ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី ក្រោយពាក់ព័ន្ធការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលផ្តើមចេញពីការអត្ថាធិប្បាយរបស់លោក ពាក់ព័ន្ធប្រាក់ឈ្នួលមិនស្មើគ្នារវាងកម្មករខ្មែរ និងក... | national |
190 | ភ្នំពេញ៖ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឺង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ( (CLV-DTA) ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចា... | national |
191 | ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ | national |
192 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ។ ការប្រកាសនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាការគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ... | national |
193 | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្... | national |
194 | ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះបានជួបប្រជុំទ្វេភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចពិភាក្សាលើការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន, វិធានការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ការគ្រប់គ្រងសារធាតុគីមីផ្សំ ការងារពិសោធន៍គ្រឿងញៀនការងារផ... | national |
195 | ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គមកម្ពុជា លោក យង់ ពៅ បានសម្លឹងមើលឃើញ៣ចំណុចធំៗ ដែលនាំឲ្យអតីតមន្រ្តីគណបក្សប្រឆាំងជាច្រើនរូប បាននាំគ្នាមកសុំចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចជាហូរហែរ ក្នុងរយៈពេលចុងក្រោយនេះ ។ លោក យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ កក្កដា ថា “ចឹងចូលមកគណបក្សប្រជាជនកម្ពុជាហ្នឹង គឺផ... | national |
196 | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់ នូវលទ្ធផលសមាជលើកដំបូង របស់គណបក្សជំនាន់ថ្មី ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយ បានអនុម័តក្នុងការជ្រើសរើស ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ ក្នុងនោះ គឺលោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស។ តាមរយៈលិខិតលេខ២១៦៤ សជណ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២៤ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បាន... | national |
197 | ភ្នំពេញ ៖ លោក សម វឌ្ឍនា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វញ៉ា បានប្រកាសដើរចេញពីប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ ។ ជាមួយនឹងការដើរចេញនេះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាការឆ្លើយតប នឹងសំណើរនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណ... | national |
198 | ភ្នំពេញ៖លោក ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមសរុបប្រ... | politic |
199 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ស្ថានភាពទូទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសុវត្ថិភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៧ ឧសភា បានបញ្ជាក់ឱ្យដឹងថា សម្រ... | national |
200 | ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកវិទ្យាសាស្ត្រនយោបាយខ្មែរ បានផ្តាំទៅអ្នកចង់ធ្វើនយោបាយ ជាពិសេសលោក រ៉ុង ឈុន ថា និយាយកុំបំភ្លៃការពិត និយាយត្រូវមានអំណះអំណាង ផ្លូវច្បាប់ត្រឹមត្រូវ ប្រយ័ត្នជាប់គុក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា៖ «សូមផ្តាំទៅអ្នកចង់ធ្វើនយោបាយ ! ១/ បើចង់... | national |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.