ID int64 1 14.2k | Khmer_Text stringlengths 6 56.7k ⌀ | categories stringclasses 16
values |
|---|---|---|
14,101 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់អាណត្តិទី៧ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មីនៅតែបន្តមាន សម្រាប់ជាធាតុផ្សំចូលរួមជាមួយរាជរដ្ឋាភិបាល ហើយបក្សមិនបានចូលរួមបោះឆ្នោតក៏អាចមានលទ្ធភាពចូលរួមដែរ ឲ្យតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះជាយ៉ាងសម្... | politic |
14,102 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវ លើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា គ.ជ.ប មិនបានរកឃើញកំហ... | politic |
14,103 | ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាចាត់ទុកការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹ... | politic |
14,104 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិងកំពុងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត ៕ | politic |
14,105 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា សមា... | politic |
14,106 | ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន ប្រធ... | politic |
14,107 | ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្... | politic |
14,108 | ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះក... | politic |
14,109 | ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្... | politic |
14,110 | ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះក្រុមហ៊ុន BYD Cambodia Co., Ltd.បានប្រកាសលក់រថយន្តប្រភេទថ្មី BYD Seal 5 Super Hybrid និង BYD M9 ជាផ្លូវការហើយនៅកម្ពុជាជាមួយនិងតម្លៃមិនធ្លាប់មាន។ Seal 5៖ នាំយានយន្តអគ្គិសនីចូលក្នុងគ្រួសារកម្ពុជាក្នុងចំណោមម៉ូដែលថ្មីទាំងពីរ, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជាទាក់ទាញចំណាប់អារម្មណ៍ជាងគេ។ ... | technology |
14,111 | មណ្ឌលគិរី៖ ខិតប័ណ្ណជាច្រើនរបស់គ្រឹះស្ថានសិក្សានានា ត្រូវបានចែកយ៉ាងព្រោងព្រាត ដើម្បីជាដំណឹងជូនដល់បេក្ខជនបេក្ខនារីដែលមានបំណងចង់បន្តការសិក្សា ក្រោយបញ្ចប់ព្រឹត្តិការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៃមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ជាការកត់សម្គាល់ក្នុងសកម្មភាពចែកខិតប័ណ្ណទាំងនោះ ក៏មានវត្តមានផងដែរនូវខិតប័ណ្ណរបស់មន្ទីរការងារនិងប... | technology |
14,112 | ចាប់តាំងពីការដាក់ចេញ នូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន ទទួលបាននូវសន្ទុះ អភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផល គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។ គិតត្រឹមខែធ្នូ ឆ្នា... | technology |
14,113 | ភ្នំពេញ៖ ថ្មីៗនេះ មន្ទីរពិសោធន៍សន្តិសុខ អ៊ីនធឺណិត នៃក្រុមហ៊ុន Qi’anxin របស់ប្រទេសចិន បានបង្ហាញនូវឧប្បត្តិហេតុសន្តិសុខ អ៊ីនធឺណិត ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ។ អង្គការ APT របស់អាមេរិកមួយឈ្មោះថា “NightEagle” (លេខខាងក្នុង APT-Q-95) បាននិងកំពុងចាប់ផ្តើមការ វាយប្រហារតាមអ៊ីនធឺណិត លើក្រុមហ៊ុន និងអង្គភាពកំពូលៗនៅក្នុងប្រទេសចិន បច្ចេក... | technology |
14,114 | តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ... | technology |
14,115 | ថ្នាក់បំប៉នចុងសប្តាហ៍របស់ សាលាអន្តរជាតិ ខេ សុី អុី ជួយបង្កើនលទ្ធផលការសិក្សាក្នុងថ្នាក់ និងត្រៀមសិស្សសម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ។📚 ចាប់ផ្តើមចូលរៀនថ្ងៃនេះ!📞 សម្រាប់ព័ត៌មានបន្ថែម ៖ 078 523 666 / 087 523 666 | technology |
14,116 | បរទេស៖ ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាល កាលពីខែមុន បើទោះបីជាកំណើននៅក្នុងទីផ្សាររថយន្តអគ្គិសនីបានកើនឡើងក៏ដោយ , នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ ថាតើយីហោ Tesla រងទុក្... | technology |
14,117 | ថ្ងៃទី២៥ ខែឧសភា ការប្រកួតប្រដាល់មនុស្សយន្តនៃ «ការប្រកួតប្រជែងមនុស្សយន្តពិភពលោកនៃ CMG » ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីអប់រំសង្គម ទីភ្នាក់ងារខេត្ត Zhejiang និងផ្នែកបច្ចេកទេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុង Hangzhou។ នេះគឺជាការប្រកួតប្រដាល់លើកដំបូងលើពិភពលោក ដែលចូលរួមមនុស្សយន្តដែលមានរូប... | technology |
14,118 | បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងផ្លាស់ប្តូរការដំឡើង iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា នេះបើយោងតាមក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌា ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រភពដដែលបានឲ្យដឹងដែរថាការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងទីក្រុ... | technology |
14,119 | រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50 Lite ទទួលការបញ្ជាទិញទុកមុនចាប់ពីពេលនេះតទៅដោយមានជម្រើសពីរពណ៌ Titanium Gold និង Phantom Black ជាមួយនឹងការបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី... | technology |
14,120 | មណ្ឌលគិរិ៖ លោកអ៊ុង គង្គាស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម បានដឹកនាំសប្បុរសជនជនជាតិចិនមួយក្រុមចូលរួមលើកស្ទួយការងារអប់រំនៅទីជនបទដាច់ស្រយាល ដោយបាននាំគ្នាបរិច្ចាគថវិកាសាងសង់អាគារសិក្សាថ្មី ១ខ្នង ជូនកូនចៅជនជាតិភាគតិចព្នង ដើម្បីរៀនសូត្ររៀនសូត្រក្រេបយកចំណេះដឹង។ ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាគារសិក្សាថ្មីនេះត្រូវបានធ្វើឡើងនៅ... | technology |
14,121 | វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលអនុញ្ញាតឱ្យមានកម្រិតសំណងជាក់លាក់មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលនាំចូលគ្រឿងបន្លាស់រថយន្ត និងដំឡើងរថយន្តនៅសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្រឆាំងកាន់តែខ្លាំងឡើង ចំពោះគោលនយោបាយពន្ធគយលើវិស័យផ្សេងៗ។ ពន្ធ ២៥ ភាគរយលើរថយន្តនាំចូលដែលបានប្រ... | technology |
14,122 | វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធ ២៥ ភាគរយថ្មីរបស់លោក លើឧស្សាហកម្មរថយន្ត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយក្រុមហ៊ុនផលិតផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់គ្រឿងបន្លាស់រថយន្ត ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នៅក្នុងការបន្ធូរបន្ថយពន្ធបន្ថែ... | technology |
14,123 | ភ្នំពេញ ៖ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. កាលពីថ្ងៃ២៨ មេសា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួនស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពិធីបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១... | technology |
14,124 | បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូរសង្វាក់ការផលិតទូរស័ព្ទ iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ក្រោមហេតុផលនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកំពុងកើនឡើង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក D... | technology |
14,125 | ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។ ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ... | technology |
14,126 | បរទេស៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ នឹងបង្ហាញរថយន្តម៉ូដែលចុងក្រោយបង្អស់របស់ពួកគេដែលបានរចនាសម្រាប់ប្រទេសចិន នៅឯពិធីពិព័រណ៍រថយន្តក្រុងសៀងហៃក្នុងសប្តាហ៍នេះ ដោយព្យាយាមមិនឱ្យមានតែគែមម្ខាងនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ខណៈពេលដែលកំពុងឃ្លាំមើលជំហានបន្ទាប់របស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងសង្គ្រាមពាណិជ្ជកម្មរ... | technology |
14,127 | ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។ អាស្រ័យហេតុ... | technology |
14,128 | ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានចាប់ដៃសហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។ ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយ... | technology |
14,129 | បរទេស៖ ការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័របានវាយប្រហារនៅជិតកោះតុងហ្គា នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសខ្លួនមួយរយៈពេលខ្លី មុនពេលការគំរាមកំហែងនៃរលកយក្សស៊ូណាមិវាយប្រហារប្រទេសកោះប៉ាស៊ីហ្វិកបានកន្លងផុតទៅ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកព្រលឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស៊ីរ៉ែនរលកយក្... | technology |
14,130 | បរទេស៖ បើយោងតាមតួលេខ ឧស្សាហកម្មផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការលក់របស់ ក្រុមហ៊ុន Tesla នៅអឺរ៉ុបបានធ្លាក់ ចុះក្នុងរយៈពេលពីរខែ ដំបូងនៃឆ្នាំនេះ ។ យោងតាមគេហទំព័រ Business Insider ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី (EV) របស់លោក Elon Musk លក់បានតិច ជាង ២៧.០... | technology |
14,131 | ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថ... | technology |
14,132 | បរទេស៖ រដ្ឋាភិបាលថៃ បានអញ្ជើញតំណាងមកពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំង Facebook និង TikTok ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការផ្នែកទំនាក់ទំនង ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសង្គម របស់... | technology |
14,133 | ប៉េកាំង៖ តំណាងពិសេសរបស់ប្រធានាធិបតីចិន លោក Zhang Guoqing បានឲ្យដឹងនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ការពារសន្តិសុខ ចែករំលែកសមិទ្ធិផលក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) និងរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។ លោក Zhang គ... | technology |
14,134 | តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp. បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុន BYD ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានវ៉ាដាច់ក្រុមហ៊ុន Honda Motor, Nissan Motor Co. និង Suzuki Motor Corp ក្នុងការលក់រថយន្តជាលើកដំបូង។... | technology |
14,135 | ភ្នំពេញ៖ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេស... | technology |
14,136 | បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការអឺរ៉ុបបានប្រកាសដាក់ពិន័យក្រុមហ៊ុន Meta សរុបជាទឹកប្រាក់ចំនួន៧៩៧លានអឺរ៉ូឬត្រូវជា៨៤២លានដុល្លារ។ ការដាក់ពិន័យនេះធ្វើឡើងទៅលើលើអ្វីដែលអឺរ៉ុប បានពិពណ៌នាថាជាការអនុវត្តបំពានដែលត្រូវបានចោទប្រកាន់ថា បានផ្តល់អត្ថប្រយោជន៍ដល់ Facebook និងMarketplace ដែល Meta ជាម្ចាស់ និងប្រតិបត្តិការទាំងនោះ។... | technology |
14,137 | បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្ត Cybertruck ចំនួន ២.៤៣១ គ្រឿងនៅសហរដ្ឋអាមេរិកចូលរោងចក្រវិញ ដោយសារបញ្ហាជាមួយឧបករណ៍អេឡិចត្រូនិចដែលគ្រប់គ្រងល្បឿន ដែលបង្កើនហានិភ័យនៃការបុកគ្នាបាន។ ឯកសាររបស់ក្រុមហ៊ុន Elon Musk ទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធ។ យោងតា... | technology |
14,138 | កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល ២៥ថ្ងៃ នៅ ... | technology |
14,139 | V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។ អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេក... | technology |
14,140 | បរទេស៖ ក្រុមហ៊ុន Google បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបំពេញតម្រូវដែលកំពុងកើនឡើង និងគាំទ្រការអនុម័តបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា... | technology |
14,141 | ម៉ូស្គូ៖ លោក Pavel Durov សហស្ថាបនិកបណ្តាញសេវាកម្មផ្ញើសារ បានលើកឡើងកាលពីថ្ងៃចន្ទ នៅលើបណ្តាញ Telegram របស់គាត់ដូច្នេះថា អាចនឹងបង្ហាញ ទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលមានការស្នើសុំពីអាជ្ញាធរ ។ លោក Durov បានលើកឡើងថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកដែលបំពានច្បាប់របស់យើងអាចត្រូវបានបង្ហាញដល់អាជ្ញា... | technology |
14,142 | ភ្នំពេញ៖ ថ្មីៗនេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ន... | technology |
14,143 | ញ៉ូវយ៉ក៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានធ្វើការចុះចតនៅរដ្ឋ New Mexico កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីបានធ្វើដំណើរប្រមាណ ៦ ម៉ោងចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ដោយមិនមានអវកាសយានិកនៅលើនោះឡើយ ខណៈអវកាសយានិក ២នាក់ ត្រូវបានបង្ខំចិត្តឱ្យនៅក្នុងលំហរហូតដល់ឆ្នាំក្រោយ ដោយសារបញ្ហាបច្ចេកទេស។ យានអវកាសដែលគ្មានមនុស... | technology |
14,144 | ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយ លើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming ) ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិតមនុស្សឃាតជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ... | technology |
14,145 | ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្... | technology |
14,146 | តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួនជាង ១,៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន United States Steel Corp. នៅក្នុងការដេញថ្លៃជាក់ស្តែងមួយ ដើម្បីជួយឈានដល់ការគ្រោងទុករបស់ខ្លួននូវការទិញយកក្រុមហ៊ុនផលិតដែកថែបអាមេរិកដ៏ល្បីល្បាញមួយនេះ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការប្រឆាំងទៅនឹងកិ... | technology |
14,147 | ភ្នំពេញ៖ VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឬ “បណ្តាញឯកជននិម្មិត” ។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និ... | technology |
14,148 | ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញ ឱ្យបានច្បាស់លាស់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ សីហា នេះ អគ្គនាយកដ្ឋានបច្ច... | technology |
14,149 | ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា ធនាគារARDB កំពុងស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែមពង្រីកការផ្ដល់ឥណទានជូនអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២... | technology |
14,150 | ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព ប៉ុន្ដែលោក ឃុន ពៅ ដែលធ្លាប់ជាអ្នកថតរូបតាមកម្មវិធីអាពាហ៍ពិពាហ៍ មិនបានផ្ដេកផ្ដួលទៅតាមជោគវាសនាដ៏លំបាករបស់ខ្លួននោះទេ ប៉ុន្ដែផ្ទុយទៅវិញលោកបានខិតខំប្រឹងប្រែងកែប្រែក្ដីសុបិន្តរបស់ខ្លួនតាមរយៈការចូលសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងខេត្... | technology |
14,151 | ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ។ ពិធីនេះត្រូវបានរៀបចំធ្វើក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះនឹងរួមចំណែក... | technology |
14,152 | ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។ ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដែលមានទ... | technology |
14,153 | ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់ កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័ន ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាម... | technology |
14,154 | បរទេស៖ ការរំខានដល់ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងត្រូវបានរាយការណ៍ ជុំវិញពិភពលោក ។ របាយការណ៍បឋមនិយាយថា បញ្ហាកុំព្យូទ័រ អាចនឹងបង្កឱ្យមានបញ្ហា ។ បញ្ហាបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ អាល្លឺម៉ង់ អូស្ត្រាលី និងកន្លែងផ្សេងទៀត ដោយអាជ្ញាធរបានបង្ខំ ឱ្យលុបចោលការហោះហើរ និងការចុះចតដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិ... | technology |
14,155 | បរទេស៖ ក្រុមហ៊ុន Kaspersky Labs របស់ប្រទេសរុស្ស៊ី នឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការប្រកាសឲ្យដឹងដែលបានមើលឃើញដោយអ្នកប្រើប្រាស់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគនៅសហរដ្ឋអាមេរិកហើយការប្រកាសនេះបានកើតឡើង ក្រោយពីរដ្ឋបាលលោក បៃដិន បានប្រកាសពីផែនការទប់ស្កាត់ការលក់ក្រុមហ៊ុននៅក្នុងប្រទេសដែលបានធ្វើឡើងក្នុង... | technology |
14,156 | VinFast ដែលជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម ដ៏ល្បីល្បាញក្នុងសប្តាហ៍នេះបាន ប្រកាសហើយថានឹងពន្យាពេលក្នុងការដំណើរការ រោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងប្រទេសអាមេរិក។ តាមផែនការរោងចក្រផលិតឡានអគ្គិសនី VinFast នឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះប៉ុន្តែដោយសារស្ថានភាពទីផ្សារមិនទាន ច្បាស់លាស់ទើបធ្វើឲ្យក្រុមហ៊ុ... | technology |
14,157 | បរទេស៖ ប្រធានាធិបតីវៀតណាម លោក To Lam បានប្រកាសផ្តល់អំណោយជារថយន្តចំនួន ២០ គ្រឿងដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត VinFast ដល់ប្រទេសឡាវ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam បាននិយាយន... | technology |
14,158 | លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាង... | technology |
14,159 | ថ្ងៃទី២២ ខែឧសភា ជាទិវាជីវចម្រុះ អន្តរជាតិ កាសែតរូបភាព AI នាំលោកអ្នករំលឹកឡើងវិញ អំពីរឿងរ៉ាវមួយ ដែលកើតមាន នៅដងស្ទឹង Shangqing កាលពី២៧ឆ្នាំមុន ។ស្ទឹង Shangqing ដែលលាក់ខ្លួន នៅចន្លោះភ្នំជ្រៅ និងជ្រលងជ្រៅ ស្ថិតនៅភាគឦសាន នៃស្រុកTaining ទីក្រុង Sanming ខេត្ត Fujian វាជាខ្សែទឹក ដ៏ជ្រៅ នៅតាមជ្រលងភ្នំ ដែលបង្កើតឡើង ដោយចលនាភូគព្ភស... | technology |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.