text
stringlengths
33
22.2k
summary
stringlengths
61
956
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖     ប្រាសាទតុបខាងកើត មានទីតាំងស្ថិតនៅចន្លោះរវាងច្រកទ្វារខ្មោច និងច្រកទ្វារជ័យ គឺភាគខាងកើតនៃប្រាសាទបាយ័ន។ ប្រាសាទនេះ សាងសង់ឡើងនៅចុងសតវត្សរ៍ទី១៣ អំឡុងឆ្នាំ១២៩៥ ដោយព្រះបាទជ័យវ...
សៀមរាប៖ ព្រះបាទជ័យវរ្ម័នទី៨ បានសាងសង់ប្រាសាទតុបខាងកើត ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍ម្នាក់ ឈ្មោះ មង្គលាថ៌ ក្នុងព្រហ្មញ្ញសាសនា។ បើតាមលោកបុរាណវិទូ អន សុភាព ប្រាសាទតុបខាងកើត ឬប្រាសាទមង្គលាថ៌នេះ ជាប្រាសាទសាងសង់ចុងក្រោយបង្អស់ក្នុងព្រហ្មញ្ញសាសនា។
  ដើម្បីប្រជែងជាមួយក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon នៅក្នុងសេវាកម្មផ្ទុកទិន្នន័យ (Cloud) និងសន្តិសុខតាមអ៊ីនធឺណិត ក្រុមហ៊ុនAlphabet ក្រុមហ៊ុនមេរបស់ Google បានដាក់សំណើទិញក្រុមហ៊ុនសន្តិសុខផ្នែកអ៊ីនធឺណិត Wiz ក្នុងទំហំប្រមាណ ២៣ពាន់លានដុល្លារ។ នេះជាសំណើទិញក្រុមហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Alphabet។    ក្នុងលិខិតផ្ទៃក្នុ...
Wiz ដែលជាក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមួយរបស់អ៊ីស្រាអែល បានបដិសេធលក់ក្រុមហ៊ុនរបស់ខ្លួនឱ្យ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់Google ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២៣ ខែកក្កដា។
  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត លើកឡើងថា បទពិសោធដំបូងៗរបស់កុមារ នឹងជួយតម្រង់ទិសពេញមួយជីវិត។ បទពិសោធដំបូងពោរពេញដោយភាពកក់ក្ដៅ ការថ្នាក់ថ្នម និងការស្រឡាញ់ ជីវិតកុមារនៅស្រស់បំព្រង។ បើតាមលោក ហឿ សេធុល ការយកចិត្តទុកដាក់ និងថែទាំលើមនុស្សជំនាន់ក្រោយបានល្អ នឹងនាំមកនូវផ្លែផ្កាក្នុង...
ភ្នំពេញ៖ កុមារ និងក្មេងជំទង់ ពិតជាត្រូវការយកចិត្តទុកដាក់ពីក្រុមគ្រួសារ និងសង្គម ដែលអាចឱ្យពួកគេធំធាត់ក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម។ លើសពីនេះ ការយកចិត្តទុកដាក់លើផ្លូវចិត្តរបស់កុមារ និងក្មេងជំទង់ នឹងនាំឱ្យមានភាពវិជ្ជមាននៅក្នុងសង្គម។
  គិតត្រឹមខែមិថុនា តម្លៃផ្ទះនៅអាម៉េរិកបានបង្កើតកំណត់ត្រាសម្រាប់រយៈពេលពីរខែជាប់ៗគ្នា ហើយកើនឡើង ៤,១ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះនៃកំណើនថ្លៃផ្ទះបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់ដែលបានពង្រីកទៅតំបន់ជាច្រើននៅរយៈពេល ៤ឆ្នាំចុងក្រោយ។   កាលពីខែមិថុនា ការលក់ផ្ទះដែលមានស្រាប់នៅអាម៉េរិកបានថយចុះ ៥,៤ភាគរ...
តម្លៃជាមធ្យមនៃផ្ទះដែលមានស្រាប់នៅអាម៉េរិក បានកើនដល់ ៤២៦៩០០ដុល្លារ ក្នុងខែមិថុនា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។ នេះបើតាមសមាគមជាតិនៃអ្នកអចលនទ្រព្យអាម៉េរិក។
  ផ្សារចុងសប្ដាហ៍ខេត្តសៀមរាប ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែ មីនា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះមានអាយុជិត៥ឆ្នាំហើយ។ ផ្សារនេះបង្កើតឡើងតាមរយៈគម្រោង AIMS (អេមស៍) របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។ រាល់ផលិតផលដែលមានដាក់លក់ក្នុងស្ដង់ទាំង២៣ គឺបានពីតាមបណ្ដាក្រុមប្រជាកសិករជិត២០ក្រុម ក្នុងខេត្ត ដូចជាស្រុកពួក ស្រុកសូទ្រនិគម ស្រ...
សៀមរាប៖ សន្ទុះនៃការគាំទ្រផ្សារចុងសប្ដាហ៍ក្នុងក្រុងសៀមរាប កើនឡើងជាបន្តបន្ទាប់ ពិសេសពលរដ្ឋ ដែលនិយមបរិភោគបន្លែ ផ្លែឈើ និងត្រីសាច់ ដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់ ដែលដាំដុះ និងចិញ្ចឹមដោយពលរដ្ឋក្នុងស្រុក។
  ម្ចាស់ផ្ទះបារាំង នៅថ្ងៃទី២៦ ខែកក្កដា បានរៀបពិធីបើកកីឡាអូឡាំពិក នៅក្រៅកីឡដ្ឋានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយប្រតិភូកីឡាទាំងអស់មកពី២០៦ប្រទេស ត្រូវជិះលើទូកកាន់ទង់ជាតិប្រទេសរៀងខ្លួននៅតាមដងទន្លេសែន (Seine)។    នៅពេលទូកដឹកអត្តពលិកកូរ៉េខាងត្បូងបានឆ្លងកាត់ទស្សនិកជនរាប់ម៉ឺននាក់ អ្នកអត្ថាធិប្បាយ បែជាប្រកាសថាពួកគេមកពី «សាធា...
កូរ៉េខាងត្បូង បង្ហាញការសោកស្តាយដែលអ្នករៀបចំកីឡាអូឡាំពិកប៉ារីស ប្រកាសថាគណៈប្រតិភូអត្តពលិករបស់ខ្លួនមកពីប្រទេសកូរ៉េខាងជើង នាពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ លើកទី៣៣។ កូរ៉េខាងត្បូង ទាមទារឱ្យអ្នករៀបចំទទួលស្គាល់កំហុសនេះ និងធានាថានឹងមិនកើតឡើងម្តងទៀត។
  U19 ឥណ្ឌូណេស៊ី បានយកឈ្នះម៉ាឡេស៊ី ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo នៅថ្ងៃទី២៧ ខែកក្កដា។ គ្រាប់បាល់ជ័យជម្នះសម្រេចបានដោយកីឡាករ Alfharezzi Buffon នៅនាទី៧៨។   នេះជាការឡើងដល់វគ្គផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងរបស់ឥណ្ឌូណេស៊ី ក្រោយរយៈពេល១១ឆ្នាំ ចាប់តាំងពីពួកគេគ្រងជើងឯកលើកដំ...
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងម្ចាស់ជើងឯក៥សម័យ ថៃ ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជន ASEAN U19 Boys Championship ឆ្នាំ ២០២៤។ ឥណ្ឌូណេស៊ី បានទម្លាក់ម្ចាស់ការពារជើងឯកម៉ាឡេស៊ី ស្របពេល ថៃឈ្នះអូស្រ្តាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
  ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖      លោក ស៊ឹម ប៊ុនធឿន កំឡុងពេលផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤។
សៀមរាប៖ ដោយមើលឃើញពីតម្លៃដ៏វិសេសវិសាលនៃសំណង់បុរាណ ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំក្រុមការងារសិក្សា អភិរក្ស និងជួសជុលសំណង់ទាំងនោះឡើងវិញ ឱ្យស្របតាមគុណតម្លៃ នៃសំណង់បេតិកភណ្ឌដែលគួររក្សាទុក។ អ្នកជំនាញអាជ្ញាធរជាតិអប្សរាលើកឡើងថា ព្រះវិហារចាស់ៗមានគុណតម្លៃទាំងស្ថាបត្យកម្ម សិល្បៈ សាសនា និងប្រវត្តិសាស្រ្ត ដែលបង្ហាញពីភាពល្អឯក និងភាព...
  ប្រសិនជាអ្នកតែងតែមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ស្មុគស្មាញច្រើន នោះអ្នកនឹងមិនងាយគេងលក់បានស្រួលនោះទេ។ ដូចនេះ មុនពេលដែលអ្នកគេង គួរតែបន្ធូរអារម្មណ៍ ហើយរក្សាចិត្តឲ្យស្ងប់ កុំគិតច្រើន ឬខឹង ទើបអ្នកអាចគេងលក់បានលឿន ហើយលក់ស្រួល។   ការហាត់ប្រាណក៏អាចធ្វើឲ្យអ្នកគេងលក់ស្រួលផងដែរ ព្រោះពេលដែលរាងកាយធ្វើចលនា ចរន្តឈាមនឹងដើរបានស្រួល។...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួល។ តើមានអ្វីខ្លះទៅ?
  ដំណឹងដែលទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមកើនឡើង ក៏ត្រូវបានបញ្ជាក់ដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលផងដែរ នៅរាត្រីថ្ងៃទី២៨ ខែកក្កដានេះ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក លោក ហាក់ សុខមករា បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត និងព្រែកហូរ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បង្កើនការប្រុងប្...
«ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ»។ នេះការប្រកាសរបស់រដ្ឋបាលសង្កាត់គងនយ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទន្ទឹមនឹងការប្រកាសអាសន្ន  រដ្ឋបាលសង្កាត់គងនយ ក៏បានបញ្ជាក់ដែរថា ទឹកជំនន់បានលិចចូលដល់ផ្ទះពលរដ្ឋមួយ ចំនួន ដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។
  តាមប្រកាសដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានប្រគល់ភារកិច្ចឱ្យ លោក សាត់ ភី អនុប្រធាន ពន្ធនាគារខេត្តស្ទឹងត្រែង ធ្វើជាប្រធានស្តីទី។   លោក លឹម វាសនា ត្រូវបានផ្ទេរទៅធ្វើជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមខែឧសភា ឆ្នាំ២០២៤ ពោលគឺទើបតែកាន់តែកាន់តំណែងនេះ បានជាង២ខែប៉ុណ្ណោះ៕  
លោក ស សុខា បានផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជា បណ្តោះអាសន្ន។ ការផ្អាកងារងារប្រធានពន្ធនាគាររូបនេះ ធ្វើឡើងតាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែកក្កដា។ 
  ញ៉ាំអាហារច្រើនជ្រុល   ការញ៉ាំអាហារច្រើនជាងអ្វីដែលអ្នកគួរញ៉ាំពិតជាអាចធ្វើឲ្យឈឺក្រពះបាន។ ចាប់តាំងពីវាមានអាហារច្រើនដែលត្រូវរំលាយក៏ដោយ តែវាទំនងជាធ្វើឲ្យក្រពះផលិតទឹកអាស៊ីតក្រពះច្រើនៗជ្រុលរហូតដល់នាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះបាន។    អាហារហិរ   អាហារហិរអាចបង្កជាការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ ហើយវាក៏នាំឲ្យមានអារម្មណ៍ជូរៗក...
ការដែលមានអារម្មណ៍ជូរៗក្នុងពោះអាចជារឿងមួយមិនផ្តល់ផាសុខភាពឡើយ ។ រឿងនេះកើតឡើង ជាពិសេសនៅពេលវាជាប់ទាក់ទងនឹងការឈឺក្រពះ និងក្រហាយដើមទ្រូងតែម្តង ។ បើសិនជាក្រពះអ្នកមានអារម្មណ៍ថាជូរៗជាប់ រឿងនេះគួរតែបន្ទោសទៅលើអ្វីដែលអ្នកញ៉ាំហើយ។ យ៉ាងណាមិញ តាមរយៈអត្ថបទមួយនេះ ខ្ញុំសូមណែនាំអំពីមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យអ្នកមានអារម្មណ៍ជូរៗក្នុងព...
ស្ករជាគ្រឿងទេសមួយដែលអ្នកគួរតែកាត់បន្ថយក្នុងការប្រើ ដោយមិនគួរប្រើច្រើននោះទេ។ នៅពេលដែលអ្នកប្រើច្រើនលើសកំណត់ នឹងអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ដូចនេះ អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ អ្នកគួរតែចៀសឲ្យឆ្ងាយទើបសុខភាពមិនគ្រោះថ្នាក់។ អំបិលក៏ជាគ្រឿងទេសដែលធ្វើឲ្យបេះដូងអ្នករងសម្ពាធខ្ពស់ផងដែ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងទេសចំនួន២មុខដែលអ្នកមានជំងឺបេះដូងមិនគួរប្រើច្រើន។ តើមានអ្វីខ្លះទៅ?
  សំឡេងសារពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ខ្ញុំសូមឱ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចរបស់យើងបង្កើននូវវិធានការរដ្ឋបាល ក្នុងការឃាត់ម៉ូតូរយៈពេល៣ខែ ចំពោះការប្រព្រឹត្តបទល្មើសនីមួយៗ និង៦ខែ បើសិនជាមិនរាងចាល ហើយនៅប្រព្រឹត្តបទល្មើសបន្តទៀត លើកទី២»។    ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា វិធានការនេះ នឹងចូល...
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ បន្ថែមវិធានការរដ្ឋបាល លើក្រុមក្មេងទំនើបបង្ហោះម៉ូត ដោយការឃាត់ទុកម៉ូតូ រយៈពលេ៣ ខែ ករណីប្រព្រឹត្តលើកទ១ និង ឃាត់ទុករយៈពេល៦ខែ ករណីមិនរាងចាល។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ជប៉ុន ដណ្តើមបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១ សរុប៧ ឈរកំពូលតារាងមេដាយបណ្តោះអាសន្ន។ ទាំង៧មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ១, ស្គីលើក្តាបន្ទះ មេដាយមាស១ និងប្រាក់១ រួមជាមួយកីឡាហែលទឹក បានមេដាយប្រាក់១។   អូស្ត្រាលី ដែលឈរលេខ២ ទទួលបានមេដាយសរុប៦ ក្ន...
៤ប្រភេទកីឡា បានជួយជប៉ុនឡើងឈរកំពូលតារាងមេដាយកីឡាអូឡាំពិកក្រុងប៉ារីស បណ្តោះអាសន្ន តាមពីក្រោយដោយអូស្ត្រាលី សហរដ្ឋអាម៉េរិក និងលេខ៤ម្ចាស់ផ្ទះបារាំង។ ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ទាំង១១ នៅមិនទាន់មានអត្តពលិករូបណា ដណ្តើមបានមេដាយនៅឡើយ ក្រោយឆ្លងកាត់ការប្រកួតផ្លូវការ៣ថ្ងៃ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងដោយមូលនិធិគីណាល់។   ការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើមនាឆ្នាំនេះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញដែលប្រធានបទសិក្សាស្រាវជ្រាវសម្រាប់ពានរង្...
មាននិស្សិតចំនួន ១១ ក្រុម ចុងក្រោយមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ - សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានសន្តប៉ូលនៃខេត្តតាកែវនឹងចូលរួមប្រកួតដណ្តើមពានរង្វាន់ត្នោតមាស ឬ Thnot dOr 2024 នៅវគ្គផ្តាច់ព្រ័ត្រនៅព្រឹក
  ក្នុងដំណើរទស្សនៈកិច្ចអំពីគម្រោងនេះផងដែរត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ពី លោកអគ្គនាយក លោក ជាម ឃុនណាត ព្រមទាំងក្រុមការងារវិស្វកររបស់បុរី ដើម្បីជាមគ្គុទ្ទេសក៌ត្រួសត្រាយផ្លូវ និងបកស្រាយពីព័ត៌មានលំអិតនៃវិសាលភាពរបស់គម្រោងក៏ដូចជាព័ត៌មានសំណង់ស្ថាបត្យកម្ម និងរចនាបថគេហដ្ឋានក្នុងគោលបំណងឱ្យគណៈកម្មការនៃកម្មវិធីប្រកួ...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាគណៈកម្មការមេប្រយោគក្នុងការវាយតម្លៃកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្ររចនាលើគម្រោង «ឧទ្យានបៃតងក្នុងសហគមន៍អ្នករស់នៅបុរី មេគង្គ លែន» ដែលលាតសន្ធឹងលើផ្ទៃដ...
  « ខ្ញុំអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក...
២ទសវត្សរ៍ហើយ ដែលធនាគារជាតិនៃកម្ពុជា ប្រឹងប្រែងរក្សានូវស្ថិរភាពតម្លៃប្រាក់រៀលឱ្យនៅចន្លោះប្រមាណ ៤ ០៥០រៀលក្នុងមួយដុល្លារ។ ប៉ុន្តែ ការប្រឹងប្រែងនេះ បានត្រឹមតែទប់ស្កាត់មិនឱ្យកម្រិតដុល្លារូបនីយកម្មបន្តកើនឡើងប៉ុណ្ណោះ  ពោលមកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ។ ជុំវិញបញ្ហានេះ ទេសាភិបាលរងនៃធនាគារជ...
  លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «មហិច្ឆតាក្នុងការធ្វើឱ្យពិភពលោកកាន់តែប្រសើររបស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។»   លោកស្រី Anne បានបន្តមា...
(ភាគទី៣៖ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ) ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹ...
បើតាមលោកអភិបាលខេត្តបាត់ដំបង សាលារៀនទាំង៥នោះ មាន សាលាបឋមសិក្សា កែវមុន្នីពិសី , សាលាបឋមសិក្សាព្រែកត្រប់, សាលាបឋមសិក្សាវត្តកែវ សាលាបឋមសិក្សារហាល់សួងលិច និងវិទ្យាល័យឯកភ្នំ។ ចំណែកចំអនុវិទ្យាល័យអូរដំបង១ នៅស្រុកសង្កែ ក៏មានទឹកជន់លិចដែរ តែរងការប៉ះពាល់តិចតួច ដែលមិនតម្រូវឱ្យផ្អាកការបង្រៀននោះទេ។   ក្រៅពីសាលារៀន ទឹកជំនន់ពីស្ទឹងសង្ក...
សាលារៀនចំនួន៥ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានផ្អាកការបង្រៀនបណ្តោះអាសន្ន ដោយសារទឹកជន់លិច។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២៩ ខែកក្កដានេះ។ លោក សុខ លូ ពន្យល់បន្ថែមថា៖ «ដើម្បីការពារកូនក្មួយ កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ សាលារៀនចំនួន៥នៅស្រុក ឯកភ្នំត្រ...
កីឡាការិនីហុងកុង Vivian Kong បានក្លាយជាម្ចាស់មេដាយមាសកីឡាគុនដាវ វិញ្ញាសា epee Individual តាមរយៈការយកឈ្នះកីឡាការិនីរបស់ម្ចាស់ផ្ទះបារាំង Auriane Mallo-Breton នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែកក្កដា។ ជ័យជម្នះរបស់កីឡាការិនីវ័យ៣០ឆ្នាំ បានក្លាយជាមេដាយមាសអូឡាំពិក ប្រភេទកីឡាគុនដាវលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ចិនហុងកុង។ ...
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរកីឡាការិនីគុនដាវ Man Wai Vivian Kong ដែលដណ្ដើមបានមេដាយមាសដំបូងឱ្យហុងកុង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស។
  ចាប់ពីឆ្នាំ២០២៦ អាម៉េរិក នឹងរៀបចំពង្រាយមីស៊ីលចម្ងាយឆ្ងាយ SM-6, មីស៊ីលប្រដេញ Tomahawk និងអាវុធមានល្បឿនលឿនជាងសំឡេង នៅអាល្លឺម៉ង់។ អាវុធទាំងនោះ សុទ្ធសឹងតែអាចវាយប្រហារដល់ដែនដីរុស្ស៊ី ដែលកំពុងតែមានសង្រ្គាមជាមួយអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសរបស់អាម៉េរិកនៅថ្ងៃទី១០ ខែកក្កដា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានដាក់ម...
ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានពង្រាយមីស៊ីលចម្ងាយឆ្ងាយនៅអាល្លឺម៉ង់ រុស្ស៊ី នឹងដាក់មីស៊ីលដូចគ្នា ក្នុងទីតាំងអាចវាយប្រហារលើប្រទេសលោកខាងលិច។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានបែបនេះ នៅថ្ងៃទី២៨ ខែកក្កដា។
  បើតាមមន្ទីរព័ត៌មានខេត្តព្រៃវែង ជនសង្ស័យទាំង៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ កម្លាំងនគរបាលជំនាញស្រាវជ្រាវ ដាក់ការសង្ស័យថា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿងជាមេក្លោងជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញ...
ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ឃាត់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង និងគ្នីគ្នា៧ទៀត បញ្ជូនទៅសាលាដំបូងខេត្ត។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣កក្កដា នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល ទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា គឺនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក ឈុំ សុជាត បញ្ជាក់នៅទំព័រហ្វេសប៊ុកខ្លួនដូច្នេះ៖ «ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធា...
នៅទីបំផុត ក្រុមរុករក បានប្រទះឃើញទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ហើយ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រោយការរុករកអស់រយៈពេល១៧ ថ្ងៃ។ នេះបើតាម លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
  ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន មុនចាកចេញទៅឡាវ នៅថ្ងៃទី២៨ ខែកក្កដា លោក ចន លី ប្រមុខទីក្រុងហុងកុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ឡាវ កម្ពុជា និងវៀតណាម គឺដើម្បីស្វែងរកការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងឱកាសធុរកិច្ចរបស់ក្រុងហុងកុង រួមទាំងការគាំទ្រចូលទៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំប...
លោក ចន លី (John Lee) ប្រធានប្រតិបត្តិក្រុងហុងកុង នៅថ្ងៃទី២៨ ខែកក្កដា បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅឡាវ កម្ពុជា និងវៀតណាម រយៈពេល ៦ថ្ងៃ ដើម្បីស្វែករកឱកាសធុរកិច្ចនៅក្នុងប្រទេសទាំង៣ និងការគាំទ្រចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។
  អ្នកសារព័ត៌មានចំនួន១៤រូប នៅកម្ពុជាត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងគម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ រយៈពេល២៤ខែ។    លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា គម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ នឹងជួយផ្ដល់ចំណេះដឹងសុខភាព បន្ថែមទៀតដល់អ្នកសារព័ត៌មាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុង...
ទូរទស្សន៍បារាំង CFI បានចាប់ផ្ដើមគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ» នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនចំណេះដឹងដល់ប្រព័ន្ធផ្សព្វផ្សាយពីសុខភាពតែមួយ  បង្កើនសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយលើការរាយការណ៍ទាក់ទងនឹងសុខភាព និងគាំទ្រការផលិត និងការផ្សព្វផ្សាយមាតិកា ពាក់ព័ន្ធនឹងគោលកាណ៍សុខភា...
  ហត្ថា អ៊ីនធឺណិតប៊ែងឃីង ផ្តល់នូវលក្ខណៈពិសេសយ៉ាងទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជន។ ជាមួយនឹងថ្នាលឌីជីថលនេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ ផ្ទេរប្រាក់ក្នុងប្រទេស និងការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ទទួលបានសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ និងផលប្រយោ...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ហត្ថា បានប្រកាសបើកដំណើរការជាផ្លូវការ ហត្ថា អ៊ីនធឺណិតប៊ែងឃីង។ ថ្នាលឌីជីថលដ៏ទំនើបនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធប្រតិបត្តិការធនាគារ តាមអ៊ីនធឺណិតប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអតិថិជន អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន យ៉ាងងាយស្រួល គ្រ...
កាលពីថ្ងៃទី២៨ ខែកក្កដា ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ត្រូវបានលុបចោល ក្រោយអ្នករៀបចំការប្រកួត បានធ្វើតេស្តកម្រិតគុណភាពទឹកទន្លេសែន (Seine) រកឃើញភាពកខ្វក់ និងមានគុណភាពទាបជាងកម្រិត ដែលត្រូវអនុញ្ញាតឱ្យអត្តពលិកហែលបាន។    សម្រាប់ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង ការហ្វឹកហាត់ហែលទឹកតែមួយមុខប៉ុណ្ណោះដែលត្រូវបានលុបចោល ប៉ុន្តែការហ្វឹកហាត់...
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានលុបចោលការហ្វឹកហាត់លើប្រភេទកីឡាទ្រីយ៉ាត្លុង នៅតាមដងទន្លេសែន (Seine) ជាលើកទី២ នៅត្រឹមថ្ងៃទី២៩ ខែកក្កដា ក្រោយពេលបញ្ហាទឹកកខ្វក់ និងការបំពុលកើនឡើង បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ។
  តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៩ ខែកក្កដា លោក លឹម ហេង បានលើកឡើងថា «ព្រែកជីកហ្វូណន» មានសក្ដានុពល ទាំងផ្នែកដឹកជញ្ជូនតាមផ្លូវទឹក និងតំបន់អមសងខាង ដែលអាចបង្កើតជាឧស្សាហកម្ម និងដាំដុះដំណាំផ្សេងៗបាន។ ក្រៅពីភូមិសាស្រ្តនេះ កម្ពុជានៅមានផ្ទៃដីធំទូលាយ អាកាសធាតុអំណោយផល ជាពិសេសមានស្ថិរភាពផ្នែកនយោបាយ និងកំណើនសេដ្ឋកិច្ច។...
វិនិយោគិនក្នុងស្រុក ពិសេសអ្នករកស៊ីវិស័យអចលនទ្រព្យ ចាប់ផ្ដើមងាកមក បណ្ដាក់ទុន លើវិស័យកសិកម្មជាបណ្ដើរៗហើយ ខណៈ«គម្រោងព្រែកជីកហ្វូណន» នឹងត្រូវបើកការដ្ឋានសាងសង់នៅប៉ុន្មានថ្ងៃទៀតនេះ។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ។ បើតាមលោក លឹម ហេង វត្តមានព្រែកជីក នេះ ធ្វើឱ្យអ្នកវិនិយោគ សម្លឹងឃ...
  អត្ថបទទាក់ទង   លោកអូបាម៉ា និងភរិយា គាំទ្រលោកស្រីហារីស ជាប្រធានាធិបតីអាម៉េរិក  បន្ទាប់ពីការដកខ្លួនរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចេញពីបេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស បានក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខមួយរបស់បក្ស និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកបក្សសំខាន់ៗ។ ក្រោយការដកខ្លួនរបស់លោក បៃឌិន បានមួ...
ត្រឹមរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃឌិន ដកខ្លួនចេញពីការបោះឆ្នោតនៅអាណត្តិទីពីរ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក បានកៀរគរប្រាក់បានរហូតដល់ ២០០លានដុល្លារឯណោះ។ យ៉ាងណាមិញ ចំនួននេះ គឺទាបជាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដែលមា...
  និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា គម្រោង «ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី» របស់ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន, គម្រោង «ដីឡូត៍ ទីក្រុងមាស» នៅខេត្តព្រៃវែង និងគម្រោង «ដីឡូត៍ សំបួរមាស» នៅខេត្តកណ្ដាល បានធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ។    ក្រៅពីបង្ហាញឈ្មោះក្រុមហ៊ុន និងគម្រោងដីឡូតិ៍ខុសច្បាប់ និយ័តករអាជីវកម្មអ...
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានរកឃើញក្រុមហ៊ុន/គម្រោង ចំនួន៣ ទៀត ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៣ ខែកក្កដា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ មាន២គម្រោងស្ថិតនៅខេត្តព្រៃវែង ខណៈមួយគម្រោងទៀត ស្ថិតនៅខេត្តកណ្ដាល។
  ស្របពេលសេដ្ឋកិច្ចងើបឡើងវិញ ក្រុមហ៊ុន Sabeco ផលិតស្រាបៀរ Saigon របស់វៀតណាម បានរកប្រាក់ចំណូលប្រមាណ ៦០២លានដុល្លារនៅត្រឹម៦ខែដំបូង នៃឆ្នាំ២០២៤។ ចំណូលនៃការលក់នេះ គឺកើនឡើងប្រមាណ ៥ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុខ។ បើគិតទំហំការលក់ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនវៀតណាមមួយនេះ អាចរកបានរហូតដល់ជាង ៥១ម៉ឺនដុល្លារ។    នៅពេលចំណូលនៃការលក់រកបា...
ក្រុមហ៊ុនSabeco ដែលជាក្រុមហ៊ុនផលិតស្រាបៀរSaigon បានកើបប្រាក់ចំណេញដល់ ៩០,៨៥លានដុល្លារ (២,៣ទ្រីលានដុង) ពោលគឺកើនឡើង ៦ភាគរយ បើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ២០២៣។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនមួយនេះ បានដាក់គោលដៅរកប្រាក់ចំណេញឱ្យបានជិត ១៨១លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៨ ខែកក្កដា។
  លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦-២៨ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។  ដំណើរទស្សននេះ ក៏ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ប្រទេសឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។ ការសិក្សានេះ បានធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវ...
កីឡាការិនី Ban Hyo Jin ក្រោយរកបានមេដាយមាសបន្ថែមទី៤ សម្រាប់ក្រុមកូរ៉េខាងត្បូង នាងក៏បានក្លាយជាកីឡាការិនីកូរ៉េខាងត្បូង វ័យក្មេងបំផុតដែលឈ្នះមេដាយមាស វិញ្ញាសាបាញ់កាំភ្លើងនៅត្រឹមវ័យ ១៦ឆ្នាំ ថែមទៀតផង។   កីឡាការិនីវ័យ ១៦ឆ្នាំ បានផ្តួលកីឡាការិនីមកពីប្រទេសចិន Huang Yuting នៅការប្រកួតស្វែងរកលទ្ធផលសម្រេចចុងក្រោយ ដោយពិន្ទុ ១០,៤ពិន្...
កីឡាការិនី Ban Hyo Jin រកបានមេដាយមាសបន្ថែមទី៤ សម្រាប់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ពីប្រភេទកីឡាបាញ់កាំភ្លើង (Shooting) វិញ្ញាសា 10-Meter air rifle ផ្នែកនារី នៅថ្ងៃទី២៩ ខែកក្កដា។ ចំណោមមេដាយទាំង៧ កូរ៉េខាងត្បូងរកបានមេដាយមាស២ និងប្រាក់២ ពីប្រភេទកីឡាបាញ់កាំភ្លើងនេះ។
ក្រៅពីចង់មានចំណមេត្រីភាពជាមួយខេត្តសេប៊ូ អភិបាលខេត្តសៀមរាប ក៏ចង់ឃើញក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់ហ្វីលីពីន មកវិនិយោគនៅក្នុងខេត្តសៀមរាបផ្ទាល់ផងដែរ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ។   ខេត្តCebu ជាខេត្តមានសក្ដានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមនឹងការរីកចម្រើនលើវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗ ដ...
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើឱ្យហ្វីលីពីន ភ្ជាប់ទំនាក់ទំនង សម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ(CEBU) ដែលមានសក្តានុពលទេសចរណ៍ និងវិស័យម្ហូបអាហារ-ភេសជ្ជៈ របស់ហ្វីលីពីន។ សំណើនេះ ធ្វើឡើងនាជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងអភិបាលខេត្តសៀមរាប និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីថ្ងៃទី...
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី និងលោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដូចខាងក្រោម៖    ប្រធានបទចំនួន១៥ នឹងត្រូវយកមកជជែក ពិភាក្សា ជាភាសាអង់គ្លេសក្នុងកម្មវិធី «រតនសម្បត្តិនៃខេត្តសៀមរាប» ដែលនឹងប្រព្រឹត្តិឡើងនៅសណ្ឋាគារ Memoire Palace Resort ក្រុងសៀមរាប ចាប់ពីថ្ងៃទី១៧ ដល...
សៀមរាប៖ «ក្រៅពីប្រាសាទ តើខេត្តសៀមរាបមានរតនសម្បត្តិអ្វីខ្លះ ដើម្បីទាក់ទាញទេសចរ?» ជាអ្វីដែល នឹងត្រូវយកមកជជែក ក្នងកម្មវធី «រតនសម្បត្តិនៃខេត្តសៀមរាប»។ ជាកម្មវិធីថ្មីមួយលើទឹកដឹអង្គរ នឹងបង្ហាញពីសម្បត្តិទេសចរណ៍វប្បធម៌ ធម្មជាតិ ម្ហូបអាហារ ប្រពៃណី ពីទឹកដីអង្គរ ទៅកាន់សាធារណជន តាមរយៈវាគ្មិនជំនាញលើជំនាញទីទៃពីគ្នា។ កម្មវិធីនេះ នឹងច...
នៅទីបំផុត ក្រុមរុករក បានប្រទះឃើញទីតាំងធ្លាក់ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ហើយ នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រោយការរុករកអស់រយៈពេល១៧ ថ្ងៃ។ បន្ទាប់ពីឃើញឧទ្ធម្ភាគចក្រនោះ រហូតដល់ម៉ោងប្រមាណ៥រសៀលនេះ ក្រុមការងារក៏បានរកឃើញសាកសពអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ ។   គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងជាមួយយោធា២រូ...
ក្រុមសង្គ្រោះ បានរកឃើញសាកសពអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ ខណៈម្នាក់ទៀតនៅបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP)។ ជាមួយគ្នានេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)តាមទូរសព្ទថា ក្រុមការងារកំពុងស្វែងរកអាកាសយានិកម្នាក់ទៀត ដែលបានបាត់ខ្លួនជាមួយឧទ្...
  សៀវភៅ ស មាន១៥ជំពូក ដែលកម្រាស់១៥០ទំព័រ។ ខ្លឹមសារសំខាន់ ក្នុងសៀវភៅ លោក វណ្ណៈ ផ្តោតសំខាន់លើមេរៀនពាក់ព័ន្ធឹក្រមសីលធម៌ ដោយយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីរបបសារព័ត៌ាមាន ក្រមព្រហ្មទណ្ឌ និងច្បាប់យុត្តិធម៌អនីតិជនជាដើម។ ទន្ទឹមនឹងនេះ ប្រធាន UJFC ក៏បានបញ្ចូលសារអប់រំ និងសម្រង់សំដីទូន្មាន របស់ថ្នាក់ដឹកនាំ រួមទាំងអ្នកសារព័ត...
ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(UJFC) បានចំណាយពេលប្រមាណ១ឆ្នាំ ដើម្បីតាក់តែង និងរៀបចំ សៀវភៅ ស មូលដ្ឋានគ្រឹះ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្បាប់ពីក្រមសីលធម៌ សិទ្ធិសេរីភាព ហើយជៀសឆ្ងាយពីការប្រព្រឹត្តបទល្មើស។
Jens Raven ក្លាយជាវីរបុរសក្នុងការជួយ U19 ឥណ្ឌូណេស៊ី ឈ្នះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ជាលើកទី២ ក្រោយឈ្នះលើកដំបូងនៅឆ្នាំ២០១៣។ អូស្ត្រាលី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះម៉ាឡេស៊ី ដោយបាល់កាត់ក្តីប៉េណាល់ទី ៥-៣។ អត្ថបទទាក់ទង   ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ប៉ះថៃ វគ្គផ្តាច់ព្រ័ត្រ ASEAN U19  
ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្លាយជាជើងឯកយុវជនអាយុក្រោម១៩ឆ្នាំ ASEAN U19 Boys Championship ឆ្នាំ ២០២៤ តាមរយៈការយកឈ្នះថៃ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២៩ ខែកក្កដា នេះ។
  អនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ»នេះត្រូវបានកែសម្រួលឡើងវិញ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ។ បើតាមលោក ជា សុមេធី គោលនយោបាយនេះ ធ្វើឡើងដើម្បីធានាថា កុមារដែលពុំទទួលបានការថែទាំពីឪពុកម្តាយ គឺអាចរស់នៅក្នុងបរិយាកាសគ្រួសារមួយមានស្ថិរភាព ទទួ...
គោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដាតទៅ ដើម្បីផ្តល់អាទិភាពដល់ការថែទាំសម្រាប់កុមារគ្រប់រូបនៅកម្ពុជា។  លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច  ចាត់ទុកគោលនយោបាយនេះ ជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះក...
ជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួនក្រោយការប្រកួតផ្លូវការ៤ថ្ងៃ ដោយកើនមេដាយដល់១២ ក្នុងនោះមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៤។ ទាំង១២មេដាយរបស់ជប៉ុន សម្រេចបានក្នុងប្រភេទកីឡាគុនដាវ មេដាយមាស១, ជូដូ មេដាយមាស២ និងសំរឹទ្ធ៣, ស្គីលើក្តាបន្ទះ មេដាយមាស២ និងប្រាក់១, កាយសម្ព័ន មេដាយមាស១, កីឡាហែលទឹក បានមេដាយប្រាក់១ និងកីឡាជិះសេះ...
ម្ចាស់ផ្ទះបារាំង ឡើងពីចំណាត់ថ្នាក់លេខ៤ ទៅលេខ២ ក្នុងតារាងមេដាយអូឡាំពិក ក្រុងប៉ារីស ឆ្នាំ ២០២៤ ស្របពេលជប៉ុន នៅរក្សាកំពូលតារាងដដែល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ ចិន ឡើងទៅឈរលេខ៣ ខណៈអូស្ត្រាលីធ្លាក់ទៅលេខ៤ និងអាម៉េរិកធ្លាក់ទៅលេខ៦ បណ្តោះអាសន្ន។
លោក ឥត សារ៉ាត់ បញ្ជាក់ដូច្នេះ៖«រកឃើញហើយនៅចង្កេះភ្នំយ៉ាវយ៉ៃ នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីទីតាំងធ្លាក់(ឧទ្ធម្ភាគចក្រ)។ ហើយឥឡូវនេះ ក្រុមការងារកំពុងវេចខ្ចប់សាកសព ចេញពីកន្លែងដែលរកឃើញ»។  យ៉ាងណាក៏ដោយ ក្រុមរុករក ត្រូវការពេលវេលាបន្តិច ក្នុងការបញ្ជូនសាកសពចេញពីទីតាំងរកឃើញ ដោយសារតែអាកាសធាតុមិនអំណោយផល ពោលចុះអព្ទងងឹត និងស្ថិតតំបន់នេះ...
សពទាហានម្នាក់ទៀត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញនៅម៉ោងប្រមាណ ១០កន្លះព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ។ នេះបើតាម លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
ក្រសួងធនធានទឹក បញ្ជាក់ដូច្នេះ៖ «ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាប កំពុងកើតមាននៅផ្ទៃរងទឹកទន្លេមេគង្គនិងទន្លេសាប ប្រទេសថៃ និងប្រទេសឡាវ បង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់»។    កាលពីថ្ងៃទី២៩ ខែកក្កដា កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារ និងស្ទឹងសែនក្រុងកំពង់ធំ បានឡើងលើសកម្ពស់ប្រកាសអាសន្ន។ ចំណែកស្ទឹងពោធិ៍សាត់ ស្ទឹងសង្កែ ស្ទឹងដ...
ភ្នំពេញ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យកម្ពស់ទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមួយចំនួន នៅជុំវិញបឹងទន្លេសាប បានហក់ឡើងជាបន្តបន្ទាប់។ ស្ទឹងខ្លះឡើងជិតដល់ និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្ន ដែលទាមទារ ឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជុំវិញស្ទឹងនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។ នេះបើតាមសេចក្តីជូនដំណឹង...
  ក្រោយរកឃើញសាកសពទាហានម្នាក់ទៀត នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីទីតាំងធ្លាក់ ឧទ្ធម្ភាគចក្រ លោក ឥត សារ៉ាត់ ធ្វើសេចក្តីថ្លែងព័ត៌មាន ជុំវិញស្ថានភាពនៃការងាររុករក និងបញ្ជូនសាកសពទាហានទាំង២រូប។   បើតាមលោកការរៀបចំពិធីបុណ្យ នៅទីបញ្ជាការដ្ឋានទ័ពអាកាស គឺដើម្បីរៀបចំឱ្យស័ក្តិសមនឹងវីរភាព និងការលះបង់របស់ជនរងគ្រោះទាំង២រូប។ លោក ឥត សារ៉ាត់ បញ...
ពិធីបុណ្យសព របស់កងទ័ពអាកាសដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលហ្វឹកហ្វឺន នឹងរៀបចំឡើងនៅទីបញ្ជាការដ្ឋានទ័ពអាកាស។ នេះបើតាមការបញ្ជាក់របស់ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
Hafez វ័យ២៦ឆ្នាំ បានបង្ហាញខ្លួននៅអូឡាពិកជាលើកទី៣ នៅប៉ារីសឆ្នាំ២០២៤ បន្ទាប់ពីចូលរួមនៅ រីយ៉ូឆ្នាំ ២០១៦ និងឆ្នាំ ២០២១ នៅតូក្យូ។ កីឡាការិនីគុនដាវដ៏ស្រស់ស្អាតរបស់អេហ្ស៊ីបរូបនេះ ប្រកួត២លើករួចមកហើយ នៅប៉ារីស ដោយទទួលបានជ័យជម្នះនៅជំនួបដំបូងលើកីឡាការិនីចំណាត់ថ្នាក់លេខ១០ ពិភពលោក Elizabeth Tartakovsky របស់អាម៉េរិក មុនចាញ់កីឡារិនីកូ...
កីឡាការិនីគុនដាវអេហ្ស៊ីប Nada Hafez បានសារភាពថានាងមានផ្ទៃពោះ៧ខែ អំឡុងការប្រកួតទី២របស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី២៩ ខែកក្កដា។ Hafez លាតត្រដាងព័ត៌មាននេះ ក្នុងបំណងប្រាប់ពិភពលោកថានេះ «ជាការតស៊ូរបស់ស្ត្រីអេហ្ស៊ីប»។
អ្នកមិនគួរអោនក្បាលចុះយូរនោះទេ ព្រោះអាចធ្វើឲ្យឈាមអ្នកមិនអាចផ្គត់ផ្គង់ទៅខួរក្បាលបានគ្រប់គ្រាន់ ដោយងាយធ្វើឲ្យអ្នកឈឺក្បាល និងវិលមុខបាន។ ដូចនេះ អ្នកគួរតែចៀសពីការអោនចុះយូរ ទើបអាចកាត់បន្ថយអាការៈឈឺក្បាលនេះបាន។ អ្នកមិនគួរតែងតែរក្សាអារម្មណ៍តានតឹង ភ័យខ្លាច និងបារម្ភច្រើននោះទេ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍មិននឹងនរ នឹងអាចធ្វើឲ្យគេងម...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែចៀសបើមិនចង់ឈឺក្បាល។ តើមានអ្វីខ្លះទៅ?
  ភីហ្សាក ភីហ្សាកកមានកាឡូរីខ្ពស់ អំបិល និងខ្លាញ់ខ្ពស់ ។ សម្រាប់ភីហ្សាស្រស់ អ្នកអាចជ្រើសរើសមូលដ្ឋានស្តើង បន្លែច្រើន ភីហ្សាក្លាសេភាគច្រើនមានមូលដ្ឋានក្រាស់ ជាធម្មតាមានតែសាច់កែច្នៃ និងឈីស បន្លែតិចតួចណាស់។ ដូច្នេះហើយ ការទទួលទានភីហ្សាកកជាប្រចាំនឹងធ្វើឱ្យរាងកាយរបស់អ្នកខ្វះសារធាតុចិញ្ចឹម មិនល្អសម្រាប់សុខភាព។ ជំនួសឱ្យការជ្រើសរើ...
ការទទួលទានអាហារទាំងនេះជាទៀងទាត់ គឺជាមូលហេតុនៃជំងឺរ៉ាំរ៉ៃ កាត់បន្ថយអាយុរបស់អ្នក ។
  អាកាសយានិក ២រូប បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ ក្នុងពេលបេសកកម្មហ្វឺកហ្វឺនពីភ្នំពេញ ទៅថ្មដា, ពីថ្មដា ទៅពោធិ៍សាត់ និងពីពោធិ៍សាត់ ទៅភ្នំពេញ។ ជុំវិញការស្លាប់របស់អាកាសយានិក២រូបនេះ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ពិតជាស្លាប់ក្នុងបេសកកម្...
ថ្លែងក្នុងសន្និសីទសារព័ត៌មានពីប្រតិបត្តិរុករកសាកសព នៃការធ្លាក់ឧទ្ធម្ភាគចក្រ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង អះអាងថា អាកាសយានិកទាំង២ ពិតជាស្លាប់ ក្នុងបេសកកម្មហ្វឺកហ្វឺន ព្រោះមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ។ លោក ឥត សារ៉ាត់ ចាត់ទុកជា បេសកកម្មនេះ ជាវីរភាពមួយ ក្នុងបុព្វហេតុការពារជាតិ ថ្វីត្បិតជាការហ្វឹកហ្វឺនក៏ដោយ។
  រដ្ឋភាគខាងត្បូងឥណ្ឌា Kerala មានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យដីតំបន់ភ្នំ ក្នុងស្រុក Wayanad បានបាក់នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ ឧបទ្ទវហេតុនេះ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៤៥នាក់ បាត់បង់ជីវិត និងលើសពី ៧០នាក់រងរបួស។ ចំណែកមនុស្សចំនួន ១០១នាក់ ត្រូវបានជួយសង្រ្គោះ។    «ស្ថានភាពគឺធ្ងន់ធ្ងរ។ រដ្ឋាភិបាលបានបញ្ជាឱ្យទីភ្នាក់ងារទាំងអស់...
យ៉ាងហោចណាស់ មនុស្ស៤៥នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍បាក់ដី នៅក្នុងរដ្ឋភាគខាងត្បូង Kerala របស់ឥណ្ឌា។ យោធា និងអាជ្ញាធរប្រទេសអាស៊ីខាងត្បូងមួយនេះ នៅថ្ងៃទី៣០ ខែកក្កដា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះមនុស្សជាច្រើន ដែលរងគ្រោះ។
  ខូហ្វី បានឈរជើងនៅលើទីផ្សារចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ! ហើយនៅក្នុងឆ្នាំនេះដែរ គឺជាខួបលើកទី ១៥ឆ្នាំ ដែលក្រុមហ៊ុន នឹងអបអរសាទរ ភាពដ៏ត្រចះត្រចង់ របស់ ខូហ្វី ក្នុងគោលបំណងឆ្លុះបញ្ចាំងពីដំណើរនៃការវិវឌ្ឍរបស់ខ្លួនមកដល់ពេលនេះ ជាមួយនឹងពាក្យស្លោក «15 years . From Small Bean to Big Dream» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅភោជន...
ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ ឆ្នាំមកហើយ។ ជាមួយនឹងបេសកកម្មដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី និងភាពស្មោះត្រង់ទៅដល់អតិថិ...
  នៅលើទឹកដីដែលខ្លួនបានចម្រើនវ័យធំធាត់ អង់ត្វន់ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក និងជាកីឡាករហែលទឹកទី៣ដែលតំណាងឱ្យកម្ពុជា សម្រាប់ការប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនៅអូឡាំពិក។   វ័យ១៨ឆ្នាំ អង់ត្វន់ ត្រូវប្រជែងជាមួយកីឡាករចំនួន៧៨រូបផ្សេងក្នុងការប្រជែងយកមេដាយហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយរូបគេស្ថិតនៅក...
កីឡាករហែលទឹកខ្មែរ-បារាំង ដឺឡាប៉ារ៉ង អង់ត្វ័ន ត្រូវប្រកួតប្រជែងលើវិញ្ញាសាហែលសេរី១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នាក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង៤ និង១៨នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី៣០ ខែកក្កដា នេះ។
  សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ទាំងសោកស្តាយដូច្នេះ«នេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក»។   ក្រៅពីចូលរួមរំលែកទុក្ខ ប្រមុខរាជរដ្ឋាភិបាល បានអរគុណក្រុមការងារពាក់ព័ន្ធនឹងប្រតិបត្តិការរុករកទាំងអស់ ដែ...
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសាររបស់អាកាសយានិកទាំង២រូប ដែលបានពលី នៅក្នុងពេលហ្វឹកហ្វឺន។ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកមរណភាពរបស់ នាយទាហានទាំងរូបនេះ ថាជាការបាត់បង់កូនប្រុស ស្វាមី ឪពុក ដ៏ល្អសម្រាប់គ្រួសារ និងជាការបាត់បង់ធនធានមនុស្សដែលមានឆន្ទៈស្នេហាជាតិ។
  អន្ទង់អាំង ឬជាភាសាជប៉ុន Unagi ជាមុខម្ហូបដ៏ល្បីនៅក្នុងប្រទេសជប៉ុន ហើយភ្ញៀវទេសចរជាច្រើន ចង់សាករសជាតិ។ អន្ទង់អាំង តែងត្រូវបានចម្អិន និងដាក់នៅបាយ សម្រាប់លក់។    យ៉ាងណាមិញ អន្ទង់អាំង នៅក្នុងហាងមួយកន្លែង ក្នុងផ្សារ Keikyu នៃក្រុងយូកូហាម៉ា ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ បានធ្វើឱ្យមនុស្សម្នាក់ បានស្លាប់ និង១៤០នាក់ផ្សេងទៀតឈឺ...
មុខម្ហូបអន្ទង់អាំង ដែលជាអាហារដ៏ល្បីនៅជប៉ុន បានបណ្តាលឱ្យមនុស្សចំនួនម្នាក់ ពុលស្លាប់ និង១៤០ផ្សេងទៀតឈឺ នៅក្នុងក្រុងយូកូហាម៉ា (Yokohama) បន្ទាប់ពីអ្នកទាំងនោះ បានទិញពីហាងមួយកន្លែង ក្នុងផ្សារKeikyu នៅសប្តាហ៍មុន។ ប្រធានផ្សារ Keikyu បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែកក្កដា។
  លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៩ កក្កដា បានឱ្យដឹងថា ភ្លៀងធ្លាក់នៅប៉ុន្មានសប្ដាហ៍មកនេះ បានធ្វើឱ្យខេត្តចំនួន១០នៅក្នុងប្រទេសកម្ពុជា រងការជនលិច និងខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំកសិកម្មមួយចំនួន ប៉ុន្តែមិនទាន់គំរាមកំហែងដល់អាយុជីវិតពលរដ្ឋនៅឡើយទេ។ បើតាមលោក រហូតមកទល...
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រៀមទីទួលសុវត្ថិភាព និងមធ្យោបាយសង្រ្គោះពលរដ្ឋចេញទឹកជំនន់ ខណៈទឹកភ្លៀងបានធ្វើឱ្យខេត្តចំនួន១០ហើយ រងការជន់លិច និងអាចបន្តហក់ឡើងថែមទៀត។
  ទាំងរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ លោក ឡយ អូស្ទីន នៅថ្ងៃទី៣០ ខែកក្កដា បានបំពេញទស្សនកិច្ចនៅហ្វីលីពីន ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ជាមួយចិន ជាច្រើនឆ្នាំមកហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ អាម៉េរិក បានផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥០០លានដុល្លារ ទៅហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តមួយ...
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅថ្ងៃទី៣០ ខែកក្កដា បានប្រកាសថា អាម៉េរិក នឹងផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥០០លានដុល្លារនៃមូលនិធិយោធា ទៅឱ្យហ្វីលីពីន។ ជំនួយយោធានេះ ធ្វើឡើងស្របពេល រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងម៉ានីល កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
  ក្រៅពីសង្កេតពីជីវភាពរបស់ពលរដ្ឋហើយនោះ គោលបំណងនៃដំណើររបស់ សម្តេច នាយករដ្ឋមន្ត្រី គឺដើម្បីពិនិត្យមើលសកម្មភាពជួសជុលផ្លូវ នៅតាមបន្ទាត់ព្រំដែនផងដែរ។   សម្តេច នាយករដ្ឋមន្ត្រី បានបង្ហោះពីដំណើរក្រៅផ្លូវការរបស់ខ្លួនទៅព្រំដែនកម្ពុជា-វៀតណាមនេះ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ អមដោយឃ្លីបវីដេអូ ជាង២នាទី នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។  អមជា...
សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរតាមរថយន្ត ទៅមើលសកម្មភាពជួសជុលផ្លូវ និង សង្កេតផ្ទាល់ ពីជីវភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រមួយចំនួន នៃខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។
  អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចាប់បញ្ជូនអគ្គនាយករងពន្ធនាគារម្នាក់ ទៅ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា អគ្គនាយករងពន្ធនាគារ ដែលត្រូវបានចាប់ខ្លួននោះ មានជាប់សង្ស័យនឹងអំពើពុករលួយនិងការប្រកាសទ្រព្យ សម្បត្តិមិនត្រឹមត្រូវ ។   ...
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចាប់ឃាត់ខ្លួន មនុស្ស៣នាក់ ក្នុងសំណុំរឿង២ ផ្សេងគ្នា បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៩ ខែកក្កដា។ បើតាម ACU ក្នុងចំណោម ជនសង្ស័យទាំង៣នាក់ មាម្នាក់ជាអគ្គនាយករងពន្ធនាគារ, ម្នាក់ជាមន្ត្រីរដ្ឋបាលក្រុង ស្ទឹងសែន និងម្នាក់ទៀតជាកសិករ។
  នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ «ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា» សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាម...
ជាជនជាតិបារាំង លោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ត្រូវបានធនាគារពិភពលោកប្រកាសតែងតាំង ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកក្កដា តទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានបញ្ជាក់ថា លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល រួមទាំងម...
  Richard Kovacs មិនត្រឹមតែជាកីឡាករអាជីពម្នាក់ឡើយ រូបគេក៏ជាគ្រូបង្រៀនក្រៅម៉ោងម្នាក់ ដែលបង្រៀនកូនសិស្សក្មេងៗ ស្ថិតក្នុងសាលាមួយកន្លែងក្នុងទីក្រុង Nyiregyhaza ប្រទេសហុងគ្រី។ ភាគច្រើនកូនសិស្សដែល កីឡាករ Kovacs បង្រៀនជាក្មេងក្រីក្រនៅតំបន់ដែលខ្លួនរស់នៅ។   នាថ្ងៃទី២៩ ខែកក្កដា ស្ថិតក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស លើប្រភ...
Richard Kovacs កីឡាករប្រដាល់ហុងគ្រី និងជាគ្រូបង្រៀនក្រៅម៉ោងផង សង្ឃឹមដណ្តើមមេដាយអូឡាំពិកប៉ារីស ដើម្បីនាំភាពរីករាយទៅកាន់កូនសិស្សតូចៗ ដែលខ្លួនបង្រៀន។
នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីសម្រេចពីការបន្ធូបន្ថយពិន័យលើគ្រួសារលោក អេ ភូថង។ ក្នុងនោះ លោក អេ ភូថង ត្រូវបានបន្ថយពិន័យមិនឲ្យចូលសង្វៀនប្រដាល់ពី៦ខែ មកត្រឹម៣ខែ ដោយអនុវត្តត្រឹមតែ៤សប្ដាហ៍ ហើយពិន័យដែលនៅសល់ នឹងត្រូវព្យួរសិន។ ចំណែក លោកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូថង បន្ថយពី៦ខែ មកត្...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចបន្ធូបន្ថយពិន័យ លោក អេ ភូ ភរិយាអ្នកស្រី សាំង សុម៉ាលី និងកូនស្រី អេ យ៉ានុត។ បើតាមការបញ្ជាក់របស់ លោក ខូវ ឆាយ ការដឹងកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងគុណសម្បត្តិក្នុងការអភិវឌ្ឍវិស័យគុនខ្មែរផង ទើបគ្រួសារ អេ ភូថង ទទួលបានការបន្ទបន្ថយនេះ។
  បើតាម អ្នកនាំពាក្យរូបនេះ មកដល់ថ្ងៃទី៣០ កក្កដានេះ មានសាលារៀនចំនួន ៥ នៅស្រុកឯកភ្នំ និងសាលារៀន ១ នៅស្រុកសង្កែ បានផ្អាកការសិក្សាបណ្ដោះអាសន្ន ដោយសារការជន់លិច។ ជុំវិញការផ្អាកការសិក្សាអំឡុងពេលទឹកជំនន់នេះ លោកស្រី ឃួន វិច្ឆិកា អះអាងថា ក្រសួងអប់រំ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលា និងមន្ទីរអប់រំ ដើម្បីឆ្លងយោបល់គ្នាទៅវិញទៅមក។  ...
ក្រសួងអប់រំ បានអំពាវនាវឱ្យអាណាព្យាបាលសិស្ស ប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរ របស់កូនទៅសាលារៀន បន្ទាប់ពីសាលារៀនមួយចំនួន បានចាប់ផ្ដើមជន់លិច ដោយសារជំនន់ទឹកភ្លៀង។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ទទូចដូច្នេះ ស្របពេលដែលតំបន់ និងសាលារៀនមួយចំនួន ប្រឈមនឹងទឹកជំនន់។
ខណៈដែលអ្នករៀបចំការប្រកួត នៅតែទទួចទាមទារឱ្យស្ថានភាពទឹកទន្លេសែនវិលត្រឡប់ដល់កម្រិតល្អប្រសើរ ប្រភេទកីឡាទ្រីយ៉ាត្លុង ត្រូវសម្រេចពន្យារពេល ២៤ម៉ោង ពោលនឹងត្រូវធ្វើនៅថ្ងៃទី៣១ ខែកក្កដាវិញ។   បើតាមសេចក្តីថ្លែងការណ៍រួមមួយរវាងអ្នករៀបចំ Paris 2024 និងស្ថាប័នទ្រីយ៉ាត្លុងពិភពលោក បញ្ហាបំពុលទឹក និងភាពកខ្វក់កើនឡើងដោយសារតែបញ្ហាភ្លៀងធ្លាក់...
ព្រោះតែបញ្ហាភាពកខ្វក់ទឹកទន្លេសែន (Seine) បន្តស្ថិតនៅកម្រិតដែលប៉ះពាល់ដល់សុខភាព អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ពន្យារពេលការប្រកួតកីឡាទ្រីយ៉ាត្លុងផ្នែកបុរស ប៉ុន្មានម៉ោងប៉ុណ្ណោះមុនការប្រកួតនៅថ្ងៃទី៣០ ខែកក្កដា។
ក្រោយបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» ក្រសួងសុខាភិបាល និងមូលនិធិ GX បានបន្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។ ក្នុងពិធីចុះអនុស្សារណៈនៅថ្ងៃទី២៩ ខែកក្កដា មានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងមូលនិធិ GX លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លើកឡើងថា MoUនេះ នឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសធ្វើឱ្យសុខភាពកាន់តែល្អប្រសើរ។
  កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្លិប Paro FC បានប្រកាសពីការចូលរួមរបស់លោក Keisuke Honda ដោយអតីតអ្នកចាត់ការក្រុមគោព្រៃរូបនេះ នឹងត្រូវជួយក្រុមប្រកួតក្នុងព្រឹត្តិការណ៍ AFC Challenge Cup វគ្គជម្រុះ ជាមួយក្រុម Church Boys United នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។    Cristiano Ronaldo, Karim Benzema, Neymar JR, N'golo Kanté ...
លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចូលរួមជាមួយក្លិប Paro FC ម្ចាស់ជើងឯកលីគប៊ូតង់៤សម័យកាល ក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្ដាល។ វត្តមានរបស់អតីតជម្រើសជាតិជប៉ុនវ័យ៣៨ឆ្នាំ ដើម្បីជួយក្រុម Paro ប្រកួតក្នុងពានរង្វាន់ AFC Challenge Cup ដែលជាពានក្លិបអាស៊ីកម្រិតទី៣។
  ជុំវិញនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវល្បឿនលឿននេះ លោក ជា វុទ្ធី បានសាទរ និងបានរៀបរាប់ពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្ដោតលើការជំរុញទាក់ទាញការវិនិយោគឯកជន។ លោកបានបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development ថា បច្ចុប្បន្នកម្ពុជាម...
ក្រុមហ៊ុន Golden Port SEZ Development របស់ចិន មានគម្រោងវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ។ គម្រោងត្រូវបានបង្ហាញដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Golden Port SEZ Development co. ltd នៅចំពោះមុខលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិ...
លោកទេសរដ្ឋមន្រ្តី គន់ គីម ចាត់ទុកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ ជាការជន់លិចច្រើនជាងគេ បើធៀបនឹងខេត្តដទៃ។ «កំពង់ធំ កំពុងតែលិចច្រើនជាងគេ មិនដែលមាន ឡើងខ្លាំងលើសពីជំនន់ឆ្នាំទៅ។ ដូច្នេះអាចខូចខាតស្រូវរហូតដល់ជាង ៣ពាន់ហិកតា»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី គន់ គីម ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ កក្កដា។    បើតាមលោក គន់ គីម...
ភ្នំពេញ៖ រយៈពេល២សប្ដាហ៍នេះ ស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ធំ បានជន់លិច ដោយសារជំនន់ទឹកភ្លៀង។ បើតាមលោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវជាង ៣ពាន់ហិកតា។
ក្រោយលទ្ឋផលប្រកួតនៅថ្ងៃទី៣០ ខែកក្កដានេះ កីឡាករ ដឺឡាប៉ារ៉ង អង់ត្វ័ន ទទួលបានចំណាត់ថ្នាក់រួមទី៦៧ក្នុងចំណោមកីឡាករ ៧៩នាក់ សរុបទាំង១០ Heat មិនអាចឈានទៅវគ្គបន្តបានទេ ដ្បិតមិនទទួលបានថិវេលាល្អក្នុងចំណោម១៦នាក់។ ទោះរបូតឱកាសទៅវគ្គបន្ត ប៉ុន្តែកីឡាករហែកទឹកវ័យ១៨ឆ្នាំរូបនេះ បានបំបែកកំណត់ត្រារបស់អតីតអត្តពលិកខ្មែរ២រូប ក្នុងព្រឹត្តិការណ៍អ...
កីឡាករហែលទឹកកម្ពុជា ដឺឡាប៉ារ៉ង អង់ត្វ័ន បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនាទី ក្នុងការប្រកួតហែលទឹកវិញ្ញាសាសេរី១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ នាក្រុងប៉ារីស។ ទោះមិនបានឈានទៅវគ្គបន្ត ប៉ុន្តែកីឡាករខ្មែរ-បារាំងរូបនេះ បានបំបែកកំណត់ត្រារបស់អតីតអត្តពលិកខ្មែរ២រូប ក្នុងព្រឹត្តិការណ៍អ...
នៅពេលដែលអ្នកញ៉ាំអាហារក្នុងពេលយប់ នឹងងាយធ្វើឲ្យប៉ះពាល់ដល់ក្រពះខ្លាំងណាស់ ព្រោះពេលដែលអ្នកពីសារអាហារ នឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នកបន្តធ្វើការងារ ដោយមិនអាចសម្រាកបានឡើយ។ ជាពិសេស ពេលដែលអ្នកបរិភោគក្នុងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ដោយធ្វើឲ្យអាហារមិនអាចរំលាយបានល្អឡើយ។ ម្យ៉ាងទៀត រាងកាយក៏មិនអាចទទួលបានសារថា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរញ៉ាំអាហារក្នុងពេលយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
  អាហារសម្បូរជាតិខ្លាញ់ នៅពេលរកឃើញជាតិស្ករក្នុងឈាមខ្ពស់ អ្នកគួរតែកាត់បន្ថយអាហារដែលមានជាតិខ្លាញ់។ មនុស្សជាច្រើនគិតថាខ្លាញ់មិនមានពាក់ព័ន្ធនឹងជាតិស្ករក្នុងឈាមទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំជាតិខ្លាញ់ច្រើនពេក ខណៈពេលដែលរាងកាយមិនអាចប្រើប្រាស់ថាមពលទាំងអស់នោះ រយៈពេលយូរនឹងនាំឱ្យលើសទម្ងន់ ធាត់ និងបណ្តាលឱ្យមានបញ្ហាមេតាប៉ូលី...
ការទទួលទានអាហារទាំងនេះ ជាប្រចាំនឹងធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសគ្រោះថ្នាក់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
 កំពូលអ្នកគាំទ្រកីឡាអូឡាំពិ អ្នក Robinson ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ សន្សំបានប្រាក់ ១០,០០០ដុល្លារ សម្រាប់ទិញសំបុត្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដោយក្នុងនោះមានសំបុត្រកម្មវិធីបើក និងការប្រកួតកីឡាចំនួន ៣ប្រភេទ ផ្សេងទៀត។ ក្រោយពេលដែលកម្មវិធីបើកជាផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស បានបញ្ចប់ទៅ អ្នកស្រី Robinson មិន...
អ្នកស្រី Vivianne Robinson អ្នកគាំទ្រកីឡាអូឡាំពិកដ៏ងប់ងុលម្នាក់ បានចំណាយប្រាក់ ១០,០០០ដុល្លារ ទិញសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ និងជាព្រឹត្តិការណ៍អូឡាំពិកលើកទី៧ ដែលអ្នកស្រីបានចូលរួមក្នុងរយៈពេល ៤ សតវត្សរ៍មកនេះ។
«ធនាគារសំរាម» សំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង នៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដ...
«ធនាគារសំរាម» បានជួយកែច្នៃសំណល់ និងផ្ដល់ការអប់រំផ្នែកបរិស្ថាន ដល់សហគមន៍ទេសចរណ៍កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ឱ្យកាន់តែស្អាត និងទាកទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់ ប្រាប់ទៅលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងដំ...
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ពោលក្រោយការប្រកួតផ្លូវការរយៈពេល៥ថ្ងៃ ក្រុមអត្តពលិកជប៉ុន នៅតែរក្សាចំណាត់ថ្នាក់កំពូលក្នុងតារាងមេដាយរបស់ខ្លួនក្រោយរកបានមេដាស១បន្ថែមទៀត សរុប៧មេដាយមាស ២មេដាយប្រាក់ និង៤មេដាយសំរឹទ្ធ។ ចិន ឡើងទៅឈរលេខ២បណ្តោះអាសន្នវិញ ក្រោយបន្ថែមមេដាយមាស១ និងប្រាក់១ សរុបមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ២។   អូស្ត្រាលីឡើងទៅលេ...
ចំណោមមេដាយទាំង១១ របស់កូរ៉េខាងត្បូង មាន៦មេដាយរកបានពីប្រភេទកីឡាបាញ់ ពីព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ដោយក្នុងនោះ កីឡាបាញ់ព្រួញរកបាន២មេដាយមាស និងកីឡាបាញ់កាំភ្លើង២មេដាយមាស និង២មេដាយប្រាក់
  តាមសេចក្តីថ្លែងការណ៍មួយរបស់ឆ្នាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) លោក Ismail Haniyeh មេដឹកនាំផ្នែកនយោបាយក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងនិវេសនដ្ឋានរបស់លោកក្នុងក្រុងតេហេរ៉ង់ ដោយក្រុម Zionist ដែលសំដៅលើជនជាតិជ្វីហ្វ។ កងការពាររបស់លោកម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។    ហេតុការណ៍មួយនេះ កើតមានស្របពេលប្រធានាធិបតីអ៊ីរ៉ង់ថ្មី ...
លោក Ismail Haniyeh មេដឹកនាំផ្នែកនយោបាយក្រុមហាម៉ាស និងជាអតីតនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ចេញនៅថ្ងៃទី៣១ ខែកក្កដា ដោយចោទហេតុការណ៍ខាងលើនេះថា បង្កដោយអ៊ីស្រាអែល។
  ដីទាំង៣កន្លែង ដែលតុលាការរឹបអូស មានមួយទីតាំងនៅភ្នំពេញ ដែលដីមានទំហំ ២ ០៩២ម៉ែត្រការ៉េ ស្ថិតក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែក ២ទីតាំង ទៀត ស្ថិតក្នុងឃុំជយោ ស្រុកចំការ ខេត្តកំពង់ចាម ដែលដីទំហំ ៥ ៩៥ម៉ែត្រការ៉េ ស្ថិតក្នុងភូមិស្លឹក និងដីទំហំ ១ ១១១៣ម៉ែត្រការ៉េ ស្ថិតក្នុងភូមិអូរប៉ិ។ ដើម្បីទទួលបានដីទាំងប...
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការឹបអូស អចលនវត្ថុ៣កន្លែងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមសំណើរបស់មេធាវីរបស់រាជ រដ្ឋាភិបាល។ នេះបើតាមដីកាសម្រេចការពារ ចេញថ្ងៃទី៣០ ខែកក្កដា។
ផ្ទៃដីដំណាំស្រូវចំនួន ៤ ០៩៦ហិកតា របស់ប្រជាពលរដ្ឋ ៣ ៤២៩គ្រួសារ នៅក្នុងក្រុង-ស្រុកចំនួន ៨ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ដំណាំស្រូវដែលខូចខាត មានចំនួន ២ ២៩១ហិកតា ជាប្រភេទស្រូវស្រាលដើមរដូវ។ ដោយឡែក ស្រូវធ្ងន់ ៧៤៦ហិកតា, ស្រូវកណ្តាល ១៨៤ហិកតា និងស្រូវវា ១១ហិកតា មិនខូចខាតនោះទេ។    របាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំព...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានជន់លិចដំណាំស្រូវចំនួន ៤ ០៩៦ហិកតា ស្ថិតក្នុងក្រុង-ស្រុកចំនួន៨ នៃខេត្តកំពង់ធំ ក្នុងនោះស្រូវ ២ ២៩១ហិកតាបានខូចខាត។ ទំហំជន់លិច និងខូចខាតនេះ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា។ នេះបើតាមរបាយការណ៍ របស់អភិបាលខេត្តកំពង់ធំ។
  នៅយប់ថ្ងៃទី៣០ ខែកក្កដា អាជ្ញាធរជាតិអប្សរា បានបង្ហោះរូបភាពរបស់ ដើមយាងមួយដើម ដែលត្រូវបានអ្នកជំនាញ កាត់ក្រីចុងជាងពាក់កណ្ដាលដើម ដើម្បីឆ្លើយតបនឹងចម្ងល់របស់សាធារណជន ជុំវិញការដកហូតឈើចំណាស់មួយដើមនេះ។ រូបភាពទាំងនោះ គឺបង្ហាញនៃសភាពពុកផុយ និងប្រហោងផ្នែកខាងក្នុង នៃដើមឈើនោះ។ អាជ្ញាធរជាតិអប្សរា បានពិពណ៌នាដមនឹងរូបភាពទាំងនោះថា« មានប្...
សៀមរាប៖ សាធារណជនមួយចំនួន បានបង្ហាញការមិនពេញចិត្ត ចំពោះការកាត់ដើម យាងចំណាស់មួយដើមនៅខ្លោងទ្វារទន្លេអុំ នៃរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ពន្យល់ថា ដើមយាងដ៏ចំណាស់នេះ មានសភាពប្រហោង និងពុកគល់ ដែលអ្នកជំនាញតម្រូវឱ្យកាត់ និងដកហូត ដើម្បីធានាសុវត្ថិភាពប្រាសាទ និងអ្នកទេសចរ។
មួយរយៈចុងក្រោយនេះ វិស័យគុនខ្មែរ មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំង មិនត្រឹមតែការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្ដែបញ្ហា និងករណីប្ដឹងផ្ដល់មួយចំនួន ក៏បានទាញប្រជាប្រិយភាព ដល់អ្នកគាំទ្រជាច្រើនផងដែរ។ រាល់បញ្ហាទាំងនោះ គេសង្កេតឃើញថា តែងតែមានអន្ដរាគមន៍ ពីលោក ខូវ ឆាយ ដែលឡើងកាន់តំណែងប្រធានសហព័ន្ធគុនខ្មែរបានកន្លះឆ្នាំមកនេះ។   ប្រធានសហព័ន្ធ...
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់ឲ្យក្លិបប្រដាល់ទាំងអស់ ធ្វើតាមនីតិវីធី និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីដាក់ពាក្យបណ្ដឹងក្នុងករណីប្រកួតណាមួយ ដែលពួកគេគិតថាមិនស្មើភាព និងអយុត្តិធម៌។ ប្រធានរូបនេះ ចាត់ទុកការបង្កើតភាពអនាធិបតេយ្យ ជាការធ្វើឲ្យខូចកម្មវិធីប្រកួត ធ្លាក់តម្លៃរបស់ខ្លួន និងកេរ្ដិ៍ឈ្មោះអាក្រក់សម្រ...
  ក្រុមអត្តពលិកអូឡាំពិកប្រេស៊ីល បានរកឃើញថា កីឡាករហែលទឹកទាំង ២ បានលួចចេញទៅដើរលេងនៅខាងក្រៅ ដោយគ្មានការបញ្ជាក់ប្រាប់ជាមុន តាមរយៈការបង្ហោះរូបភាពរបស់ពួកគេនៅលើបណ្តាញសង្គម។ អត្តពលិកទាំង ២ បានចាកចេញពីភូមិកីឡា ដែលជាទីកន្លែងអត្តពលិកជាច្រើនបានប្រមូលផ្តុំគ្នាស្នាក់នៅ សម្រាប់ត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។  ...
កីឡាការិនីផ្នែកហែលទឹក Ana Carolina Vieira ត្រូវបានបណ្តេញចេញពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស និងកីឡាករហែលទឹកក្នុងក្រុមតែមួយ Gabriel Santos បានរងការព្រមាន បន្ទាប់ពីអ្នកទាំង២ លួចចេញពីភូមិកីឡា ទៅដើរលេងខាងក្រៅនៅពេលយប់ ដោយគ្មានការបញ្ជាក់ច្បាស់លាស់ជាមួយក្រុម។
ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរដោយផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។     Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំ...
ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថាផាន់) អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន ស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ) អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើ...
  ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) លោក ហ៊ុន ម៉ានី បានតាមដានជាប់ ជាប្រចាំ ដើម្បីធ្វើយ៉ាងណា ឱ្យការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ទទួលបានជោគជ័យ។ ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្...
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលចាប់ផ្ដើមពីខែមិថុនាមក បានបន្តអនុវត្ត ដើម្បីកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងនីតិកាលទី៧។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងថា កំណែទម្រង់នេះជាកិច្ចការបន្ត ដែលត្រូវសម្រួចមុមឱ្យកាន់តែស៊ីជម្រៅ។
  ការអនុម័តរបស់ព្រឹទ្ធសភានេះ ត្រូវបានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ អង្គប្រជុំ មានសមាជិកព្រឹទ្ធសភាព៥៦រូបចូលរួម ហើយបានអនុម័តយល់ព្រមទាំង៥៦សំឡេង។    ព្រឹទ្ធសភារំពឹងថា បន្ទាប់ពីច្បាប់នេះ បានចូលជាធរមាន កម្ពុជានឹងមានក្របខ័ណ្ឌច្ប...
ភ្នំពេញ៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
  ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា លោក ចន លី ប្រធានប្រតិបត្តិក្រុងហុងកុង បានប្តេជ្ញាពង្រីកកិច្ចសហការជាមួយកម្ពុជាលើវិស័យផ្សេងៗ។ មិនតែប៉ុណ្ណោះ ប្រមុខហុងកុង ប្តេជ្ញាជំរុញធុរកិច្ចរវាងដែនដីទាំងពីរផងដែរ។    «ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម នឹងបង្កើតការិ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង នឹងបង្កើតការិយាល័យមួយ នៅទីក្រុងភ្នំពេញ ដើម្បីជួយពង្រឹងទំនាក់ទំនងផ្នែកធុរកិច្ចរបស់ប្រជាជនដែនដីទាំងពីរ។ លោក ចន លី ប្រមុខទីក្រុងហុងកុង បានបញ្ជាក់បែបនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងថ្ងៃទី៣១ ខែកក្កដា។
  ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានលោក នេត្រ ភក្រ្តា ជាប្រធាន បានចេញប្រកាសស្ដីពី«ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង»។ ប្រកាសនេះ មានគោលបំណងដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជា...
ក្រសួងព័ត៌មាន មិនអនុញ្ញាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចម្ងាយតិចជាង ២០០ម៉ែត្រ នៅតំបន់មួយចំនួន ជាអាទិ៍ គ្រឹះស្ថានអប់រំ គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងអាកាសយានយន្តអន្តរជាតិ។ នេះបើតាមប្រកាសស្ដីពី«ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង»...
  បើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃនៃទំហំមូលបត្ររដ្ឋទាំង២៥៥,៣ពាន់លានរៀលនេះ ត្រូវបានធ្វើឡើងចំនួន ៦ លើក។ របាយការណ៍ដដែលបានបង្ហាញថា  មូលបត្ររដ្ឋដែលមានឥណប្រតិទាន ១ ឆ្នាំ ត្រូវបានបោះផ្សាយក្នុងទំហំទឹកប្រាក់ ៣២ពាន់លានរៀល មានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដ...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែមកនេះ រដ្ឋាភិបាលប្រមូលហិរញ្ញប្បទានពីវិនិយោគិនក្នុងស្រុកបានចំនួន ២៥៥,៣ពាន់លានរៀល (ប្រមាណ៦០លានដុល្លារ) តាមរយៈការបោះលក់មូលបត្របំណុល ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។  ទំហំមូលបត្ររដ្ឋទាំងនេះ ត្រូវបានបោះលក់ដោយធនាគារជាតិនៃកម្ពុជា។
អត្ថបទទាក់ទង   រុស្ស៊ីពិបាកទិញរថយន្តពីចិន ដោយសារទណ្ឌកម្មអាម៉េរិក  ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចពាក់ព័ន្ធនឹងវិស័យធនាគារ និងការទូទាត់ប្រាក់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ បានធ្វើឱ្យរុស្ស៊ី ពិបាកទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាចិន និងឥណ្ឌាជាដើម។ ការនាំចូលទំនិញទៅរុស្ស៊ី ត្រូវពន្យារពេល ខណៈការទ...
សភារុស្ស៊ី នៅថ្ងៃទី៣០ ខែកក្កដា បានអនុម័តសេចក្តីស្នើច្បាប់ប្រើប្រាស់រូបិយប័ណ្ណគ្រីតូ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាល ដើម្បីទូទាត់ពាណិជ្ជកម្មអន្តរជាតិជាមួយដៃគូ។ ចំណាត់ការចុងក្រោយនេះ នឹងជួយរុស្ស៊ីកាត់បន្ថយភាពយឺតយ៉ាវទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងបញ្ចៀសទណ្ឌកម្មប្រទេសលោកខាងលិច។
  ប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកូរ៉េខាងត្បូង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំងអស់បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះ...
បណ្ដាប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមទាំងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ។ ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១២ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២៦ ខែកក...
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការFAO ប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែកក្កដានេះ។ ភាគីទាំងពីរ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពទូទៅ ក៏ដូចជាសមត្ថភាពនៃការតាមដាន សេវាមន្ទីរពិសោធន៍ និងធនធានមនុស្សនៅក្នុងប្រព័ន្ធសុខភាពសត្...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស ដើម្បីជំរុញគំនិតផ្តួចផ្តើមគម្រោងទប់ស្កាត់ ត្រៀមបង្ការ និងឆ្លើយតបចំពោះជំងឺរាតត្បាត (CamPPR) នៅកម្ពុជា ដែលនឹងដាក់ឱ្យអនុវត្តសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។
  ប្រធាន WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា អនាគតនៃពាណិជ្ជកម្មស្ថិតនៅលើផ្នែកសេវាកម្ម ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចបៃតង។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នពាណិជ្ជកម្មពិភពលោក។   លោកស្រីបានបន្ថែមថា ឱកាសនៅតែមានដដែល ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់កំណើន និងការបង្កើតការងារតាមរយៈឌីជីថលនីយកម្ម។   លោ...
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO)កាលពីថ្ងៃអង្គារបាននិយាយថា ពាណិជ្ជកម្មពិភពលោកកំពុងឆ្លងកាត់គ្រាដ៏លំបាក ដោយមានការគាំពារនិយមកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAFP។
  អត្តពលិកចូលរួមប្រកួតប្រមាណជាង ១០,៥០០នាក់ ព្រមទាំងប្រតិភូកីឡាមកពីប្រទេសចំនួន ២០៦ ជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍អូឡាំពិក ភាគច្រើនត្អូញត្អែរថា ម្ហូបអាហារ សម្រាប់ទទួលទាន នៅក្នុងភូមិកីឡាអូឡាំពិកទីក្រុងប៉ារីស មិនគ្រប់គ្រាន់សម្រាប់ពួកគេ។   ស្ថិតក្នុងទីតាំងភូមិកីឡាអូឡាំពិក កន្លែងជួបជុំទទួលទានស្ថិតចំកណ្តាលភូមិកីឡា ភាគខាងជើង...
ក្រុមអត្តពលិកដែលបានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានត្អូញត្អែរ ចំពោះបញ្ហាកង្វះចំណីអាហារស្ថិតក្នុងភូមិកីឡា បើទោះបីជាអ្នករៀបចំការប្រកួត (Paris 2024) បានរៀបចំអាហារប្រចាំថ្ងៃ តម្រូវសម្រាប់អត្តពលិកគិតជាចំនួនជាង ៤០,០០០នាក់ ជាមួយនឹងប្រភេទមុខម្ហូបជាង ៥០០មុខ ក៏ដោយ។
លីគបាល់ទាត់នារីកម្ពុជា បានខកខានការប្រកួតរយៈពេល២ឆ្នាំជាប់គ្នា គឺចាប់ពីឆ្នាំ២០២២ និង២០២៣ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ  លីគបាល់ទាត់នឹងត្រូវចាប់ផ្ដើមដំណើរការម្ដងទៀត។    ការប្រកួតក្នុងរដូវកាលនេះ មាន១០ក្រុមចូលរួមប្រកួត ក្នុងនោះមាន៖ ភ្នំពេញក្រោន, ណាហ្គាវើលដ៍, វិសាខា, បឹងកេត, ព្រះខ័នរាជស្វាយរៀង, មន្ទីរអ.យ.ក ខេត្តកំពង់ឆ្នាំ...
លីគបាល់ទាត់នារីកម្ពុជា ចាប់ផ្តើមដំណើរការឡើងវិញហើយនៅឆ្នាំ២០២៤នេះ បន្ទាប់ពីខកខាន២រដូវកាល។ បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លីគបាល់ទាត់នារីកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមាន១០ក្រុមចូលរួម និងមានសរុប ៩៣ប្រកួត។
សិក្ខាកាមចំនួន ១៨០នាក់ ក្នុងនោះ នារី១៤នាក់ ចូលសិក្សាវគ្គបំប៉ន។ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានបញ្ជាក់ក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តលថា សហព័ន្ធកីឡាជាតិនេះ យកចិត្តទុកដាក់លើការធ្វើកំណែទម្រង់ និងអភិវឌ្ឍលើសមត្ថភាព បច្ចេកទេសរបស់មន្ដ្រី អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹក ជាពិសេសការអភិវឌ្ឍលើសមត្ថភាពកីឡាករ-កីឡាការិ...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបំប៉នដល់មន្ដ្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រម ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានអូឡាំពិក។ វគ្គបណ្ដុះបណ្ដាល ដែលមានសិក្ខាកាមចូលរួម១៨០នាក់នោះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងធនធានមនុស្ស ពង្រឹងបច្ចេកទេស ជំនាញ ក្រមសីលធម៌ ន...
  បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បច្ចុប្បន្នមានតែឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S របស់ក្រុមហ៊ុន DKSH (Cambodia) Ltd ប៉ុណ្ណោះ ដែលមានបញ្ជីការពីក្រសួងសុខាភិបាល ក្នុងការនាំចូល និងចែកចាយនៅលើទីផ្សារកម្ពុជា។  ជុំវិញបញ្ហានេះ, ក្រសួងបានអំពាវនាវដល់ពលរដ្ឋមុននឹងទិញឱសថ ឬឧបករណ៍បរិក្ខារពេទ្យគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាប...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់បរិក្ខាពេទ្យ « Neoplast -S » ដែលគ្មានលេខបញ្ជីកា។ ជនពាក់ព័ន្ធដទៃទៀត នឹងត្រូវរងពិន័យតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្រសួងសុខាភិបាលបានសារព្រមានបែបនេះនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីសង្កេតឃើញមានការចរាចរ«Neoplast -S» គ្...
  ស្របពេលជម្លោះប្រដាប់អាវុធក្នុងប្រទេសជាមួយក្រុមជនជាតិភាគតិចនៅតែមាន របបសឹកមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាថ្មី។ ជាងរយៈពេល ៣ឆ្នាំហើយ មីយ៉ាន់ម៉ា នៅតែបន្តស្ថិតក្នុងស្ថានភាពអាសន្ន ស្របពេលរបបសឹកបន្តបង្រ្កាបលើអ្នកតវ៉ា។    តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV យោធាមីយ៉ាន់ម៉ា មិនអាចរៀបចំការបោះឆ្នោត ដូចការ...
របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែកក្កដា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ខែបន្ថែម។ មីយ៉ាន់ម៉ា ស្ថិតក្នុងស្ថានភាពអាសន្ន ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ មក។
  តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីត្រក្នុងឈាម រក្សាកម្រិត pH និង សីតុណ្ហភាពផងដែរ។   ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាសញ្ញាប្រកាសអាសន្នមួយចំនួននៃជំងឺខ្សោយតម្រងនោម ដែលអ្នកគួរតែចងចាំ និងស្វែងយល់មុននឹងវាក្...
ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ។
  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីថ្ងៃទី៣០ ខែកក្កដា។ អង្គប្រជុំ ពិភាក្សាពីសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការផ្ដល់អាហារតាមសាលារៀន២០២៤-២០៣៥ និងពិនិត្យមើលរបាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភស...
រដ្ឋាភិបាល បានចំណាយ ១ ៣៥៩,៦២ លានដុល្លារ ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជាង៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨លាននាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ដល់ពាក់កណ្ដាលឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា ជាតិគាំពារសង្គម។
បុរី មេគង្គ លែន មានការផ្តល់ជូនកាដូ ៣ ពិសេសៗដែលមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន៖ ទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ 16% ភា្លមៗ បានការផ្តល់ជូនមាសសុទ្ធរហូតដល់ទៅ 12តម្លឹង និងទទួលបានបណ្ណបញ្ចុះតម្លៃរថយន្តទំនើប JETOUR ដល់ទៅ 5,000ដុល្លារ ។   ក្រៅពីការផ្តល់ជូនទាំង៣ធំៗ បុរី មេគង្គ លែន ក៏មានជាកាដូផ្សេងៗទៀតជូនទៅកាន់អតិថិជនបន្ទាប់ព...
ភ្នំពេញ៖ ចំណេញផ្ទួនៗ! បានទាំងផ្ទះ បានទាំងមាស! ទិញគេហដ្ឋាន ទទួលបានមាសសុទ្ធរហូតទៅដល់ ១២តម្លឹងភ្លាមៗ មានតែនៅក្នុងកម្មវិធី Exclusive August Promotion ពីបុរី មេគង្គ លែន ក្នុងខែសីហានេះតែប៉ុណ្ណោះ!
លោក Mah Kin Yoong មានបទពិសោធន៍ និងបានបង្កើតសមិទ្ធផលជាច្រើននៅ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប)។ កាលពីឆ្នាំ ២០២០ គាត់បានចូលរួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ (អាស៊ីប៉ាស៊ីហ្វិក) ដែលជាការិយាល័យកណ្តាលប្រចាំតំបន់ ក្នុងនាមជានាយកផ្នែកចែកចាយ ឌីជីថល និងនវានុវត្តន៍។ ជាមួយនឹងបទពិសោធន៍ដឹកនាំដ៏គួរឱ្យកត់សម្គាល់របស់គាត់ លោក Mah Kin Yoong បានផ្លាស់មក...
ភ្នំពេញ, កម្ពុជា៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រីករាយប្រកាសតែងតាំង លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤តទៅ។
  ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣១ កក្កដា លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទូចឱ្យសមត្ថកិច្ចសម្អាតការបិទស្ទីកគ័រ និងការដាក់តាំងវត្ថុផ្សេងៗលើរថយន្តគ្រប់ប្រភេទ។   «ខ្ញុំសូមឱ្យស្នងការរាជធ...
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកពេល ១ខែ ឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្អាតការបិទស្ទីកគ័រ ពាក្យស្លោក វាំងនន តុក្កតា មុងភួយ កុំឱ្យនៅបាំងអ្នកបើកបរ។ ការបង្ក្រាបឬសម្អាតការតុបតែងទាំងនេះ ត្រូវអនុវត្តលើយានយន្តគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋ។
អត្ថបទទាក់ទង   មេដឹកនាំក្រុមហាម៉ាស ត្រូវបានសម្លាប់នៅអុីរ៉ង់  លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នាក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់។ ហេតុការណ៍នេះ ត្រូវបានឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) និងក្រុមហាម៉ាសទម្លាក់កំហុសលើអុីស្រាអែល ដែលជាសត្រូវដ៏ធ...
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានដឹង ឬពាក់ព័ន្ធនឹងការស្លាប់របស់លោក Ismail Haniyeh មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនោះទេ។ នេះជាសម្តីរបស់ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៣១ ខែកក្កដា។ ទោះអាម៉េរិកបដិសេធ តែអ៊ីរ៉ង់ នៅតែចោទថា អាម៉េរិកនៅពីក្រោយខ្នងអុីស្រាអែល។
  អគ្គមេបញ្ជាការរងរូបនេះ បានបកស្រាយថា ការបូជានៅក្បែរកន្លែងកើតហេតុនេះ ដើម្បីងាយស្រួល យកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ តាមប្រភពដដែលខាងលើ លោក ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ៖ «មូលហេតុដែលត្រូវបានបូជា គឺដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន»។    លោក សារ៉ាត បានឱ្យដឹងថា ការបូជាសពនៅក្បែរទីតា...
ភ្នំពេញ៖ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង អះអាងថា សាកសពអាកាសយានិក២រូប ដែលស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី១សីហា។ សពនេះ បូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើយោងតាមក្រសួងព័ត៌មាន។