Article stringlengths 47 10.6k ⌀ | Summary stringlengths 11 279 |
|---|---|
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅសាលាខេត្តសៀមរាប ដើម្បីពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមមូលបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
កិច... | រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ |
ស្ត្រីបានចូលរួមជាកម្លាំងពលកម្មភាគច្រើនក្នុងការកែច្នៃ និងធ្វើអាជីវកម្មផលិតផលជលផល ប៉ុន្តែតួនាទីសំខាន់របស់ពួកគេជារឿយៗមិនត្រូវបានទទួលស្គាល់ ហើយវិសមភាពយេនឌ័ររារាំងពួកគេពីការបំពេញសក្តានុពលរបស់ពួកគេ ក៏ដូចជាសក្តានុពលនៃវិស័យទាំងមូល។
ដំណើរការកែច្នៃផលិតផលជលផលមានសារៈសំខាន់ក... | ការលើកកម្ពស់សមភាពយេនឌ័រ៖ ដំណើរជីវិតប្រកបដោយការបំផុសគំនិតរបស់សហគ្រាសកែច្នៃត្រី សោភ័ណសុម៉េង |
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ដោយសហរដ្ឋអាមេរិកមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ប៉ុន្តែលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានលើកឡើងថា លោកបានគាំទ្រគំនិតផ្តួចផ្តើមនេះ។
ក្ន... | ឯកអគ្គរដ្ឋទូតអាមេរិកសង្ឃឹមថាកម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ |
សម្រាប់បណ្តាភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុនឹងកាន់តែមានក្តីសង្ឃឹមច្រើនឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីគម្រោងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់នោះ។ វិធានការលើកទឹកចិត្តទាក់ទាញមួយចំនួនដែលលោកបានប្រកាសចាប់តាំងពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តី បានផ្តល់សក្ត... | ភោជនីយដ្ឋានក្នុងខេត្តព្រះសីហនុដាក់ក្តីសង្ឃឹមលើវិធានការលើកទឹកចិត្តរបស់នាយករដ្ឋមន្ត្រី |
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន រំពឹងថា បុណ្យទន្លេលើកទី៨ នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប ស្របពេលនឹងមានកម្មវិធីចម្រុះ ជាច្រើនចូលរួមក្នុងពិធីបុណ្យនេះ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី... | រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថាបុណ្យទន្លេនឹងទាក់ទាញទេសចរច្រើនមកកាន់ខេត្តសៀមរាប |
របាយការណ៍របស់ទីភ្នាក់ងារ USAID បង្ហាញពីស្ថានភាពដ៏សំខាន់នៃជីវចម្រុះនៅក្នុងទន្លេមេគង្គ។ របាយការណ៍ដែលមានចំណងជើងថា The Mekong’s Forgotten Fishes ” ត្រូវបានបោះពុម្ពផ្សាយក្រោមកិច្ចសហការជាមួយអង្គការ WWF-Cambodia ដើម្បីអបអរចំពោះប្រភេទសត្វអស្ចារ្យមួយចំនួនដែលរ... | ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក |
ក្រុមហ៊ុនផលិតសំបកកង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shouguang Firemax Tire Co., Ltd. បានធ្វើផែនការវិនិយោគលើរោងចក្រផលិតសំបកកង់នៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ដោយគម្រោងពង្រីកទៅក្រៅបរទេសក្នុងទំហំទឹកប្រាក់ដំបូងចំនួន ១៩០ លានដុល្លារ។
នៅពេលដ... | ក្រុមហ៊ុនផលិតសំបកកង់របស់ចិនមួយទៀតពិចារណាពង្រីកការវិនិយោគនៅកម្ពុជា |
នៅក្នុងកម្មវិធីទេសភាពបឹងទន្លេសាបរបស់អង្គការសង្គមអភិរក្សសត្វព្រៃ(WCS)ដែលជាកម្មវិធីផ្សព្វផ្សាយសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងក្នុងតំបន់អំពីការអភិរក្សសត្វព្រៃ និងឱ្យពួកគេចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ... | អង្គការសង្គមអភិរក្សសត្វព្រៃនិងអាជ្ញាធរមូលដ្ឋានអប់រំសិស្សអនុវិទ្យាល័យនិងសិស្សវិទ្យាល័យអំពីប្រភេទសត្វជិតផុតពូជ |
ក្រុមហ៊ុន Commercial Aircraft Corporation of China, Ltd. (COMAC) បានដាក់តាំងបង្ហាញយន្តហោះពាណិជ្ជកម្ម ARJ21 និង C919 របស់ខ្លួននៅកម្ពុជាកាលពីម្សិលមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការដាក់តាំងយន្តហោះទាំងពីរគ្រឿងក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃការបង្ហាញជើងហោះហើររបស... | យន្តហោះចិនត្រូវបានដាក់តាំងបង្ហាញនៅកម្ពុជា |
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង... | រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ |
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ បន្ទាប់ពីបានទទួលព័ត៌មានត្អូញត្អែរពីអាណាព្យាបាលសិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាករ៉ាប់រងការចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗទាំងនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា។
ក្រសួងអប់រំ យុវ... | ក្រសួងដាក់វិធានការទប់ស្កាត់បាតុភាពអវិជ្ជមានតាមគ្រឹះស្ថានសិក្សាសាធារណៈ |
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងព្យាយាមទាក់ទាញដៃគូវិនិយោគពីប្រទេសអូស្ត្រាលី ហើយក៏នឹងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងសភាពាណិជ្ជកម្មនៃប្រទេសនេះដើម្បីជំរុញការនាំចេញផលិតផលពាក់កណ្តាលសម្រេច និងកែច្នៃទៅកាន់... | ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាព្យាយាមទាក់ទាញការវិនិយោគពីប្រទេសអូស្ត្រាលី |
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបាននិយាយថា កំណើននាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសនៅតែបន្តមានស្ថិរភាព បើទោះបីជាមានការធ្លាក់ចុះនៃតម្រូវការពិភពលោក និងវិបត្តិសង្គ្រាមក៏ដោយ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់១៩៦៧... | ក្រសួងពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាកើនឡើង បើទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះក៏ដោយ |
វៀតណាម និងកម្ពុជានឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ជាពិសេសការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌចាំបាច់សំខាន់ៗជាមុនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត។
ការឯកភាពនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាល... | កម្ពុជា និងវៀតណាមជំរុញការតភ្ជាប់ដឹកជញ្ជូន |
រដ្ឋសាភាកម្ពុជាបានស្នើសភានិយាយភាសាបារាំង (APF) ជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា ខណៈធនធានមនុស្សរបស់កម្ពុជាដែលចេះភាសាបារាំងមានចំនួនថមថយចុះដោយសារតែបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍រៀន។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃអង្គារបាន... | រដ្ឋសភាកម្ពុជាស្នើសភានិយាយភាសាបារាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំង |
ព្រះមហាក្សត្រចាត់តាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីរួមចំណែកផ្ដល់មតិយោបល់ អនុម័តសេចក្ដីព្រាងច្បាប់ និងរួមចំណែកស្វ័យសម្រេចលើជោគវាសនាប្រទេសជាតិ។
ការចាត់តាំងឥស្សរជនជាន់ខ្ពស់ខាងលើនេះ បន្ទ... | ព្រះមហាក្សត្រចាត់តាំងព្រះអង្គម្ចាស់ ធម្មិកោ និង នរោត្តម អរុណរស្មី ជាសមាជិកព្រឹទ្ធសភា |
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងសាងសង់អគារសិក្សាក្នុងបរិវេណសាលាបឋមសិក្សាស្រែយក្ស ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងតំបន់ និងសាធារណមតិអ្នកលេងបណ្ដាញសង្គម។
កាលពីខែកុម្ភៈ ម្ចាស់ហ្វេសប៊ុកឈ្មោះ BenLy Cooking ... | ក្រសួងគ្រោងសង់អគារសិក្សាក្នុងសាលាបឋមសិក្សាស្រែយក្ស ស្ថិតនៅខេត្តពោធិ៍សាត់ |
រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណ ៣.៨៥ ពាន់លានដុល្លារ នៅចុងឆ្នាំមុន ដើម្បីជំរុញការអភិវឌ្ឍតំបន់ភាគឦសាននៃប្រទេស ក្នុងគោលបំណងតភ្ជាប់លំហូរសេដ្ឋកិច្ចជាមួយតំបន់អភិវឌ្ឍន៍ត្រីកោណ រវាងប្រទេសជិតខាងទាំងបី គឺកម្ពុជា ឡាវ វៀតណាម តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ... | រដ្ឋាភិបាលបានវិនិយោគ៤ពាន់លានដុល្លារសម្រាប់ប៉ូលសេដ្ឋកិច្ចភាគឦសាន |
រដ្ឋាភិបាលកំពុងបន្តការចរចាយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍មកពីខាងប្រទេសចិនសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងផ្លូវការដើម្បីចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងទុកយ៉ាងទូលំទូលាយដើម្បីបំពេញលក្ខខណ្ឌសំខាន់ៗ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងដឹកជញ្ជូនទ្រង់ទ្រាយធំនៅប៉... | រដ្ឋាភិបាលកំណត់គោលដៅកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងព្រែកជីក ហ្វូណនតេជោត្រឹមខែមិថុនា |
ក្រសួងមហាផ្ទៃបង្កើតក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ដើម្បីផ្ដល់ការពិគ្រោះយោបល់ជំនាញលើបញ្ហាពិការភាពនិងការស្ដារលទ្ធភាពពលកម្ម ដែលចូលរួមចំណែកបង្កើនឱកាសសម្រាប់ជនមានពិការភាពក្នុងជួររដ្ឋាភិបាល។
សេចក្ដីសម្រេចបង្កើតក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃដែលមានចុះហត្ថលេខ... | ក្រសួងមហាផ្ទៃបង្កើតក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃដើម្បីបង្កើនឱកាសក្នុងជួររដ្ឋាភិបាល |
នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៤ គណៈកម្មាធិការទីក្រុងឆ្លាតវៃ(SCC)និងគណៈកម្មាធិការសម្របសម្រួលរួម(JCC) បានបើកកិច្ចប្រជុំលើកទី៥នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេ... | គណៈកម្មាធិការទីក្រុងឆ្លាតវៃនិងគណៈកម្មាធិការសម្របសម្រួលរួម បើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ |
កម្ពុជាកាលពីខែមុនបានចាប់ផ្តើមនាំចេញម្រេចទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដែលជាការកត់សម្គាល់ជោគជ័យនៃការរៀបចំរយៈពេលមួយឆ្នាំសម្រាប់ការនាំចេញ។
យោងតាមទូរទស្សន៍ ទ.ទ.ក ម្រេចខ្មៅចំនួន ៣០ តោនត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី ១០ និង ២០ ខែមេសា ឆ្នាំ ២... | កម្ពុជាចាប់ផ្តើមនាំចេញម្រេចទៅប្រទេសចិន |
បណ្ឌិត ពេជ ច័ន្ទមុន្នី ភរិយា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំ និងស្ត្រីទី១ នៃមេដឹកនាំអន្តរជាតិ នៅថ្ងៃទី៥ ខែមីនា នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ជំនួបនេះត្រូវបានធ្វើឡើងស្របពេលដែលលោកស្រីបណ្ឌិត ពេជ ច័ន្ទមុន្នី អមដ... | បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជួបជាមួយថ្នាក់ដឹកនាំនិងស្ត្រីទី១នៃមេដឹកនាំអន្តរជាតិនៅទីក្រុងមែលប៊ន |
កម្មករជំនាញជាច្រើនដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅជួយជួសជុលប្រាសាទភ្នំបាខែង សហការជាមួយមូលនិធិប្រាសាទពិភពលោក បានសម្តែងនូវភាពសប្បាយរីករាយក្នុងកន្លែងការងារថ្មីនេះ។
សូ នៅ អាយុ ៥៤ ឆ្នាំ ដែលជាកម្មករជំនាញខាងចម្លាក់ថ្មជាង ១០ ឆ្នាំនៅអាជ្ញាធរជាតិអប្សរា បាននិយាយថា ... | កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមក្នុងគម្រោងជួសជុលប្រាសាទភ្នំបាខែង ជាមួយមូលនិធិប្រាសាទពិភពលោក |
កម្ពុជាបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ច និងវិនិយោគិនអូស្ត្រាលី ឱ្យបង្កើនសកម្មភាពធុរកិច្ច និងវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា កសិកម្ម និងឧស្សាហកម្មកែច្នៃ ភស្តុភារកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ដែលចាត់ទុកថាជាវិស័យអាទិភាពសម្រាប់ការ... | កម្ពុជាជំរុញឱ្យអូស្ត្រាលីធ្វើការវិនិយោគ និងធុរកិច្ច លើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជានៅខេត្ត ហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៤ មីនា។
ជ... | វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា |
កាលពីថ្ងៃចន្ទ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោកស្រីAnne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេសដើម្បីពិភាក្សាអំពីកិច... | កម្ពុជា-អង់គ្លេស ពិភាក្សាអំពីមធ្យោបាយជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការទ្វេភាគី |
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយលោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិន (CJCA) និងសហការី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ។
គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យសារព័ត៌មាន... | រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយអ្នកសារព័ត៌មានកម្ពុជា-ចិន ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត |
សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិចតូរីយ៉ា (VCCI) បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត... | សភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិចតូរីយ៉ាបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម |
កម្ពុជា-សិង្ហបុរីនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ថាមពល និងទេសចរណ៍។
នេះជាស្មារតីនៃជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីសិង្ហបុរី លោក Lee Hsi... | កម្ពុជា-សិង្ហបុរី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត |
កម្ពុជា និងឥណ្ឌូណេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងទំនាក់ទំនងការទូតដែលមានរយៈពេល ៦៥ ឆ្នាំកន្លងមក ហើយប្រទេសទាំងពីរបានប្តេជ្ញាថានឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក។
ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងល... | កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត |
បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៥៥រូប និងមកពី គណបក្សឆន្ទៈខ្មែរ ៣រូប បានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បន្ទាប់ពីបោះឆ្នោតអសកលនៅភូមិភាគទាំង៨ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង។
លទ្ធផលផ្លូវការដែលប្រកាសដោយគណៈ... | បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ៥៥រូប និងឆន្ទៈខ្មែរ៣រូប ជាប់ជាសមាជិកព្រឹទ្ធសភា |
កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគលើទ្រព្យសកម្មថេរដែលមានតម្លៃ៣១០លានដុល្លារក្នុងខែមេសាឆ្នាំនេះដែលមានការថយចុះ ៤៧ ភាគរយ ធៀបនឹង៥៨៨លានដុល្លារកាលពីខែមេសាឆ្នាំមុន។
ចំនួនគម្រោងទ្រព្យសកម្មថេរដែលបានអនុម័តបានថយចុះចំនួន ៦៦ ភាគរយពីគម្រោងចំនួន ៦៥ ដែលបានចុះបញ្ជីក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន... | កម្ពុជាទាក់ទាញការវិនិយោគ៣១០លានដុល្លារក្នុងខែមេសា |
រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានចេញផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រស្ដីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស... | រដ្ឋាភិបាលផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី ឆ្នាំ២០២៤-២០២៨ |
ពលរដ្ឋមួយចំនួននៅខេត្តព្រះសីហនុបានលើកឡើងថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុមានភាពល្អប្រសើរ ហើយវាបានក្លាយជាភាពដ៏រីករាយក្នុងចំណោមប្រជាជននៅទីនោះដែលលែងមានបារម្ភពីសុវត្ថិភាពដូចពីកាលមុន។
ការលើកឡើងរបស់ពួកគេធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាន... | ស្ថានភាពសន្តិសុខល្អប្រសើរបានក្លាយជាភាពអស្ចារ្យសម្រាប់ខេត្តព្រះសីហនុ |
លោកស្រី ផេននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានព្រមានថា តំបន់ត្រូវមានយន្តការការទូត និងផ្លូវច្បាប់ថ្មី ដើម្បីបញ្ចៀសហានិភ័យនៃជម្លោះមហន្តរាយ ខណៈពេលដែលភាពតានតឹងនៅតែបន្តកើនឡើងនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។
ការលើកឡើងរបស់លោកស្រី ធ្វើឡើងនៅក្នុងវេ... | លោកស្រី ផេននី វង់ ព្រមានអំពីជម្លោះ អាចនឹងកើតមាន ខណៈភាពតានតឹង នៅសមុទ្រចិនខាងត្បូងកើនឡើង |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយនៅក្នុងទីក្រុង Melbourne កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនចិនមួយនឹងវិនិយោគថវិកាចំនួន ១ ពាន់លានដុល្លារក្នុងការផលិតសំបកកង់រថយន្ត។
ថ្លែងទៅកាន់ប្រជាជនកម្ពុជាដែលកំពុងរស់នៅអូស្ត្រាលី និងនូវែលសេឡង់ លោក ហ៊ុន ម៉ាណែត បានលើក... | នាយករដ្ឋមន្រ្តី៖ ក្រុមហ៊ុនចិននឹងវិនិយោគ ១ ពាន់លានដុល្លារលើការផលិតសំបកកង់នៅកម្ពុជា |
ក្រសួងព័ត៌មានបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីផ្សព្វផ្សាយពីភាពចាំបាច់ក្នុងការទប់ស្កាត់និងកាត់បន្ថយផលវិបាកដែលអាចនឹងកើតចេញពីគ្រឿងស្រវឹង។
កិច្ចប្រជុំនេះប្រារព្ធធ្វើនៅទីស្តីការក្រសួងព័ត៌មានកា... | ក្រសួងព័ត៌មានជួបប្រជុំជាមួយតំណាងផលិតផលគ្រឿងស្រវឹង |
កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។
លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤ឆ... | កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង |
របាយការណ៍ថ្មីមួយដែលមានចំណងជើងថា Mekong’s Forgotten Fishes ដែលចេញផ្សាយដោយអង្គការ WWF និង អង្គការក្នុងស្រុកចំនួន៥៥ក្នុងតំបន់ទន្លេមេគង្គ និងពិភពលោកបានរៀបរាប់លម្អិតអំពីប្រភេទត្រីដ៏អស្ចារ្យជាច្រើននៅក្នុងទន្លេមេគង្គ។
ត្រីទាំងនេះមានសារៈសំខាន់សម្រាប់សុខភាព សន្តិសុខ... | របាយការណ៍ថ្មីមួយបានលើកឡើងថា ត្រីទន្លេមេគង្គដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់លាននាក់ និងជាប្រព័ន្ធនៃទន្លេមេគង្គ កំពុងប្រឈមនឹងការផុតពូជ |
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានដាក់ចេញកម្មវិធីផ្តល់ជំនួយជាលើកដំបូងក្រោមគម្រោងភាពជាអ្នកដឹកនាំយុវជនថ្មី (AYL) ។
AYL គឺជាកម្មវិធីរយៈពេលប្រាំឆ្នាំ ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជន និងផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការចូលរួមក្នុង... | ទីភ្នាក់ងារជំនួយអាមេរិក USAID បានដាក់ចេញកម្មវិធីជំនួយដើម្បីពង្រឹងជំនាញយុវជនសម្រាប់ការអភិវឌ្ឍន៍សហគមន៍ |
ប្រទេសកម្ពុជាកំពុងដំណើរការឆ្ពោះទៅរកថាមពលស្អាត ខណៈដែលចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជី (EVs) នៅក្នុងប្រទេសបានកើនឡើងដល់ ១៣៣៥ គ្រឿង។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីរថយន្ត E... | រថយន្តអគ្គិសនីចំនួន១៣៣៥ គ្រឿង ត្រូវបានចុះបញ្ជីនៅកម្ពុជា |
កាលពីសប្ដាហ៍មុន បន្ទាប់ពីមានកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងរដ្ឋបាលខេត្តព្រះស៊ីហនុ ដើម្បីវាយតម្លៃលើការវិនិយោគរបស់វិស័យឯកជន CDC នឹងចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងធំៗចំនួនពីរនៅខេត្តព្រះសីហនុ សរុបទឹកប្រាក់ជិត ៦០០លានដុល្លារ នេះបើយោងតាមសេច... | ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគធំៗចំនួនពីរនៅខេត្តព្រះសីហនុ |
លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ជាអ្នកបណ្តុះបណ្តាលធនធានមនុស្សបានចូលរួមពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្តើមដំណើរការវគ្គគាំទ្រសាលារៀន ក្រោម ការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្... | កិច្ចប្រជុំផ្សព្វផ្សាយការចាប់ផ្តើមដំណើរការវគ្គគាំទ្រសាលារៀន |
បញ្ញាសិប្បនិម្មិត (Artificial Intelligence- AI) បន្តគ្របដណ្តប់នៅក្នុងវិស័យបច្ចេកវិទ្យាដែលនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗនេះដែលមានឈ្មោះថា Sora ។ Sora គឺជាកម្មវិធីបង្កើតអត្ថបទទៅជាវីដេអូ (Open AI’s text-to-video generator) ជាមួយនឹងទស្សនវិស័យដ៏ធំធេងសម្រាប់អាជ... | បញ្ញាសិប្បនិម្មិតនឹងបង្ហាញសក្តានុពលនៃបដិវត្តន៍ឌីជីថលនៅកម្ពុជា |
ថ្មីៗនេះរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកែសម្រួលការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យកែសម្រួលមាត្រានៃ... | រដ្ឋាភិបាលដាក់ចេញអនុក្រឹត្យណែនាំថ្មីសម្រាប់ប្រឆាំងការសម្អាតប្រាក់ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយនៅក្នុងទីក្រុង Melbourne កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនចិនមួយនឹងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន១ ពាន់លានដុល្លារក្នុងការផលិតសំបកកង់រថយន្ត។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់... | នាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុនចិននឹងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន១ពាន់លានដុល្លារលើការផលិតសំបកកង់ |
កាលពីម្សិលមិញមេដឹកនាំធុរកិច្ចអូស្ត្រាលីមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍លើកិច្ចសហការពាណិជ្ជកម្ម និងឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលជួបពួកគេក្នុងជំនួបសម្តែងការគួរសមដាច់ដោយឡែកក្នុងដំណើរទស្សនកិច្ចនៅប្រទេសនេះ។
នៅអំឡុងកិច្ចប្រជុំកំព... | នាយករដ្ឋមន្ត្រីជួបជាមួយបណ្តាប្រធានក្រុមហ៊ុននៃប្រទេសអូស្ត្រាលី |
ពីគ្រោះរាំងស្ងួតរហូតដល់ទឹកជំនន់ កសិករកម្ពុជាតែងត្រូវប្រឈមជាមួយគ្រោះថ្នាក់ធម្មជាតិអស់ជាច្រើនសតវត្សមកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ ជាមួយនឹងទំនើបកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល កសិករដាំស្រូវត្រូវបានការពារបានប្រសើរជាងមុនពីលក្ខខណ្ឌអាកាសធាតុអាក្រក់ ដូចជាទឹកជំនន់នៃទ... | មានកសិករជាង ៥៤.៨០០នាក់បានចុះឈ្មោះជាមួយកម្មវិធីធានារ៉ាប់រងដំណាំស្រូវរបស់រដ្ឋាភិបាល |
គណបក្សនយោបាយចំនួន៣ បានស្នើសុំចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងតំណែងក្រុមប្រឹក្សាស... | គណបក្ស៣ ស្នើសុំចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា |
រាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសពីគម្រោងជីកប្រឡាយប្រវែង៥២គីឡូម៉ែត្រជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ ទីតាំងវប្បធម៌ និងទីតាំងឡស្លដែកដែលជាកេរតំណែលពីសម័យបុរាណនៅក្នុងឧទ្យាននោះ។
ការប្រកាសព័ត៌មានរបស់រាជ... | រាជបណ្ឌិត្យសភាកម្ពុជាគ្រោងជីកប្រឡាយទឹក ធ្វើជារបងជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប |
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភាគីពាក់ព័ន្ធនឹងរៀបចំពិព័រណ៍សៀវភៅនៅវិទ្យាស្ថានបច្ចេកវិទ្យារយៈពេលបីថ្ងៃដោយចាប់ផ្ដើមនៅថ្ងៃទី៩ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមីនា ដើម្បីចូលរួមអបអរសាទរការប្រារព្ធទិវាជាតិអំណានលើកទី៩ ដែលជាចំណែកមួយក្នុងការលើកស្ទួយដល់ការអានន... | ពិព័រណ៍សៀវភៅបីថ្ងៃនឹងប្រារព្ធធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យា ដើម្បីអបអរ ទិវាជាតិអំណាន |
សហភាពអឺរ៉ុប បញ្ជាក់គោលជំហរគាំទ្រកម្ពុជាលើគម្រោងគាំពារសុខភាពសង្គម និងគម្រោងកាកបាទក្រហមកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ និង កម្ពុជា-វៀតណាម ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
ការបញ្ជាក់គោលជំហរខាងលើនេះ ធ្វើឡើងក្នុង... | អឺរ៉ុបបញ្ជាក់ជំហរគាំទ្រកម្ពុជាលើគម្រោងសុខភាពសង្គម និងគម្រោងកាកបាទក្រហមនៅតាមព្រំដែន |
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃសុក្រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលគ្រប់គ្រងដោយរដ្ឋមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការដឹកជញ្ជូនកុងតឺន័រក្នុងឆ្នាំ ២០២៣។
របាយការណ៍ដែលបានចេញផ្សាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងបា... | កំពង់ផែកម្ពុជាទទួលបានកំណើនការដឹកជញ្ជូនកុងតឺន័រគួរឱ្យកត់សម្គាល់ |
លោក អ៊ុច លាង អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជ័យជំនះ Dien Bien Phu គឺជាគំរូដ៏សំខាន់នៃសាមគ្គីភាពរវាងវៀតណាម ឡាវ និងកម្ពុជា ដែលនាំទៅរកជ័យជំនះរួមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត... | អ្នកជំនាញខ្មែរ៖ ជ័យជំនះ Dien Bien Phu ជាមោទនភាពនៃសម្ព័ន្ធភាពត្រីភាគីឥណ្ឌូចិន |
ក្រុមហ៊ុនអាកាសចរណ៍ជាតិ ខេមបូឌា អង្គរអ៊ែរ បានប្រកាសផ្លូវហោះហើរថ្មីរបស់ខ្លួន ដោយផ្តល់ការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានសរសេរនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖ ... | ជើងហោះហើរត្រង់ឥណ្ឌា កម្ពុជាប្រកាស |
រយៈពេល២ខែដើមឆ្នាំ២០២៤នេះ មានទេសចរបរទេសសរុប ២៣៥ ៨៥០នាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យគ្រឹះស្ថានអង្គរ រកចំណូលបានសរុបជាង១១លានដុល្លារ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងខែកុម្ភៈ ទេសចរសរុប ១២០ ៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ... | ២ខែដើមឆ្នាំ២០២៤ ទេសចរបរទេសជាង២៣ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ |
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរអ៊ែរ បានប្រកាសផ្លូវហោះហើរថ្មីរបស់ខ្លួនរវាងទីក្រុងភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អង្គរអ៊ែរ បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា “ទទួលបានបទពិសោធន៍ជាមួយគោលដៅថ្មីរបស់យើង។ ជើងហ... | ការប្រកាសដំណើការជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា |
កាលពីខែតុលា ឆ្នាំ២០២២ សិក្ខាសាលាធុរកិច្ចនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្រោមប្រធានបទ “កម្ពុជា៖ គោលដៅដែលត្រូវបានមើលរំលងសម្រាប់ធុរកិច្ច និងការវិនិយោគ” ត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Aquarii BD Cambodia និងសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា (Indo... | សិក្ខាសាលាស្តីពីកម្ពុជាជាគោលដៅធុរកិច្ច និងវិនិយោគ |
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពង្រឹងការទូតសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ២០០០នាក់ មកពីអូស្ត្រាលី និងនូវែលសេឡង់ នៅទីក្រុងមែលប៊ន... | កម្ពុជាប្រកាសពង្រឹងការទូតសេដ្ឋកិច្ច |
ក្លឹបឧស្សាហកម្មរុករក និងផលិតប្រេងរបស់ប្រទេសថៃបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការផ្តួចផ្តើមកិច្ចពិភាក្សាជាមួយកម្ពុជាលើការរុករកប្រេង និងឧស្ម័នរួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) នៃឈូងសមុទ្រថៃ។
លោក Nipatsin Yimyam ប្រធានក្លឹបដែលស្ថិតនៅក្រោ... | ក្រុមឧស្សាហកម្មថៃគាំទ្រការចរចាស្តីពីបញ្ហាពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នា |
ស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារ វីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មីក្រូហិរញ្ញវត្ថុ បាននឹងកំពុងផ្តោតលើបច្ចេកវិទ្យាដែលជំរុញវិស័យកសិកម្ម។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតកម្មវិធីលើទូរស័ព្ទដៃ ដើម្បីឱ្យកសិករ និងកម្មក... | ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើនបាននឹងកំពុងផ្តោតលើវិស័យកសិកម្ម |
កំពង់ផែស្វយ័តក្រុងព្រះសីហនុបានមើលឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការដឹកជញ្ជូនកុងតឺន័រក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
របាយការណ៍ដែលបានចេញផ្សាយនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រស... | កំពង់ផែស្វយ័តក្រុងព្រះសីហនុមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនកុងតឺន័រ |
ក្នុងឱកាសគម្រប់ខួប៤ឆ្នាំរបស់ខ្លួន ធនាគារ Panda Commercial Bank PLC បានបើកសម្ពោធផលិតផលសេវាធនាគារឯកជនសម្រាប់អតិថិជនលំដាប់ខ្ពស់។
លោកស្រី Cynthia Liawនាយកប្រតិបត្តិនៃ Panda Commercial Bank PLC បាននិយាយថា “សេវានេះធានានូវបទពិសោធន៍ធនាគារផ្តាច់មុខ និងផ្ទាល់ខ្... | ធនាគារ Panda បើកសម្ពោធផលិតផលថ្មីក្នុងឱកាសគម្រប់ខួប៤ឆ្នាំរបស់ខ្លួន |
កាលពីថ្ងៃសុក្រនៅមុនទិវាប្រារព្វខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី៨ មីនា ក្រសួងទេសចរណ៍បានលើកឡើងពីតួនាទីរបស់ស្ត្រីក្នុងការធ្វើឌីជីថលនីយកម្មនៃសេដ្ឋកិច្ចកម្ពុជានៅក្នុងព្រឹត្តិការណ៍ពិសេសមួយក្នុងរាជធានីភ្នំពេញ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់... | រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យឌីជីថលនីយកម្ម |
កាលពីថ្ងៃអង្គារនេះ កម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណងជួយសម្រួលដល់សកម្មភាពនាំចូល និងនាំចេញ និងកែលម្អបរិយាកាសវិនិយោគ។
ក្នុងពិធីសម្ពោធដាក់អោយអនុវត្តជាផ្លូវការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយ... | កម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្ម |
រដ្ឋសភា នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំងឥស្សរជនពីររូប ធ្វើជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបំពេញបន្ថែមចំនួនសមាជិកព្រឹទ្ធសភាសរុប៦២រូប ដែលកើតចេញពីការបោះឆ្នោតអសកលតាមរយៈតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងជ្រើសតាំងដោយរដ្ឋសភា និងព្រះមហាក្សត្រ។
ក្នុងកិច... | រដ្ឋសភាបោះឆ្នោតជ្រើសតាំងឥស្សរជនពីររូបធ្វើជាសមាជិកព្រឹទ្ធសភា |
ប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានឈ្នះឈ្នះ លោក ទៀ បាញ់ បានណែនាំដល់គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសរៀបចំសាងសង់ “សួនតេជោសន្ដិភាព“ តាមប្លង់សំណង់ស្ថាបត្យកម្មរួមតែមួយ។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយការរៀបចំកសាងសមិទ្ធផលប្រវត្តិសាស្ត្រសួនតេជោសន្តិភាពរបស់ក្រុមការ... | លោក ទៀ បាញ់ ជំរុញរដ្ឋបាលខេត្តកសាងសួនតេជោសន្ដិភាពគ្រប់ខេត្តនៅទូទាំងប្រទេស |
បុណ្យគម្រប់៧ថ្ងៃនៃការចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស បានប្រព្រឹត្តទៅពីម្សិលមិញដោយការរាប់បាត្រព្រះសង្ឃចំនួន៤០០អង្គ ហើយបន្តតម្កល់ព្រះសពរហូតដល់ ១០០ថ្ងៃសម្រាប់ពលរដ្ឋទូទៅចូលគោរពវិញ្ញាណក្ខន្ធនិងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
សម្ដេចអគ្គមហាសង្ឃរា... | ព្រះសង្ឃ៤០០អង្គរាប់បាត្រក្នុងបុណ្យគម្រប់៧ថ្ងៃការចូលទិវង្គតសម្ដេចមហាសង្ឃរាជ ទេព វង្ស |
រដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្ត្រីក្នុងរយៈពេល១០ថ្ងៃ នៅប្រទេសបារាំង ដើម្បីជំរុញបន្ថែមនូវការទូតសភាដែលផ្ដោតលើបញ្ហាស្រ្តី និងក្មេងស្រី ព្រមទាំងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។
គណៈប្រតិភូកម្ពុជាដឹកន... | រដ្ឋសភាកម្ពុជាចូលរួមប្រជុំប្រធានសភាស្ត្រីនៅបារាំង ផ្ដោតលើសិទ្ធិ និងប្រឆាំងរាល់ការប្រើអំពើហិង្សា |
សម្ព័ន្ធធនាគារ មេយប៊ែង តាមរយៈធនាគារ មេយប៊ែង ឥស្លាម បានប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយជូនដល់គ្រួសារដែលជួបការលំបាកនៅក្នុងសហគមន៍ ដែលគិតជាទឹកប្រាក់ចំនួនជាង៣៧ម៉ឺនដុល្លារ (១,៧លានរីងហ្គីត) តាមរយៈ កម្មវិធីសប្បុរសធម៌ រ៉ាម៉ាដានក្នុងតំបន់ តាមរយៈការផ្ដល់ជូនគ្... | ធនាគារ មេយប៊ែង ឥស្លាម ផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគដល់ប្រជាជនជាង ៦,០០០ គ្រួសារនៅក្នុងប្រទេសចំនួន ១១ |
ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែខ្លាំងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មកាលពីថ្ងៃសុក្រក្នុងគោលបំណងភ្ជាប់សហគ្រិនវ័យក្មេងមកពីប្រទេសទាំងពីរ... | សហគ្រិនវ័យក្មេងក្នុងស្រុកស្វែងរកឱកាស អាជីវកម្មនៅប្រទេសឥណ្ឌូនេស៊ី |
នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Mario Vecchio អគ្គនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រា... | ក្រុមហ៊ុន FreshStart Energy ស្វែងរកឱកាសវិនិយោគនៅកម្ពុជា |
យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា តំបន់អង្គទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៥.៨៥០ នាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៥០ ភាគរយពី ១៥៦.៩៥១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានអោយដឹងទៀតថា តំបន់អង្គររកចំណូលបាន ១១,២ លានដុល្លា... | ក្នុងរយៈពេល ២ ខែដំបូង ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅតំបន់អង្គរបានកើនឡើង ៥០ ភាគរយ |
ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភ... | ក្រសួងបរិស្ថានផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត ដើម្បីកាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាពលរដ្ឋ |
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញជាសាធារណៈ” ជាភាសាអង់គ្លេស។
ពិធីន... | វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរសុន្ទរកថា និងការធ្វើបទបង្ហាញជាសាធារណៈ” ជាភាសាអង់គ្លេស |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.