ID
int64
0
11k
Khmer_Text
stringlengths
6
7.92k
categories
stringclasses
12 values
10,900
ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន ប្រធ...
politic
10,901
ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្...
politic
10,902
ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះក...
politic
10,903
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរ​និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន​ ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្...
politic
10,904
​ភ្នំពេញ​៖ ក្នុងពេលថ្មីៗនេះក្រុមហ៊ុន BYD Cambodia Co., Ltd.​បានប្រកាសលក់រថយន្តប្រភេទថ្មី BYD Seal 5 Super Hybrid និង BYD M9 ​ជាផ្លូវការហើយ​នៅកម្ពុជាជាមួយនិងតម្លៃមិនធ្លាប់មាន។ ​Seal 5៖ នាំយានយន្តអគ្គិសនីចូលក្នុងគ្រួសារកម្ពុជាក្នុងចំណោមម៉ូដែលថ្មីទាំងពីរ, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជាទាក់ទាញចំណាប់អារម្មណ៍ជាងគេ។ ...
technology
10,905
មណ្ឌលគិរី៖ ខិតប័ណ្ណជាច្រើនរបស់គ្រឹះស្ថានសិក្សានានា ត្រូវបានចែកយ៉ាងព្រោងព្រាត ដើម្បីជាដំណឹងជូនដល់បេក្ខជនបេក្ខនារីដែលមានបំណងចង់បន្តការសិក្សា ក្រោយបញ្ចប់ព្រឹត្តិការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៃមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ជាការកត់សម្គាល់ក្នុងសកម្មភាពចែកខិតប័ណ្ណទាំងនោះ ក៏មានវត្តមានផងដែរនូវខិតប័ណ្ណរបស់មន្ទីរការងារនិងប...
technology
10,906
ចាប់តាំងពីការដាក់ចេញ នូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន ទទួលបាននូវសន្ទុះ អភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផល គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។ គិតត្រឹមខែធ្នូ ឆ្នា...
technology
10,907
ភ្នំពេញ៖ ថ្មីៗនេះ មន្ទីរពិសោធន៍សន្តិសុខ អ៊ីនធឺណិត នៃក្រុមហ៊ុន Qi’anxin របស់ប្រទេសចិន បានបង្ហាញនូវឧប្បត្តិហេតុសន្តិសុខ អ៊ីនធឺណិត ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ។ អង្គការ APT របស់អាមេរិកមួយឈ្មោះថា “NightEagle” (លេខខាងក្នុង APT-Q-95) បាននិងកំពុងចាប់ផ្តើមការ វាយប្រហារតាមអ៊ីនធឺណិត លើក្រុមហ៊ុន និងអង្គភាពកំពូលៗនៅក្នុងប្រទេសចិន បច្ចេក...
technology
10,908
តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ...
technology
10,909
ថ្នាក់បំប៉នចុងសប្តាហ៍របស់ សាលាអន្តរជាតិ ខេ​ សុី អុី​ ជួយបង្កើនលទ្ធផលការ​សិក្សា​ក្នុងថ្នាក់ និងត្រៀមសិស្សសម្រាប់ការប្រកួតប្រជែង​ថ្នាក់​ជាតិ​ និងអន្តរជាតិ។📚 ចាប់ផ្តើមចូលរៀនថ្ងៃនេះ!📞 សម្រាប់ព័ត៌មានបន្ថែម ៖ 078 523 666 / 087 523 666
technology
10,910
បរទេស៖ ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាល កាលពីខែមុន បើទោះបីជាកំណើននៅក្នុងទីផ្សាររថយន្តអគ្គិសនីបានកើនឡើងក៏ដោយ , នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ ថាតើយីហោ Tesla រងទុក្...
technology
10,911
ថ្ងៃទី២៥ ខែឧសភា ការប្រកួតប្រដាល់មនុស្សយន្តនៃ «ការប្រកួតប្រជែងមនុស្សយន្តពិភពលោកនៃ CMG » ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីអប់រំសង្គម ទីភ្នាក់ងារខេត្ត Zhejiang និងផ្នែកបច្ចេកទេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុង Hangzhou។ នេះគឺជាការប្រកួតប្រដាល់លើកដំបូងលើពិភពលោក ដែលចូលរួមមនុស្សយន្តដែលមានរូប...
technology
10,912
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងផ្លាស់ប្តូរការដំឡើង iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា នេះបើយោងតាមក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌា ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រភពដដែលបានឲ្យដឹងដែរថាការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងទីក្រុ...
technology
10,913
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50 Lite ទទួលការបញ្ជាទិញទុកមុនចាប់ពីពេលនេះតទៅដោយមានជម្រើសពីរពណ៌ Titanium Gold និង Phantom Black ជាមួយនឹងការបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី...
technology
10,914
មណ្ឌលគិរិ៖ លោកអ៊ុង គង្គាស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម បានដឹកនាំសប្បុរសជនជនជាតិចិនមួយក្រុមចូលរួមលើកស្ទួយការងារអប់រំនៅទីជនបទដាច់ស្រយាល ដោយបាននាំគ្នាបរិច្ចាគថវិកា​សាងសង់អាគារសិក្សាថ្មី ១ខ្នង ជូនកូនចៅជនជាតិភាគតិចព្នង ដើម្បីរៀនសូត្ររៀនសូត្រក្រេបយកចំណេះដឹង។ ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាគារសិក្សាថ្មីនេះត្រូវបានធ្វើឡើងនៅ...
technology
10,915
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលអនុញ្ញាតឱ្យមានកម្រិតសំណងជាក់លាក់មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលនាំចូលគ្រឿងបន្លាស់រថយន្ត និងដំឡើងរថយន្តនៅសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្រឆាំងកាន់តែខ្លាំងឡើង ចំពោះគោលនយោបាយពន្ធគយលើវិស័យផ្សេងៗ។ ពន្ធ ២៥ ភាគរយលើរថយន្តនាំចូលដែលបានប្រ...
technology
10,916
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធ ២៥ ភាគរយថ្មីរបស់លោក លើឧស្សាហកម្មរថយន្ត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយក្រុមហ៊ុនផលិតផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់គ្រឿងបន្លាស់រថយន្ត ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នៅក្នុងការបន្ធូរបន្ថយពន្ធបន្ថែ...
technology
10,917
ភ្នំពេញ ៖ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. កាលពីថ្ងៃ២៨ មេសា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួនស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពិធីបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១...
technology
10,918
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូរសង្វាក់ការផលិតទូរស័ព្ទ iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ក្រោមហេតុផលនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកំពុងកើនឡើង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក D...
technology
10,919
ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។ ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ...
technology
10,920
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ នឹងបង្ហាញរថយន្តម៉ូដែលចុងក្រោយបង្អស់របស់ពួកគេដែលបានរចនាសម្រាប់ប្រទេសចិន នៅឯពិធីពិព័រណ៍រថយន្តក្រុងសៀងហៃក្នុងសប្តាហ៍នេះ ដោយព្យាយាមមិនឱ្យមានតែគែមម្ខាងនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ខណៈពេលដែលកំពុងឃ្លាំមើលជំហានបន្ទាប់របស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងសង្គ្រាមពាណិជ្ជកម្មរ...
technology
10,921
ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។​ ​អាស្រ័យហេតុ...
technology
10,922
ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានចាប់ដៃសហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។ ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយ...
technology
10,923
បរទេស៖ ការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័របានវាយប្រហារនៅជិតកោះតុងហ្គា នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសខ្លួនមួយរយៈពេលខ្លី មុនពេលការគំរាមកំហែងនៃរលកយក្សស៊ូណាមិវាយប្រហារប្រទេសកោះប៉ាស៊ីហ្វិកបានកន្លងផុតទៅ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកព្រលឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស៊ីរ៉ែនរលកយក្...
technology
10,924
បរទេស៖ បើយោងតាមតួលេខ ឧស្សាហកម្មផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការលក់របស់ ក្រុមហ៊ុន Tesla នៅអឺរ៉ុបបានធ្លាក់ ចុះក្នុងរយៈពេលពីរខែ ដំបូងនៃឆ្នាំនេះ ។ យោងតាមគេហទំព័រ Business Insider ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី (EV) របស់លោក Elon Musk លក់បានតិច ជាង ២៧.០...
technology
10,925
ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថ...
technology
10,926
បរទេស៖ រដ្ឋាភិបាលថៃ បានអញ្ជើញតំណាងមកពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំង Facebook និង TikTok ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការផ្នែកទំនាក់ទំនង ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសង្គម របស់...
technology
10,927
ប៉េកាំង៖ តំណាងពិសេសរបស់ប្រធានាធិបតីចិន លោក Zhang Guoqing បានឲ្យដឹងនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ការពារសន្តិសុខ ចែករំលែកសមិទ្ធិផលក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) និងរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។ លោក Zhang គ...
technology
10,928
តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp. បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុន BYD ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានវ៉ាដាច់ក្រុមហ៊ុន Honda Motor, Nissan Motor Co. និង Suzuki Motor Corp ក្នុងការលក់រថយន្តជាលើកដំបូង។...
technology
10,929
ភ្នំពេញ៖​ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេស...
technology
10,930
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការអឺរ៉ុបបានប្រកាសដាក់ពិន័យក្រុមហ៊ុន Meta សរុបជាទឹកប្រាក់ចំនួន៧៩៧លានអឺរ៉ូឬត្រូវជា៨៤២លានដុល្លារ។ ការដាក់ពិន័យនេះធ្វើឡើងទៅលើលើអ្វីដែលអឺរ៉ុប បានពិពណ៌នាថាជាការអនុវត្តបំពានដែលត្រូវបានចោទប្រកាន់ថា បានផ្តល់អត្ថប្រយោជន៍ដល់ Facebook និងMarketplace ដែល Meta ជាម្ចាស់ និងប្រតិបត្តិការទាំងនោះ។...
technology
10,931
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្ត Cybertruck ចំនួន ២.៤៣១ គ្រឿងនៅសហរដ្ឋអាមេរិកចូលរោងចក្រវិញ ដោយសារបញ្ហាជាមួយឧបករណ៍អេឡិចត្រូនិចដែលគ្រប់គ្រងល្បឿន ដែលបង្កើនហានិភ័យនៃការបុកគ្នាបាន។ ឯកសាររបស់ក្រុមហ៊ុន Elon Musk ទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធ។ យោងតា...
technology
10,932
កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល ២៥ថ្ងៃ នៅ ...
technology
10,933
V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។ អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេក...
technology
10,934
បរទេស៖ ក្រុមហ៊ុន Google បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបំពេញតម្រូវដែលកំពុងកើនឡើង និងគាំទ្រការអនុម័តបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
technology
10,935
ម៉ូស្គូ៖ លោក Pavel Durov សហស្ថាបនិកបណ្តាញសេវាកម្មផ្ញើសារ បានលើកឡើងកាលពីថ្ងៃចន្ទ នៅលើបណ្តាញ Telegram របស់គាត់ដូច្នេះថា អាចនឹងបង្ហាញ ទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលមានការស្នើសុំពីអាជ្ញាធរ ។ លោក Durov បានលើកឡើងថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកដែលបំពានច្បាប់របស់យើងអាចត្រូវបានបង្ហាញដល់អាជ្ញា...
technology
10,936
ភ្នំពេញ៖ ថ្មីៗនេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ន...
technology
10,937
ញ៉ូវយ៉ក៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានធ្វើការចុះចតនៅរដ្ឋ New Mexico កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីបានធ្វើដំណើរប្រមាណ ៦ ម៉ោងចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ដោយមិនមានអវកាសយានិកនៅលើនោះឡើយ ខណៈអវកាសយានិក ២នាក់ ត្រូវបានបង្ខំចិត្តឱ្យនៅក្នុងលំហរហូតដល់ឆ្នាំក្រោយ ដោយសារបញ្ហាបច្ចេកទេស។ យានអវកាសដែលគ្មានមនុស...
technology
10,938
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយ លើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming ) ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិតមនុស្សឃាតជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ...
technology
10,939
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្...
technology
10,940
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួនជាង ១,៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន United States Steel Corp. នៅក្នុងការដេញថ្លៃជាក់ស្តែងមួយ ដើម្បីជួយឈានដល់ការគ្រោងទុករបស់ខ្លួននូវការទិញយកក្រុមហ៊ុនផលិតដែកថែបអាមេរិកដ៏ល្បីល្បាញមួយនេះ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការប្រឆាំងទៅនឹងកិ...
technology
10,941
ភ្នំពេញ៖ VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឬ “បណ្តាញឯកជននិម្មិត” ។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និ...
technology
10,942
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញ ឱ្យបានច្បាស់លាស់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ សីហា នេះ អគ្គនាយកដ្ឋានបច្ច...
technology
10,943
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា ធនាគារARDB កំពុងស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែមពង្រីកការផ្ដល់ឥណទានជូនអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២...
technology
10,944
ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព ប៉ុន្ដែលោក ឃុន ពៅ ដែលធ្លាប់ជាអ្នកថតរូបតាមកម្មវិធីអាពាហ៍ពិពាហ៍ មិនបានផ្ដេកផ្ដួលទៅតាមជោគវាសនាដ៏លំបាករបស់ខ្លួននោះទេ ប៉ុន្ដែផ្ទុយទៅវិញលោកបានខិតខំប្រឹងប្រែងកែប្រែក្ដីសុបិន្តរបស់ខ្លួនតាមរយៈការចូលសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងខេត្...
technology
10,945
ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ។ ពិធីនេះត្រូវបានរៀបចំធ្វើក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះនឹងរួមចំណែក...
technology
10,946
ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។ ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដែលមានទ...
technology
10,947
ភ្នំពេញ៖ យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់ កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័ន ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាម...
technology
10,948
បរទេស៖ ការរំខានដល់ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងត្រូវបានរាយការណ៍ ជុំវិញពិភពលោក ។ របាយការណ៍បឋមនិយាយថា បញ្ហាកុំព្យូទ័រ អាចនឹងបង្កឱ្យមានបញ្ហា ។ បញ្ហាបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ អាល្លឺម៉ង់ អូស្ត្រាលី និងកន្លែងផ្សេងទៀត ដោយអាជ្ញាធរបានបង្ខំ ឱ្យលុបចោលការហោះហើរ និងការចុះចតដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិ...
technology
10,949
បរទេស៖ ក្រុមហ៊ុន Kaspersky Labs របស់ប្រទេសរុស្ស៊ី នឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការប្រកាសឲ្យដឹងដែលបានមើលឃើញដោយអ្នកប្រើប្រាស់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគនៅសហរដ្ឋអាមេរិកហើយការប្រកាសនេះបានកើតឡើង ក្រោយពីរដ្ឋបាលលោក បៃដិន បានប្រកាសពីផែនការទប់ស្កាត់ការលក់ក្រុមហ៊ុននៅក្នុងប្រទេសដែលបានធ្វើឡើងក្នុង...
technology
10,950
VinFast ដែលជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម ដ៏ល្បីល្បាញក្នុងសប្តាហ៍នេះបាន ប្រកាសហើយថានឹងពន្យាពេលក្នុងការដំណើរការ រោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងប្រទេសអាមេរិក។ តាមផែនការរោងចក្រផលិតឡានអគ្គិសនី VinFast នឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះប៉ុន្តែដោយសារស្ថានភាពទីផ្សារមិនទាន ច្បាស់លាស់ទើបធ្វើឲ្យក្រុមហ៊ុ...
technology
10,951
បរទេស៖ ប្រធានាធិបតីវៀតណាម លោក To Lam បានប្រកាសផ្តល់អំណោយជារថយន្តចំនួន ២០ គ្រឿងដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត VinFast ដល់ប្រទេសឡាវ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam បាននិយាយន...
technology
10,952
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាង...
technology
10,953
ថ្ងៃទី២២ ខែឧសភា ជាទិវាជីវចម្រុះ អន្តរជាតិ កាសែតរូបភាព AI នាំលោកអ្នករំលឹកឡើងវិញ អំពីរឿងរ៉ាវមួយ ដែលកើតមាន នៅដងស្ទឹង Shangqing កាលពី២៧ឆ្នាំមុន ។ស្ទឹង Shangqing ដែលលាក់ខ្លួន នៅចន្លោះភ្នំជ្រៅ និងជ្រលងជ្រៅ ស្ថិតនៅភាគឦសាន នៃស្រុកTaining ទីក្រុង Sanming ខេត្ត Fujian វាជាខ្សែទឹក ដ៏ជ្រៅ នៅតាមជ្រលងភ្នំ ដែលបង្កើតឡើង ដោយចលនាភូគព្ភស...
technology