Dataset Viewer
Auto-converted to Parquet Duplicate
text
stringlengths
57
116
stanza_id
int64
0
240
title
stringclasses
5 values
author
stringclasses
1 value
structure
stringclasses
3 values
year
stringclasses
4 values
នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី ឲ្យប្រិតប្រុងស្មាតី គួរគប្បីឲ្យឧស្សាហ៍។
0
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនឹងគំនិត។
1
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កំណើតកើតជាមនុស្ស មើលឲ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។
2
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើតមកខ្លៅ។
3
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។
4
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ។
5
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ។
6
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឲ្យកូនចៅបានចេះដឹង។
7
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។
8
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។
9
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
10
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឪពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។
11
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។
12
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។
13
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឲ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥឡូវ។
14
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។
15
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារទាំងប្រុសស្រី។
16
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។
17
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។
18
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។
19
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឲ្យរង្វើលរក។
20
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់។
21
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជាឫគល់ កើតអំពល់អំពីទ្រព្យ។
22
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។
23
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។
24
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាចអាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ។
25
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្ឥតចិត្តជាល្អ សួយអាករចូលមិនខ្វះ។
26
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។
27
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
28
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង។
29
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ។
30
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយមិនសេសសល់។
31
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់ ឲ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៏ខ្លួន។
32
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឲ្យរៀនលេខនព្ធន្ត បូកហាគុណឲ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។
33
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។
34
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្ឥត អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ។
35
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស។
36
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង។
37
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
38
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឪចិនអូសអស់។
39
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចិនមកពីស្រុកនាយ មានសំពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចំការ។
40
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កែវកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។
41
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក។
42
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ។
43
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន។
44
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ផឹកជឿសិន គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង។
45
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ។
46
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ ផឹកចោលការរបរ ផឹកថ្មើម៉ានចិនមិនគិត។
47
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ថាចិនមិនចេះកាញ់ ប្រាប់សំលាញ់ពួកម៉ាកមិត្ត គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឲ្យចិន។
48
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី។
49
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ផឹកទឹកបោយត្រលោក មារយាទទាបថោករិកសៀធី ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ។
50
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ មារយាទខ្មែរច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន។
51
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ។
52
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ។
53
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ។
54
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងរិកអួតអម្បូរ ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក។
55
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនអើយរឿងដំណាំ គួរតែដាំឲ្យគ្រប់មុខ ដីកេរម្តាយឪពុក មិនត្រូវទុកចោលទំនេរ។
56
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ។
57
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឲ្យខ្វះ។
58
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់មិនដែលក្រ។
59
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត ចាក់ដីជាតិល្អៗ បង្ការស្លពេលល្ងាចព្រឹក។
60
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេចពីស្រោចទឹក បានផលផ្លែរឺស្លឹក កុំឆ្មើងរិកវាក្រខ្លួន។
61
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ។
62
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ដូរទុកដាក់ដំកល់ ស៊ីឲ្យដល់ខួបខែវិញ ឲ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច។
63
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត។
64
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត ខ្លួនក្រត្រដរេឆ្លៀត មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
65
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត ចិញ្ចឹមជន្មជីវិត គិតឲ្យវែងកុំគិតខ្លី។
66
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ទំនេរល្ហែធ្វើការ សូត្រធម៌អាថិទាំងប្រុសស្រី ឲ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់។
67
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
រាល់រូបទាំងប្រុសស្រី កាលចេះស្តីព្រោះចេះស្តាប់ ម៉ែឪតំរូវប្រាប់ កូនចៅត្រាប់តាមដូនតា។
68
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចាស់ម្យ៉ាងសាងសីលទាន មិនបំពានខុសពុទ្ធដិកា កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ។
69
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ កូនកាត់តាមម៉ែឪ អាស្រូវភាសវិនាសខ្លួន។
70
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន កងកម្មចាំគំគួន គេចវេះពួនមិនកំបាំង។
71
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ព្រះអង្គមានពុទ្ធដីកា ប្រៀបឧមាជាទីតាំង ដូចគេមានកំលាំង សំរាំងទុកទឹមរទេះ។
72
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
នឹងបរផ្លូវវៀចត្រង់ រឺនឹងចង់បរគេចវេះ កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា។
73
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន។
74
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំងមគ្គផល។
75
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់ យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ។
76
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់។
77
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់ ចាស់ស្តីគប្បីស្តាប់ ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។
78
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
គោរពគុណទាំងបី សូត្របាលីតាមចំណាំ រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់។
79
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់ សព្វថ្ងៃលៃគ្នេគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ។
80
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ឥឡូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ កូនចៅកុំបណ្តោយ ឲ្យលិចលង់ក្នុងសង្សារ។
81
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
មានពាក្យចាស់ដំណាល ថាកណ្តាលព្រះសាសនា ទំនាយក្បួនតំរា ថានឹងរៀវហើយរីកវិញ។
82
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅយ៉ាងណាមិញ ខំអុស្សាហ៏ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ។
83
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
តំណពីថ្ងៃនេះ រៀនតំរិះកុំរាយមាយ កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ។
84
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ដល់សាសនាគ្រប់គ្រាន់ ជួបប្រាំពាន់ទៅខាងមុខ ទំនាយរាយទំនុក ថាឪពុកម្តាយស្អប់កូន។
85
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទានមិនមានសល់។
86
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដំកល់ ខំសាងមគ្គសាងផល នឹងបានដល់ឋានសាន្តសុខ។
87
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក ព្រះសិរអារ្យត្រាស់ខាងមុខ រាសាយទុក្ខសោករាល់ថ្ងៃ។
88
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
នេះហៅច្បាប់បណ្តាំ ថាពាក្យប្រាំៗមួយផ្ទូន បទព្រហ្មគ្រប់ឃ្លាបួន ជួនចែងចប់ម្ល៉េះហើយហោង។
89
បណ្ដាំក្រមង៉ុយ
ក្រមង៉ុយ
បទព្រហ្មគីតិ
1935
អ្នកភិរម្យភាសាអ៊ូ លើកដៃទាំងគូប្រណម្យផ្ចង់ បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ ព្រះធម៌ព្រះសង្ឃប្រសើរសាយ។
0
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ព្រះគុណគ្រូឧជ្ឈាយាចារ្យ មាតាបិតាបង្កើតកាយ បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ ខ្ញុំសូមអធិប្បាយចែកពាក្យជូន។
1
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងធួន ពីរពាន់បួនរយចិតសឹបបួន ជួនខែនិងថ្ងៃគ្មានកន្លង។
2
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ដើមឆ្នាំមមែក្នុងត្រីស័ក ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង មួយរោចថ្ងៃសៅរ៍កើតសៅហ្មង លឺពាក្យអ្នកផងទាស់ទែងគ្នា។
3
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
មិនបានកាប់ចាក់ដល់បាក់បែក ថ្ងៃនេះជជែកថ្ងៃស្អែកជា ចាក់ដោតរាលរោលពោលពណ៌នា និន្ទាដៀលត្មះចាស់បុរាណ។
4
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី រឿងធម៌បាលីស្តីប្រមាណ ប្រមាថទៅមកមិនឈប់ខាន ហាមប្រាមមិនបានមិនបាត់មាត់។
5
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ លោកសង្ឃបួសរៀនមានដោយវត្ត សង្ឃខ្លះចេះស្ទើរមិនចាំស្ទាត់ ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
6
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
គេចាប់ថាខុសប្រកាន់ខឹង មិនដឹងថាខ្លួនរៀនមិនដល់ មិនដែលសួរគេព្រោះមិនឆ្ងល់ សំគាល់ថាខ្លួនត្រូវមិនខុស។
7
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
អ្នកប្រាជ្ញលោកសូត្រចំបាលី ថាគេធម៌ថ្មីស្តីបន្តុះ បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ មិនព្រមចំណុះខុសចំណាំ។
8
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
ចំណែកចំណេះចេះរាល់ខ្លួន បារាជិកបួនវិន័យប្រាំ មហាវគ្កចុល្លវគ្គអាទិកម្ម ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។
9
សេចក្ដីរំលឹកដាស់តឿន
ក្រមង៉ុយ
បទពាក្យ៧
1931
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
6