Dataset Viewer
Auto-converted to Parquet Duplicate
title
stringlengths
6
96
story
stringlengths
103
30.4k
moral
stringlengths
0
61
tome
stringclasses
9 values
story_id
int64
1
53
រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយ មានបុរសពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ បុរសទីមួយថា " ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ" ។ បុរសទីពីរ ឆ្លើយថា "ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដ...
លាភឥតខ្មាស វិនាសច្បាប់
ភាគទី១
1
រឿង ចចក
កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា "ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ" ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមច...
អណ្ដាតជាអាទិកន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត
ភាគទី១
2
រឿង ពស់កេងកង
កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។ មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង...
ឃ្លាតឆ្ងាយ ណាយចិត្ត
ភាគទី១
3
រឿង គង់ហ៊ាន
កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក...
សំណាបយោងដី ស្រីយោងប្រុស
ភាគទី១
4
រឿង ពាក្យសុភាសិត តម្លៃ ៣០ តម្លឹង
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឱ្យស្ដាប់គេធ្វើឱ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ...
ពាក្យពិតមិនចេះស្លាប់
ភាគទី១
5
រឿង មាយាស្រី
កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃ ។ ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឱ្យទៅធ្វើប្ដីឱ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោ...
អ្នកមានប្រាជ្ញា តែងនាំអាត្មាឱ្យសុខចម្រើន
ភាគទី១
6
រឿង អាកុហកស៊ី
កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ ១, ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្ដាយថា "ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក សូមម៉ែឱ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?" ។ ម្ដាយឃាត់ថា "កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ" ។ កូនឮម្ដាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកត...
បន្លាមុត យកបន្លាជោះ
ភាគទី១
7
រឿង បុរសចេះថ្នាំពិសពស់
មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឱ្យ ។ លុះប...
ធ្វើគុណ បានទោស
ភាគទី១
8
រឿង មនុស្សបួននាក់
កាលពីព្រេងនាយ មានបុរសឆោត ៤ នាក់ព្រមព្រៀងគ្នាដើររៀនក្ដី ។ លុះដើរបន្តិចទៅចាប់បានអណ្ដើក ៥ បុរសទាំង ៤ នាក់នោះ ក៏យកអណ្ដើកនោះមកចែកគ្នា ដល់ចែកទៅចែកមក នៅសល់អណ្ដើកមួយ ។ មនុស្សទាំងអស់នោះ មិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្ដងទៀត ចែកទៅចែកមក សល់អណ្ដើកមួយដដែល មិនដឹងគិតធ្វើដូចម្ដេច ។ បុរសទាំង ៤ នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នា ធ្វើភ...
ចេះ របេះក្បាច់
ភាគទី១
9
រឿង ក្អែកមួយជាក្អែកដប់
កាលពីព្រេងនាយ មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឱ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ មានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ ។ អាខ...
លោះខ្ញុំប្រើ កុំឱ្យបាយស៊ី
ភាគទី១
10
រឿងចៅសុក្រ និងចៅសៅរ៍
កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា" បើនរណាក្រ ត្រូវជួយគ្នា " ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន...
អូសទូកមិនឱ្យល្អាន ចាប់ត្រីបាន មិនឱ្យល្អក់ទឹក
ភាគទី១
11
រឿងគ្រូ និង សិស្ស
មានរឿងមួយ ដំណាលថា : មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។ ថ្ងៃមួយ លោកនោះពិចារណាថា "សព្វថ្ងៃនេះ គ្មានឧបាសកគេប្រគេនវត្ថុអ្វីសោ...
ស្លូតស្លាប់ វៀចវេរមានភ័ព្វ អាយុយឺនយូរ
ភាគទី១
12
រឿង កំលោះពីរនាក់ ចង់បានប្រពន្ធគេ
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា "យើងធ្វើដូចម្ដេចនឹងបានអេះ ?" ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឱ្យជួបនឹង...
ប្រាជ្ញឯង ឱ្យក្រែងប្រាជ្ញគេ
ភាគទី១
13
រឿង ជាតិខ្លាធំ
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្ត ខា...
ប្រហែសបាត់ប្រយ័ត្នគង់
ភាគទី១
14
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
30